ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កូនកំលោះ​ជា​មន្ត្រី​ថៃបំពាក់​ចិញ្ចៀន​ប្រចាំ​ត្រកូលជូន​កូនក្រមុំ ពិធី​ការិនីអ្នក​នាង​ថន តារា

8 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ អ្នក​នាង​ថន តារា ដែល​ធ្លាប់​បង្ហាញមុខ​តិចតួច​ក្នុង​អាជីព​ពិធី​ការិនី​បាន​ចូល​រោងការ​កាលពី​ថ្ងៃ​ទី​២៦ មិថុនា ឆ្នាំ​២០១៦ ជាមួយ​លោក​ណា​វៈ​រ៉ាត់ យូ​ហំ​រ៉ុ​ង ជា​មន្ត្រី​រដ្ឋាភិបាល​ថៃ ។ ក្រោយ​ពេល​រៀប​ការ​រួច​អ្នក​នាង​ថន តារា

រាជធានី​ភ្នំពេញ ៖ អ្នក​នាង​ថន តារា ដែល​ធ្លាប់​បង្ហាញមុខ​តិចតួច​ក្នុង​អាជីព​ពិធី​ការិនី​បាន​ចូល​រោងការ​កាលពី​ថ្ងៃ​ទី​២៦ មិថុនា ឆ្នាំ​២០១៦ ជាមួយ​លោក​ណា​វៈ​រ៉ាត់ យូ​ហំ​រ៉ុ​ង ជា​មន្ត្រី​រដ្ឋាភិបាល​ថៃ ។ ក្រោយ​ពេល​រៀប​ការ​រួច​អ្នក​នាង​ថន តារា នឹង​ចាក​ចេញពី​ប្រទេស​កំណើត​ទៅ​រស់នៅ​ជាមួយ​ស្វាមី និង​ជួយ​មើល​ការ​ខុស​ត្រូវ​ផ្នែក​ជំនួញ​របស់​ស្វាមី ។
អ្នកសិល្បៈ​ជា​ច្រើន​បាន​ចូលរួម​ពិធី​មង្គលការ​អ្នក​នាង​ថន តារា ដែល​ជា​បងស្រី​របស់​ពិធី​ការិនី​កញ្ញា​ថន ល​ក្ខិ​ណា ។ កន្លង​មក​អ្នក​នាង​ថន តារា តែងតែ​ចូលរួម​កម្មវិធី​របស់​អ្នកសិល្បៈ ដូច្នេះ​ហើយ​មាន​អ្នកសិល្បៈ​រាប់អាន​ច្រើន ។

កញ្ញា​ថន ល​ក្ខិ​ណា រលីងរលោង​ទឹកភ្នែក ថ្ងៃ​មង្គលការ​បងស្រី ព្រោះ​បងស្រី​រូប​នេះ​ជា​អ្នក​ជិតដិត​ជាមួយ​នាង​ជាងគេ ទៅ​ណា​មក​ណា​តាម​នាង​រហូត តែ​ក្រោយ​រៀប​ការ​រួច​នឹង​ចាកចេញ​ឆ្ងាយ​ពី​នាង ។ « មិន​ថា​មានរឿង​អ្វី​នោះ​ឡើយ​គាត់​ជួយ​ដោះស្រាយ​ឲ្យ​ខ្ញុំ ការពារ​ខ្ញុំ លើក​កម្លាំងចិត្ត​ឲ្យ​ខ្ញុំ​ពេល​ខ្ញុំ​មាន​បញ្ហា​អ្វី​នៅ​ក្នុង​សិល្បៈ ម្តង​ៗ​ទាក់ទិន​នឹង​រឿង​មិន​ពិត​មួយ​ចំនួន​។ ប៉ុន្តែ​ពេល​នេះ​គាត់​រកបាន​គូ​អនាគត​ដែល​សម​តាម​បំណងប្រាថ្នា​នៃ​ជីវិត​ថ្មី​ចាប់ពី​ពេល​នេះ​ទៅ ហើយ​នាង​ខ្ញុំ​មាន​តែ​ការ​ជូនពរ​ឲ្យ​គាត់​ជួប​ក្តី​សុខ​ក្នុង​ជីវិត ស្រឡាញ់​គ្នា​ជា​រៀង​រហូត » ។

កញ្ញា​ថន  ល​ក្ខិ​ណា ឱ្យ​ដឹង​ថា បងថ្លៃ​របស់​នាង​បាន​ជូន​កាដូ​ចិញ្ចៀន​មួយ​វង់ ដល់​ភរិយា​ដែល​ជា​ចិញ្ចៀន​ប្រចាំ​ត្រកូល ។ ចិញ្ចៀន​នោះ​បងស្រី​នាង​ចាត់ទុកជា​របស់​មាន​តម្លៃ​មិន​អាច​ប្រៀប​បាន ។

អ្នក​នាង​ថន តារា ឱ្យ​ដឹង​ថា ស្វាមី​របស់​នាង​ស្រឡាញ់​អាជីព​ដែល​នាង​ធ្វើ​រាល់ថ្ងៃ ដូច​ជា​ពិធី​ការិនី និង​សម្តែង ហើយ​នៅ​តែ​ឲ្យ​ប្រឡូក តែ​មិន​ច្រើន​ដូច​មុន​ឡើយ ។ សម្រាប់​ពេល​នេះ​ចិត្ត​នាង​នៅ​ស្រឡាញ់​សិល្បៈ ដូច្នេះ​បើ​មាន​ពេល​នាង​នឹង​ចូលរួម​សម្តែង ខ្លះ​ៗ​មិន​ចោល​ទាំងស្រុង​ឡើយ ។

ក្រោយ​ពេល​រៀប​ការ​រួច​អ្នក​នាង​ថន តារា នឹង​ធ្វើ​ដំណើរ​ទៅ​ប្រទេស​ថៃ​រស់នៅ​ជាមួយ​ស្វាមី​តែ​នឹង​មក​លេង​ស្រុក​ញឹកញាប់ ។ នៅ​ទីនោះ អ្នក​នាង​តារា​ជួយ​មើល​ខុស​ត្រូវ​មុខ​ជំនួញ​ជាមួយ​ស្វាមី ។

គូ​ស្វាមី​-​ភរិយា​ថ្មី​នេះ​មាន​គម្រោង​ទៅ​ក្រេបទឹក​ឃ្មុំ​នៅ​ទីក្រុង​ហុងកុង រួច​ត្រឡប់​មក​កម្សាន្ត​នៅ​លើ​ទឹកដី​អង្គរ​ខេត្តសៀមរាប ៕