ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​គ្រាន់តែ​គ្រួសារ​​បន្ទោសឈប់ឱ្យ​ប្រើ​គ្រឿងញៀ.ន​ បុរសម្នាក់ធ្វើរឿងមួយផ្អើ.លបន្ទប់ជួល

2 ឆ្នាំ មុន
  • ភ្នំពេញ

​​រាជធានីភ្នំពេញ ៖ បុរស​ម្នាក់​គ្រាន់តែ​គ្រួសារ​ស្តីបន្ទោស​រឿង​ឈប់​អោយ​ប្រើប្រាស់​គ្រឿងញៀ.ន ក៏​​តូចចិត្ត​ រួច​បាន​មក​ឡើងផ្ទះ​ជួល​

​​រាជធានីភ្នំពេញ ៖ បុរស​ម្នាក់​គ្រាន់តែ​គ្រួសារ​ស្តីបន្ទោស​រឿង​ឈប់​អោយ​ប្រើប្រាស់​គ្រឿងញៀ.ន ក៏​​តូចចិត្ត​ រួច​បាន​មក​ឡើងផ្ទះ​ជួល​ជាន់​ទី​៣ ​លោ.ត​ចុះ​ បណ្ដាល​ឲ្យ​រង​របួសធ្ងន់ ខណៈប​ញ្ជូ​ន​ទៅ​សង្គ្រោះ​បាន​៦​ម៉ោង ជន​រង​គ្រោះ​ក៏​បាន​ស្លា.ប់​បាត់បង់ជីវិត ។​

​ហេតុការណ៍​​​ខាងលើ​នេះ​បង្ក​អោយ​មានការ​ភ្ញាក់ផ្អើល​កើត​ឡើង​កាលពី​​វេលា​ម៉ោង​៥​និង​៤០​នាទី​ល្ងាច​ថ្ងៃ​ទី​៤ ខែមករា ឆ្នាំ​២០២២ ​នៅ​ចំនុច​ផ្ទះ​ជួល​មួយ​កន្លែង ជិត​វត្ត​សាមគ្គី​រង្សី តាម​បណ្ដោយ​ផ្លូវ​បេតុង ស្ថិត​ក្នុង​ភូមិ​ទ្រា​២ សង្កាត់​ស្ទឹង​មាន​ជ័យ​ទី​១ ខណ្ឌមានជ័យ ​រាជធានីភ្នំពេញ ។

ស.ព​ជន​រង​គ្រោះ​ឈ្មោះ សា ម៉​ន ភេទប្រុស អាយុ​៣១​ឆ្នាំ មុខរបរ​រើស​អេ​ត​ចាយ ស្នាក់​នៅផ្ទះ​ជួល ក្នុង​ភូមិ​​ឃុំកើតហេតុ​ខាងលើ​ ​និង​មានស្រុក​កំណើត​នៅ​ខេត្តកំពត ។

តាម​ប្រភព​ព័ត៌មាន​ពី​បងប្អូន​ប្រជាពលរដ្ឋ​ដែល​​ឃើញ​ហេតុការណ៍ បានអោយ​ដឹង​ថា មុន​ពេល​កើតហេតុ គេ​បានឃើញ​បុរស​​រងគ្រោះ​ខាងលើ បាន​រត់ឡើង​ទៅ​លើ​ផ្ទះ​ជួល​ជាន់​ទី​៣ មួយ​កន្លែង រួច​ហើយ​ក៏​បាន​ឈរ​តោង​បង្កាន់ដៃ បំរុង​លោ.ត​​ចុះ​ ​។ បន្ទាប់ពី​​ឃើញ​​ហេតុ​ការណ៍​​បែប​នេះ ហើយ​ណាមួយ​ពួក​គាត់​សង្ស័យ​ថា បុរសរងគ្រោះ​​ខាងលើ​​បែក​ថ្នាំ​ទើប​ធ្វើ​រឿង​បែប​នេះ ក៍បាន​រាយការណ៍​ជូន​សមត្ថកិច្ច​មូលដ្ឋាន​អោយ​ចុះ​ទៅ​កន្លែង​កើតហេតុ​ ។

​តាម​ប្រភព​ដដែលបានបន្ត​ថា បន្តិច​ក្រោយមក ​សមត្ថកិច្ច​មូលដ្ឋាន​បាន​ចុះ​ទៅ​ដល់​ និង​ខំ​និយាយ​លួងលោម​យ៉ាង​ណា ក៏បុរសរងគ្រោះ​​រូប​នោះ​មិន​ស្តាប់​សមត្ថកិច្ច​ដែរ នៅ​តែ​ឈរ​តោង​បង្កាន់ដៃ​ដដែល លុះ​មួយសន្ទុះ​ក្រោយមក ក៍​ស្រាប់តែ​​មាន​បុរស​ម្នាក់ ដែល​សង្ស័យ​ថា​ជា​មិត្ត​ភក្ដិ​របស់​ជន​រង​គ្រោះ ក៍បាន​ឡើង​ទៅ​ដល់ ​ហើយ​ចាប់​ទាញ​ជន​រង​គ្រោះ​កុំអោយ​លោ.តដែរ​ តែ​ពេល​នោះ​​ជន​រង​គ្រោះ​ក៍បាន​ប្រទាញប្រទង់​គ្នា​ជាមួយ​នឹង​បុរស​ជា​មិត្ត​ភ​ក្ដិ បណ្តាល​អោយ​របូត​ដៃធ្លាក់​ដល់​ក្រោម បែ.កក្បាល​ហូរ​ឈា.ម សល់​តែ​ដង្ហើមចង្រិត​តែ​ប៉ុណ្ណោះ ។ ​ភ្លាម​ៗ​នោះ​ដែរ សមត្ថកិច្ច​ក៍បាន​ទាក់ទង​ហៅ​រថយន្ត​សង្គ្រោះ​អោយមក​ដឹក​ជន​រង​គ្រោះ​ដើម្បី​យក​ទៅសង្គ្រោះ​នៅ​គ្លីនិក​ឯកជន ព្រោះ​ឃើញ​នៅ​សល់​តែ​មាន​ដង្ហើម​ ប៉ុន្តែ​ជា​អកុសល​ពេល​ទៅ​ដល់​គ្លីនិក​ជន រហូត​ដល់​វេលា​ម៉ោង​១០​យប់ថ្ងៃ​ដដែល​ ជន​រង​គ្រោះ​ក៏​បាន​ដាច់ខ្យល់​ស្លា.ប់​បាត់​​តែម្តង​ ។

ក្នុង​ហេតុការណ៍​ខាងលើ​នេះដែរ​ ក៏​មាន​សាច់ញាតិ​របស់​ជន​រង​គ្រោះ​​បាន​មកដល់​​កន្លែង​កើតហេតុ ហើយ​បាន​និយាយ​ថា មុន​ពេល​កើតហេតុ ជន​រង​គ្រោះ​ត្រូវ​បាន​បងប្អូន​ស្តីបន្ទោស​រឿង​ឈប់​ឱ្យ​​ប្រើប្រាស់​គ្រឿងញៀ.ន តែ​មិន​នឹក​ស្មានថា ជន​រង​គ្រោះ​មក​ប៉ង​លោ.ត​​ពីលើបន្ទប់ជួល​​បែប​នេះសោះ​ ។

ក្រោយ​ពេល​កើតហេតុ សមត្ថកិច្ច​មូលដ្ឋាន​ក៍​ជា​មន្ត្រី​ជំនាញ​បាន​ចុះ​ទៅ​ធ្វើ​កំណត់ហេតុ រួច​ហើយ​ក៏​ប្រគល់​ស.ព​ជន​រង​គ្រោះ អោយ​ក្រុម​គ្រួសារ​សាច់ញាតិ​យក​ទៅ​ចាត់ចែង​ធ្វើបុណ្យ​តាម​ប្រពៃណី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ