ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Australian Open៖ Djokovic បាន​សិទ្ធិ​ប្រកួត ក្រោយ​ការ​លើកលែង​វេជ្ជសាស្ត្រ​លើ​បញ្ហា​វ៉ាក់សាំង

2 ឆ្នាំ មុន

អូស្ត្រាលី ៖ កីឡាករ​វាយ​កូន​បាល់ Novak Djokovic នឹង​ចូលរួម​ការ​ប្រកួត​ពានរង្វាន់ Australian Open 2022 បន្ទាប់​ពី​ទទួល​បាន

អូស្ត្រាលី ៖ កីឡាករ​វាយ​កូន​បាល់ Novak Djokovic នឹង​ចូលរួម​ការ​ប្រកួត​ពានរង្វាន់ Australian Open 2022 បន្ទាប់​ពី​ទទួល​បានការ​លើកលែង​ផ្នែក​វេជ្ជសាស្ត្រ ពាក់ព័ន្ធ​បញ្ហា​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វី​ដ​-១៩ របស់​រដ្ឋាភិបាល​អូស្ត្រាលី​។

ភាព​មិន​ប្រាកដប្រជា​លើ​ការ​ចូលរួម​របស់​កីឡាករ​ស៊ែ​ប Djokovic ម្ចាស់​ជើងឯក Australian Open ៩​សម័យកាល​រូប​នេះ បន្ទាប់​ពី​អ្នក​រៀបចំ​កម្មវិធី​បាន​បញ្ជាក់​ថា កីឡាករ​-​កីឡាការិនី​ទាំងអស់ ត្រូវ​តែ​ចាក់​វ៉ាក់សាំង​ពេញលេញ ឬ​ទទួល​បានការ​លើកលែង​ផ្នែក​វេជ្ជសាស្ត្រ (​ករណី​មិន​អាច​ចាក់​បាន​) ដែល​ផ្តល់​ដោយ​ក្រុម​អ្នកជំនាញ​ឯករាជ្យ ទើប​អាច​ចូលរួម​ការ​ប្រកួត​នៅ​ឆ្នាំ​នេះ​។ ខណៈ Djokovic ក្នុង​នាម​ជា​អ្នក​ការពារ​តំណែង​ជើងឯក មិន​បាន​បង្ហាញ​អំពី​ស្ថានភាព​នៃ​ការ​ចាក់​វ៉ាក់សាំង​បង្ការ​កូ​វី​ដ​-១៩ របស់​ខ្លួន​ជា​សាធារណៈ​នោះ​ទេ​។

ទោះ​យ៉ាងណា​ក៏​ដោយ អ្នក​រៀបចំ​កម្មវិធី Australian Open បាន​បញ្ជាក់​នៅ​ក្នុង​សេចក្តីថ្លែងការណ៍​មួយ​កាលពី​ថ្ងៃ​ទី​៤ ខែមករា ឆ្នាំ​២០២២ ថា «Djokovic នឹង​ចូលរួម​ប្រកួតប្រជែង​ឆ្នាំ​នេះ បន្ទាប់​ពី​គេ​ទទួល​បានការ​លើកលែង​ផ្នែក​វេជ្ជសាស្ត្រ ក្រោយ​ដំណើរការ​ពិនិត្យ​យ៉ាង​ម៉ត់ចត់​ពី​សំណាក់​ក្រុម​អ្នកជំនាញ​វេជ្ជសាស្ត្រ​ឯករាជ្យ​ចំនួន​ពីរ​ដាច់​ដោយឡែក​ពី​គ្នា​»​។

គួរ​បញ្ជាក់​ថា ការ​ប្រកួត​ព្រឹត្តិការណ៍ Australian Open 2022 នឹង​ចាប់ផ្តើម​ការ​ប្រកួត​នៅ​ថ្ងៃ​ទី​១៧ រហូត​ដល់​ថ្ងៃ​ទី​៣០ ខែមករា ឆ្នាំ ២០២២​។

រហូត​មក​ល​ដល់​ពេល​នេះ កីឡាករ Novak Djokovic កីឡាករ​ស្វី​ស Roger Federer និង​កីឡាករ​អេ​ស្ប៉ា​ញ Rafael Nadal សុទ្ធតែ​កំពុង​ស្វែងរក​ការ​បំបែក​កំណត់​ត្រា​ពិភពលោក​ក្នុង​នាម​ជា​កីឡាករ​ឈ្នះ​ជើងឯក (Grand Slam) ច្រើន​ជាងគេ​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ ដោយ​បច្ចុប្បន្ន​អ្នក​ទាំង​៣ ឈ្នះ Grand Slam ២០​សម័យកាល​ដូច​គ្នា​៕ (​ដកស្រង់​ចេញពី CNN)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ