ក្រុមហ៊ុន KTH កិនកម្ទេច​ចោល​ទូរ​សព្ទ័​ដៃ​Nokia ក្លែងក្លាយ​ជាង​៤.៤៤៧​គ្រឿង


រាជធានី​ភ្នំពេញ ៖ ទូរ​សព្ទ័ Nokia ក្លែងក្លាយ​ប្រមាណ​៤.៤៤៧​គ្រឿង និង​ឆ្នាំង​សាក ព្រមទាំង​កេស​វេច​ខ្ចប់ មួយ​ចំនួន​ត្រូវ​បាន​ក្រុមហ៊ុន​KTH ដែល​ជា​ក្រុមហ៊ុន​នាំ​ចូល​ផ្តាច់មុខ និង​ស្របច្បាប់​Nokia ក្រោម​ការ​សម្របសម្រួល​ពី​តំណាង​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ និង​មានការ​ចូល រួម​ពី​កម្លាំង​សមត្ថកិច្ច​នគរបាល​ក្រសួងមហា ផ្ទៃ ម្ចាស់​ករណី​ដែល​បាន​ចុះ​ទៅ​បង្ក្រាប​ផង​ដែរ នាំ​យក​ទៅ​កិនកម្ទេច​ចោល នៅ​ទីលាន​ចាក់សំរាម​បឹង​ជើងឯក ក្នុង​ខណ្ឌដង្កោ រាជធានី​ភ្នំពេញ ។

ហេតុការណ៍​នេះ​ត្រូវ​បាន​ធ្វើ​ឡើង កាលពី​រសៀល​ថ្ងៃ​ទី​១៧ ខែមិថុនា ឆ្នាំ​២០១៦ ដែល​មាន​អ្នកតំណាង​ក្រុមហ៊ុន​KTH​ម្នាក់ ទៅ​ចាត់ចែង​ជួល​ទីតាំង កម្មករ និង​គ្រឿងចក្រ ដើម្បី​កិនកម្ទេច​ទូរ​សព្ទ័​ដៃ​ក្លែងក្លាយ បន្លំ​ម៉ាក​Nokia​នោះ ។ អ្នកស្រី​តំណាង​ក្រុមហ៊ុន​KTH​បាន​ប្រាប់​ឲ្យ​ដឹង​ថា ទូរ​សព្ទ័​ដៃ​ម៉ាក​Nokia ក្លែងក្លាយ​នេះ ត្រូវ​បាន​ឈ្មួញ​រកស៊ី​ទុច្ចរិត​នាំ​ចូល​មក​ពី​ប្រទេស​ថៃ ហើយ​ដាក់​តាំង​លក់​ដោយ​លួចលាក់ នៅ​លើ​ទីផ្សារ​ក្នុង​រាជធានី​ភ្នំពេញ ចំនួន​២​កន្លែង ១.​យីហោ ដេ​លី​នៅ​មុខ​ភោ​ជនី​ដ្ឋា​ន​ម៉ុង​ឌី​យ៉ា​ល់ និង​២.​យីហោ​លក់​ទូរ​សព្ទ័​ដៃ​លី​ហូរ នៅ​ម្តុំ​បឹង​សាឡា​ង សង្កាត់​បឹង​សាឡា​ង ខណ្ឌទួលគោក ។

ក្រោយ​ពេល​ក្រុមហ៊ុន​Nokia​បាន​រក​ឃើញ​ទីតាំង​លក់​ទូរ​សព្ទ័​ដៃ​២​កន្លែង ដោយ​មានការ​ក្លែងបន្លំ​ម៉ាក​សញ្ញា Nokia ក្រុមហ៊ុន​បាន​សម្រេចចិត្ត​ប្តឹង​ទៅ​សមត្ថកិច្ច​នគរបាល​ព្រហ្មទណ្ឌ​ក្រសួងមហាផ្ទៃ និង​សុំ​ការ​ចូលរួម​ពី​ស្ថាប័ន​អយ្យការ​អម​សាលាដំបូង ក៏​ចុះ​ទៅ​បង្ក្រាប និង​ចាប់ដក​ហូត​បាន​ទូរស័ព្ទ​ដៃ​ក្លែងក្លាយ​នោះ បាន​ជាង​៤.០០០​គ្រឿង នៅ​ថ្ងៃ​ទី​២ ខែ​មិ​នា ឆ្នាំ​២០១៦ កន្លង​មក ។ អ្នកស្រី​តំណាង​ក្រុមហ៊ុន​បន្ត​ថា ពេល​សមត្ថកិច្ច​ចុះ​ទៅ​ចាប់​នោះ​គឺ យោង​ទៅ​លើ​បណ្តឹង​របស់​ក្រុមហ៊ុន​អ្នកស្រី លុះ​ចាប់ដក​ហូ ត​បាន​ហើយ​វត្ថុ​តាង​ទាំង​អស់នោះ ត្រូវ​បាន​សមត្ថកិច្ច​នាំ​ទៅ​រក្សារ​ទុក​រហូត​មក​ដល់​ពេល​នេះ ទើប​ក្រុមហ៊ុន​មានការ​ឯកភាព​ត្រូវ​សម្រេច​កម្ទេច​ចោល ៕

Facebook Google Twitter Email

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ