នារី​វ័យក្មេង​ស្រស់​ស្អាត​ម្នាក់​បាត់​ខ្លួន​២​ថ្ងៃ ពេល​រក​ឃើញ​ស្រែកយំ​គ្រប់​គ្នា


ខេត្តសៀមរាប ៖ នារី​វ័យក្មេង​ស្រស់​ស្អាត​ម្នាក់​បាន​បាត់​ខ្លួន​រយៈពេល​២​ថ្ងៃ​ហើយ​ត្រូវ​បាន​ក្រុម​គ្រួសារ​តាម​រក​ ព្រមទាំង​បង្ហោះ​តាម​ហ្វេ​ស​ប៊ុ​ក​ទៀត​ផង នៅ​ពេល​ដែល​រក​ឃើញ​ស្រាប់តែ​ម្នាក់​ស្លុតចិត្ត​រហូត​​ស្រែក​ទ្រហោ​យំ​គ្រប់​គ្នា ​ព្រោះ​នាង​បាន​ចង​.​ក​សម្លាប់​ខ្លួន​ស្លាប់​បាត់​ទៅ​ហើយ ។

ហេតុការណ៍​នេះ​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​២​រសៀល ថ្ងៃ​ទី​២១ ខែមិថុនា ឆ្នាំ​២០១៦ នៅ​តំបន់​ឧទ្យាន​អង្គរ ត្រង់​ចំណុច​ផ្លូវ​ទៅ​អង្គរវត្ត ចំងាយ​៣០០​ម៉ែត្រ​​ខាងជើង​កន្លែង​ឆែក​សំបុត្រ​ភ្ញៀវ ចូល​ខាងកើត​ផ្លូវ​ចំងាយ​១០០​ម៉ែត្រ ស្ថិត​ក្នុង​ក្រុម​ទី​១៥ ភូមិ​មណ្ឌល​៣ សង្កាត់​ស្ល​ក្រាម ក្រុង​សៀមរាប​។

លោក​វរសេនីយ៍ត្រី ខោ ស៊ុន​ភារ​ម្យ មេបញ្ជាការ​កងរាជអាវុធហត្ថ​ក្រុង​សៀមរាប បាន​ប្រាប់​ឱ្យ​ដឹង​ថា មាន​ករណី​នារី​វ័យ​ក្មេង​ម្នាក់​បាន​ធ្វើ​អត្តឃាត​ដោយ​ចងក​និង​អាវយឺត​ភ្ជាប់​នឹង​មែកឈើ​នៅ​ចំណុច​ក្នុង​ព្រៃ​ឧទ្យាន​អង្គរ ។ លោក​បន្ត​ថា នារី​រង​គ្រោះ​ឈ្មោះ ងួ​ន មុន្នី​រ័​ត្ន អាយុ​២៤​ឆ្នាំ មុខរបរ​ជា​បុគ្គលិក​ខារ៉ាអូខេ និង​រៀន​អ៊ុតសក់​នៅ​ពេល​ថ្ងៃ មានស្រុក​កំណើត​នៅ​ភូមិ​ពេ​ង​មាស​ត្បូង ឃុំ​ស្ពឺ ស្រុក​ចំការលើ ខេត្តកំពង់ចាម បច្ចុប្បន្ន​ស្នាក់​នៅ​បន្ទប់​ជួល​ក្នុងភូមិ​បឹង​ដូន​ប៉ា សង្កាត់​ស្ល​ក្រាម ក្រុង​-​ខេត្តសៀមរាប ។

លោក​បន្ត​ទៀត​ថា តាម​ការ​សាកសួរ ក្រុម​គ្រួសារ​នារី​រង​គ្រោះ​បានឱ្យ​ដឹង​ថា មូលហេតុ​ដោយសារ​នារី​រង​គ្រោះ​មាន​វិបត្តិ​ក្នុង​គ្រួសារ (​ម្ដាយ​ឈឺ​ធ្ងន់​អត់​មាន​លុយ​មើលជម្ងឺ​) ហើយ​បាន​ចាក​ចេញពីផ្ទះ​អស់​រយៈពេល​២​ថ្ងៃ​មក​ហើយ ដោយ​ខាង​ក្រុម​គ្រួ​សារបាន​ស្វែងរក និង បង្ហោះ​ក្នុង​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ដែរ តែ​នៅ​មិនឃើញ​សោះ​ដល់​ពេល​ជួប​ប្រទះ​ស្រាប់តែ​ចង​.​ក​ស្លាប់​បាត់​ទៅ​ហើយ ធ្វើ​ឲ្យ​ម្នាក់​ៗ​មានការ​រន្ធត់​ចិត្ត​ស្រែកយំ​គ្រប់​គ្នា ។

លោក​វរសេនីយ៍ត្រី ខោ ស៊ុន​ភារ​ម្យ បញ្ជាក់​បន្ថែម​ថា ក្រោយ​ពី​កាត់​ខ្សែ​ទម្លាក់​សព​នារី​រង​គ្រោះ សមត្ថកិច្ច​ជំនាញ​បាន​ធ្វើ​កោសល្យ​វិ​ច្ច័​យ​ទៅ​លើ​ដងខ្លួន​សព បាន​សន្និដ្ឋាន​ថា នារី​រង​គ្រោះ​ពិតជា​ស្លាប់​ដោយសារ​ចង​.​ក​សម្លាប់​ខ្លួនឯង​ពិតប្រាកដ​មែន មិនមែន​ជា​ករណី​ឃាតកម្ម​ទេ ។ បច្ចុប្បន្ន​សព​បាន​ប្រគល់​ជូន​ក្រុម​គ្រួសារ​ដើម្បី​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

សន្ដិសុខ​សង្គម

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

To Top

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ