ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រឹក​នេះ​! អតីត​ផ្កាយ​២​យោធា និង​គូកន ឡើង​ជ្រុ​ញ​កាត់ក្តី​លើ​បណ្តឹង​បរិហារ​បង្កាច់​កេរ្តិ៍

4 ខែ មុន
  • ភ្នំពេញ

តាម​ការ​គ្រោងទុក​របស់​ចៅក្រម​ជំនុំជម្រះ​សាលាដំបូង​រាជធានី​ភ្នំពេញ នៅ​ព្រឹក​ថ្ងៃ​ទី​៥ ខែមករា ឆ្នាំ​២០២២​នេះ បាន​លើកយក​សំណុំរឿង​អតីត​ផ្កាយ​២​យោធា និង​គូកន​មក​កាត់ក្តី ពាក់ព័ន្ធ​លើ​បណ្តឹង

រាជធានី​ភ្នំពេញ ៖ តាម​ការ​គ្រោងទុក​របស់​ចៅក្រម​ជំនុំជម្រះ​សាលាដំបូង​រាជធានី​ភ្នំពេញ នៅ​ព្រឹក​ថ្ងៃ​ទី​៥ ខែមករា ឆ្នាំ​២០២២​នេះ បាន​លើកយក​សំណុំរឿង​អតីត​ផ្កាយ​២​យោធា និង​គូកន​មក​កាត់ក្តី ពាក់ព័ន្ធ​លើ​បណ្តឹង​បរិហារ​បង្កាច់​កេរ្តិ៍ ។

សំណុំរឿង​នេះ មាន​ជន​ត្រូវ​ចោទ​ចំនួន​២​នាក់ ដោយ​ម្នាក់​មានឈ្មោះ សូ​យ ចាន់​សឿ​ន ភេទ​ប្រុស អាយុ​៤៥​ឆ្នាំ អតីត​ផ្កាយ​២​យោធា មាន​ទីលំនៅ​ផ្ទះ​លេខ​៣១០​អឺ​០ មហាវិថី​ព្រះ​មុនី​វង្ស ក្នុង​សង្កាត់​ចតុមុខ ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ (​កំពុង​ជាប់​ឃុំ​នៅ​ពន្ធនា​គារ​​ខេត្តកំពង់ស្ពឺ​) ។ និង​ម្នាក់​ទៀត​មានឈ្មោះ សូ បិ​ន​ឡា ភេទ​ប្រុស អាយុ​៤៣​ឆ្នាំ ស្នាក់​នៅផ្ទះ​គ្មាន​លេខ ផ្លូវ​បេតុង ក្នុងភូមិ​ត្នោត​ជ្រុំ​៣ សង្កាត់​បឹង​ទំពុន ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ ។ ជន​ត្រូវ​ចោទ​ទាំង​២ នាក់​នេះ រង​នូវ​ពាក្យបណ្តឹង​របស់​ឈ្មោះ កើត ខេ​ង ភេទ​ប្រុស អាយុ​៥០​ឆ្នាំ មុខរបរ​ជា​អាជីវករ នៅ​រាជធានី​ភ្នំពេញ ។

Picture

បើ​យោង​តាម​ពាក្យបណ្តឹង​របស់​ជន​រង​គ្រោះ បាន​ចោទប្រកាន់​ជន​ត្រូវ​ចោទ​ទាំង​២​នាក់​ខាងលើ​នេះ ពី​បទ​.​បរិហារ​បង្កាច់​កេរ្តិ៍​. ដែល​ប្រព្រឹត្ត​នៅ​ចំណុច​រាជធានី​ភ្នំពេញ កាលពី​អំឡុង​ឆ្នាំ​២០២០ ដែល​បទល្មើស​នេះ មាន​បញ្ញត្តិ​ឲ្យ​ផ្តន្ទាទោស​តាម​មាត្រ ៣១១ និង​មាត្រា ៣១២ នៃ​ក្រមព្រហ្មទណ្ឌ ។

ពាក្យបណ្តឹង​បាន​បញ្ជាក់​ទៀត​ថា នៅ​ក្នុង​អំឡុង​ឆ្នាំ​២០២០ ជនសង្ស័យ​ឈ្មោះ សូ​យ ចាន់​សឿ​ន និង​ឈ្មោះ សូ បិ​ន​ឡា បាន​ប្តឹង​លោក កើត ខេ​ង និង​ឈ្មោះ ជា ឡង់​ឌី ពី​បទ​.​លួច ឆបោក និង​ក្លែង​លិខិត​សាធារណៈ ហើយ​ពាក្យបណ្តឹង​នោះ​ត្រូវ​បាន​តំណាង​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ បើក​ការ​ស៊ើបអង្កេត​តាម​នីតិវិធី ដោយ​រក​មិនឃើញ​មាន​បទល្មើស​ដូច​តាម​ការ​ចោទប្រកាន់​នោះ ទើប​តំណាង​អយ្យការ​សម្រេច​តម្កល់​ទុក​ឥត​ចាត់ការ ។

Picture

ផ្នែក​ទៅ​លើ​ទ​ង្វើ​របស់​ជនសង្ស័យ​ឈ្មោះ សូ​យ ចាន់​សឿ​ន និង​ឈ្មោះ សូ បិ​ន​ឡា បាន​ឃុបឃិត​គ្នា​ប្តឹង​លោក កើត ខេ​ង គ្មាន​មូលដ្ឋាន​ច្បាស់លាស់ និង​គ្មាន​ឯកសារ​គ្រប់គ្រាន់​ជា​តឹកតាង​សម្រាប់​បង្ហាញ​ជូន​ស្ថាប័ន​អយ្យការ ដែល​សបញ្ជាក់​ឲ្យ​ឃើញ​ថា ឈ្មោះ សូ​យ ចាន់​សឿ​ន និង​ឈ្មោះ សូ បិ​ន​ឡា មានគំនិត​ទុច្ចរិត​ជាប់​ពាក់ព័ន្ធ​ទៅ​នឹង​បទល្មើស​.​បរិហារ​បង្កាច់​កេរ្តិ៍​. ទើប​ធ្វើ​ឲ្យ​លោក កើត ខេ​ង ជា​ជន​រង​គ្រោះ​កើតទុក្ខ​មិន​សុខចិត្ត ក៏​ប្តឹង​តបត​វិញ​នោះ ។ ដូច្នេះ​រង់ចាំ​មើល​ថា តើ​អ្នក​ប្តឹង​គេ​ដោយ​គ្មាន​ភស្តុ​តាង​ជាក់លាក់ ត្រូវ​គេ​ប្តឹង​វិញ នឹង​ទៅ​ជា​យ៉ាងណា?​។

Picture

សូម​បញ្ជាក់​ថា អតីត​ផ្កាយ​២​យោធា សូ​យ ចាន់​សឿ​ន នៅ​ជាប់​បណ្តឹង​ជា​ច្រើន​ករណី​ទៀត ដែល​តុលាការ​រាជធានី​-​ខេត្ត នឹង​លើកយក​មក​បើក​សវនាការ​ជា​បន្តបន្ទាប់ ។ សំណុំរឿង​ដែល​ក្តៅ​ជាងគេ​នោះ គឺជា​ពាក្យបណ្តឹង​របស់​ជន​រង​គ្រោះ​ឈ្មោះ ឌួ​ង ហេ​ម៉ា​លី​ស ដែល​បាន​ប្តឹង​ឈ្មោះ សូ​យ ចាន់​សឿ​ន ពី​បទ​«​ហិ​.​ង្សា​ដោយ​មាន​ស្ថាន​ទម្ងន់ទោស និង​បង្ខាំង​មនុស្ស​ដោយ​ខុសច្បាប់ » ។

សូម​បញ្ជាក់​ថា នៅ​ព្រឹក​ថ្ងៃ​ទី​៤ ខែមករា នេះ​ដែរ អនុរក្ស​ពន្ធនាគារ​ខេត្តកំពង់ស្ពឺ ក៏​បាន​នាំ​ខ្លួន​ជនសង្ស័យ​អតីត​ផ្កាយ​២ សូ​យ ចាន់​សឿ​ន មក​កាន់​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​ឲ្យ​ចៅក្រម​ស៊ើបសួរ​សាកសួរ​បន្ថែម​លើ​ពាក្យបណ្តឹង​ក្នុង​សំណុំរឿង​ថ្មី​មួយទៀត ក្រោយ​ពី​សាកសួរ​ចប់ អនុរក្ស​ពន្ធនាគារ​ក៏​បាន​ដឹក​ជនសង្ស័យ​ទៅ​ឃុំខ្លួន​កន្លែង​ដើម​វិញ​ផង​ដែរ ៕

Picture
Picture