ខេត្តបន្ទាយមានជ័យ ៖ ថ្ងៃឆ្លងឆ្នាំសកល២០២១ចូលឆ្នាំ២០២២ ដែលអាជ្ញាធររៀបចំរយៈពេល២ថ្ងៃកន្លងមកនេះ មានភ្ញៀវចំនួន២៤.៣៨៤នាក់ មកលេងកម្សាន្តនៅតាមរមណីយដ្ឋាននានានៅខេត្តជាយដែនមួយនេះ ។
លោក ឈឿន សេរីវុធ ប្រធានមន្ទីរទេសចរណ៍ខេត្ត ថ្លែងថា នៅខេត្តបន្ទាយមានជ័យនាថ្ងៃឆ្លងឆ្នាំសកលដែលបានរៀបចំរយៈពេល២ថ្ងៃ គឺថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១និងថ្ងៃទី១ ខែមករា ឆ្នាំ២០២២ មានភ្ញៀវទេសចរមកលេងកម្សាន្តតាមតំបន់រមណីយដ្ឋាន និងកន្លែងកម្សាន្តនានា ក្នុងខេត្តមានចំនួន២៤.៣៨៤នាក់ ក្នុងនោះភ្ញៀវទេសចរជាតិចំនួន២៣.៩៣៤នាក់ និងភ្ញៀវបរទេសមានចំនួន៤៦០នាក់ ។
![Picture]()
លោកប្រធានមន្ទីរបញ្ជាក់ថា ភ្ញៀវបានទៅលេងកម្សាន្តនៅតាមតំបន់នានាមាន ប្រាសាទបន្ទាយឆ្មារ ប្រាសាទបន្ទាយទ័ព ប្រាសាទមេបុណ្យនិងអាងជើងគ្រុឌ ស្ថិតក្នុងស្រុកថ្មពួក និងអាងត្រពាំងថ្ម ស្រុកភ្នំស្រុក ។ នាពេលយប់ នៅបរិវេណកាស៊ីណូក្រុងប៉ោយប៉ែត មានអ្នកទៅកម្សាន្តច្រើនកុះករ និងបរិវេណសួនមានជ័យ ក្រុងសិរីសោភ័ណ មានការប្រគំតន្ត្រី ។ ឯចំពោះតម្លៃសេវាកម្មសណ្ឋាគារ និងផ្ទះសំណាក់ អាហារដ្ឋាន គឺមានតម្លៃធម្មតា ៕
![Picture]()
![Picture]()
![Picture]()
![Picture]()
![Picture]()
![Picture]()
![Picture]()
![Picture]()
![Picture]()
![Picture]()
![Picture]()
![Picture]()
ចែករំលែកព័តមាននេះ