ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាណិត​ណាស់​! នាយ ចេក ជួប​ឧប្បត្តិហេតុ​ក្រឡាប់​កង់​បី​ពេល​ដឹក​ផ្លែ​ឈើ​ទៅ​លក់​នៅ​គី​រី​រម្យ

2 ឆ្នាំ មុន
  • ភ្នំពេញ

តារា​កំប្លែង​ជើង​ចាស់​បាត់​មុខ​ពី​សិល្បៈ ដូច​មិន​ទាន់​មើលឃើញ​តម្រុយ​ណា​ប្រសើរ​ដូច​មុន​សោះ​។ លោក​បែរជា​ជួប​បញ្ហា​ទៅ​វិញ ក្នុង​ឧប្បត្តិហេតុ​មួយ​កើតឡើង​នា​ពេល​ថ្មី​ៗ​នេះ​។ ក្រោយ​ពេល​ធ្លាយ​ដំណឹង​ផ្សព្វផ្សាយ​នេះ បាន​ធ្វើ​អោយ​គ្រប់​គ្នា​អាណិត​គាត់ ព្រោះ​កំពុង​តែ

រាជធានី​ភ្នំពេញ ៖ តារា​កំប្លែង​ជើង​ចាស់​បាត់​មុខ​ពី​សិល្បៈ ដូច​មិន​ទាន់​មើលឃើញ​តម្រុយ​ណា​ប្រសើរ​ដូច​មុន​សោះ​។ លោក​បែរជា​ជួប​បញ្ហា​ទៅ​វិញ ក្នុង​ឧប្បត្តិហេតុ​មួយ​កើតឡើង​នា​ពេល​ថ្មី​ៗ​នេះ​។ ក្រោយ​ពេល​ធ្លាយ​ដំណឹង​ផ្សព្វផ្សាយ​នេះ បាន​ធ្វើ​អោយ​គ្រប់​គ្នា​អាណិត​គាត់ ព្រោះ​កំពុង​តែ​អត់​ផង បែរជា​បង់ខាត​មួយ​ជាន់​ទៀត ពិតជា​អនិច្ចា​មែន​។

តារា​កំប្លែង​នាយ ចេក បាន​ជួប​​ឧប្បត្តិហេតុ​​ក្រឡាប់​កង់​បី ខណៈ​ពេល​កំពុង​ដឹក​ផ្លែ​ឈើ​ទៅ​លក់​នៅ​គី​រី​រម្យ បណ្តាល​អោយ​លោក​រង​បួស​ក្បាល និង​ចៅ​២​នាក់​ផ្សេង​ទៀត​។ នេះ​បើ​យោង​តាម​ការ​បង្ហោះ​តាម​ហ្វេ​ស​ប៊ុ​ករប​ស់នាយ ធុង ។

ជាមួយនឹង​រូបភាព​បង្ហាញ​ពី​ទិដ្ឋភាព​នៃ​ហេតុការណ៍​ខាងលើ នាយ ធុង បាន​បង្ហោះ​សារ​ថា ព្រះ​អើយ​ជួយ​ឪ​ចេក បើក​ដឹក​បន្លែ​ផ្លែ​ឈើ​ទៅ​លក់​នៅ​គី​រី​រម្យ​ព្រឹក​មិ​ញ បណ្ដាល​ឱ្យ​ក្រឡាប់​របួស​បែកក្បាល រួម​ទាំង​ចៅ​ពីរ​នាក់​ទៀត សូម​បងប្អូន​សប្បុរសជន​ជួយ​គាត់​ផង ហេតុតែ​ជីវភាព ខ្វះខាត 012-70-43-72/081-72-21-44 ( ABA ) 003369667 សូម​បងប្អូន​មេត្តា​ជួយ​គាត់​ផង និង​សូម​អរគុណ​ទុកជា​មុន​។

នាយ ចេក គឺជា​តារា​កំប្លែង​មួយ​រូប ក្នុង​ចំណោម​តារា​កំប្លែង​មួយ​ចំនួន​ទៀត ដែល​កំពុង​ជួប​បញ្ហា​ជីវភាព​យ៉ាង​ខ្លាំង​។ បើ​ទោះបី​ជា​តារា​រូប​នេះ ត្រូវ​បាន​សមាគម​សិល្បករ​ឧបត្ថម្ភ​ជា​ប្រចាំខែ​យ៉ាងណា​ក្តី ប៉ុន្តែ​នាយ ចេក មិន​បាន​ដេក​ដួល​តែ​ទៅ​លើ​ជំនួយ​តែ​មួយ​មុខ​នោះ​ទេ ពោល​គឺ​លោក​បាន​ពុះពារ​ដឹក​ផ្លែ​ឈើ​ទៅ​លក់​នៅ​គី​រី​រម្យ​ទាំង​ឈឺ និង​ជា​។

ក្នុង​បរិបទ​កូ​វី​ដ​នាយ ចេក ក៏​ដូច​តារា​ជា​ច្រើន​ទៀត បាន​បាត់បង់​ការងារ​សិល្បៈ​ស្ទើរ​ទាំងស្រុង ខណៈ​ពេល​មុខរបរ​លក់​ផ្លែ​ឈើ​ក៏​ស្ទើ​តែ​ប៉ះ​ជើង​ផង​ដែរ​។ កត្តា​បាន​បង្ខំ​អោយ​នាយ ចេក សម្រេច​ប្រកាស​លក់​ផ្ទះ​ដែល​កំពុង​រស់នៅ​សព្វថ្ងៃ ដើម្បី​យក​លុយ​ដោះបំណុល​ធនាគារ ហើយ​សល់​ប៉ុន្មាន​នឹង​យក​ទៅ​ទិញ​ដី​ធ្វើ​ផ្ទះ​ល្មម​នៅ​។ យ៉ាងណា ក្រោយ​ពី​មានការ​ផ្សព្វផ្សាយ​នូវ​ហេតុការណ៍​ខាងលើ​នេះ នាយ ចេក ក៏​ទទួល​បានការ​ជួយ​ឧបត្ថម្ភ​ពី​សប្បុរសជន​នានា និង​មិត្ត​សិល្បករ​ជា​បន្តបន្ទាប់​ផង​ដែរ​។

ហើយ​ស្រប​ពេល​នោះ អ្នក​នាង ទូច ស្រី​លក្ខណ៍ ក៏​បាន​បង្ហោះ​ពាក្យ​មួយ​ចំនួន ដោយ​សរសេរ​ថា «​ហ៊ី សិល្បៈ​ខ្ញុំ​អើយ ខ្ញុំ​មាន​អា​ម្មរណ៍​ពិបាក​ក្នុង​ចិត្ត​ណាស់ ដោយ​ឃើញ​លោកពូ​ក្នុង​ស្ថានភាព​បែប​នេះ ក្នុង​នាម​ក្មួយ​ជា​សិល្បៈ​ការិនី​មួយ​រូប ក្មួយ​ចូលរួម​ចំណែក​ជូន​លោកពូ ៥០$ ហើយ​ក្មួយ​ពិតជា​ចង់​ជួប​លោកពូ​ដោយ​ផ្ទាល់ ដើម្បី live រក​ថវិការ​ខ្លះ​ជួយ​សំរួល​ជីវភាព​ពូ​មិនបាច់​តាម ABA ទេ គឺ live បាន​ប៉ុន្មាន​ជូន​គាត់​ប៉ុណ្ណឹង ចំនួន​បងប្អូន​ជួយ​គាត់​បាន​ទទួល ដោយ​មិនបាច់​ចូល​កុង​របស់​បុគ្គល​ណា​ម្នាក់ ពូ​ឃើញ​ហើយ​តេ​មក​ក្មួយ ស៊ែរ​អោយ​លោកពូ​ឃើញ​ផង »​។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ