រាជធានីភ្នំពេញ ៖ មជ្ឈដ្ឋានមហាជនកំពុងតែធ្វើការតាមដានជាបន្តបន្ទាប់ ជុំវិញតារាសម្តែង និងជាពិធីករដូចគ្នា កំពុងតែស្រឡាញ់គ្នា ខ្វល់ខ្វាយគ្នាយ៉ាងស្អិតថា តើជាសញ្ញាមែនទែន ឬបង្កើតឡើងគ្រាន់តែយកការទាក់ទាញ?។ ការបង្កើតចំណងបែបនេះ បានធ្វើអោយអ្នកគាំទ្រ តារាប្រុសស្រីមួយគូនេះ សុទ្ធតែលើកឡើងថា «សមគ្នាម្ល៉េះ ហើយបើក្លាយជាគូជីវិតទៀតនោះ រឹតតែល្អប្រសើរឡើង»។

កន្លងមកថ្មីៗនេះ តារាសម្តែងឯកប្រុសខ្ពស់សង្ហា សេង មង្គល និងពិធីការិនីសាច់សខ្ចីប្រចាំស្ថានីយទូរទស្សន៍បាយ័ន កញ្ញា ហ៊ិន ចាន់និរ័ត្ន ត្រូវបានហ្វេនអ្នកគាំទ្របន់ស្រន់ឱ្យអ្នកទាំងពីរក្លាយជាគូស្នេហ៍ពិត ព្រោះថា ក្រៅពីការសម្ដែងរបស់អ្នកទាំងពីរមានភាពស័ក្ដិសម ហើយនោះ នៅលើបណ្ដាញសង្គម អ្នកទាំងពីរក៏រមែងបង្ហាញភាពស្និទ្ធស្នាល និងសកម្មភាពផ្អែមល្ហែមទ្វេដងធ្វើឱ្យហ្វេនផ្គូរផ្គងថែមទៀត។
ភាគច្រើនតារាសម្ដែងឯកប្រុស លោក សេង មង្គល តែងតែបង្ហោះរូបភាពគូជាមួយកញ្ញា ហ៊ិន ចាន់និរ័ត្ន ថែមទាំងបង្ហោះសារធ្វើឱ្យហ្វេនដែលជាប់ចិត្តលួចស្រលាញ់អ្នកទាំងពីរលើសជាតិស្ករថែមទៀតផង។

បើតាមគេដឹង លោក សេង មង្គល និងកញ្ញា ហ៊ិន ចាន់និរ័ត្ន មានទំនាក់ទំនងល្អនឹងគ្នាមិនតិចឆ្នាំនោះទេ តាំងពីជំនាន់នៅជាប្រុសសង្ហាស្រីស្អាត Freshie មកម្ល៉េះ។ ពោលគឺ សរសើរ កញ្ញា ហ៊ិន ចាន់និរ័ត្ន ដោយមិនលាក់លៀមថា នៅពេលដែលលោកបានធ្វើការជាមួយកញ្ញា ហ៊ិន ចាន់និរ័ត្ន លោកហ៊ានសរសើរថា កញ្ញាជាតារាស្រីមួយដួងដែលស្រគត់ស្រគំ ថ្លៃថ្នូរទាំងអត្តចរិតនិងចរិយាមាយាទសំដីសំដៅ។

លោកបន្តថា កញ្ញា គឺជាមនុស្សគោរពពេលវេលាបានល្អ និយាយឱ្យចំទៅគាត់អត់ឱ្យរំខានដល់ក្រុមការងារ និងធ្វើអ្វីដែលឱ្យប៉ះពាល់ដល់ក្រុមការងារនោះទេ ធ្វើឱ្យក្រុមការងារដែលយើងថតជាមួយគ្នា គឺរលូនតាំងពីដើមរហូតដល់ចប់។ អ៊ីចឹងហើយ នៅពេលយើងថតជាមួយគ្នា មានការលើកសរសើរពីហ្វេនៗថា តួពីរអ្នកយើងសម្ដែងសមគ្នាបែបនេះបែបនោះទៅ គឺកាន់តែធ្វើឱ្យមានការគាំទ្រកាន់តែច្រើន។
ក្រោយបានខាងប្រុសលើកសរសើរបែបនេះ មិនដឹងថា និរត្ន័ មានការយល់ឃើញយ៉ាងណាវិញនោះទេ? ជាពិសេសដឹងតែញញឹម បិទមាត់មិនជិតផង ព្រោះបានអ្នកត្រូវចិត្តលើកសរសើរ យ៉ាងពេញមុខបែបនេះ។

យ៉ាងណាមិញ គេនៅតែចាំតាមដានថា អាចដឹកដៃគ្នាចូលរោងការអោយផ្អើលគេបានទេ ឬគ្រាន់តែជាការរាប់អានពិសេសជាងគេ។ មូលហេតុកន្លងមក មានតារាច្រើនរូបភាពបែបនេះ ចុងក្រោយការជាមួយអ្នកផ្សេងទៅវិញ។










 
                        
			         
				
ចែករំលែកព័តមាននេះ