ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្រាយ​ច​ម្ង​ល់​មហាជន​រឿង មាស សុខ​សោភា មានកូន​ប្រុស​ម្នាក់ ក្រោយ​រៀប​ការ​១២​ឆ្នាំ

4 ខែ មុន
  • ភ្នំពេញ

នៅ​ប៉ុន្មាន​ថ្ងៃមុន​នេះ មហាជន ជា​ពិសេស​ប្រិ​យ​មិត្ត​គាំទ្រ​បាន​សម្តែង​ការ​ភ្ញាក់ផ្អើល​ក្នុង​ពេល​ដែល​មិត្ត​នៅ​ក្នុង​សិល្បៈ​បាន​ទម្លាយ​ពី​រូបថត​រៀប​អាពាហ៍ពិពាហ៍​របស់​តារាចម្រៀង​នាង មាស សុខ​សោភា និង​ស្វាមី ដែល​ជា

រាជធានី​ភ្នំពេញ ៖ នៅ​ប៉ុន្មាន​ថ្ងៃមុន​នេះ មហាជន ជា​ពិសេស​ប្រិ​យ​មិត្ត​គាំទ្រ​បាន​សម្តែង​ការ​ភ្ញាក់ផ្អើល​ក្នុង​ពេល​ដែល​មិត្ត​នៅ​ក្នុង​សិល្បៈ​បាន​ទម្លាយ​ពី​រូបថត​រៀប​អាពាហ៍ពិពាហ៍​របស់​តារាចម្រៀង​នាង មាស សុខ​សោភា និង​ស្វាមី ដែល​ជា​អាណិកជន​ខ្មែរ​នៅ​កា​ណា​ដា ក្នុង​ខួបអាពាហ៍ពិពាហ៍​របស់​តារា​រូប​នេះ​រយៈពេល​១២​ឆ្នាំ​។

មិន​មាន​មហាជន​ច្រើន​ដឹង​ឡើយ​ថា មាស សុខ​សោភា បាន​ចូល​រោងការ​ហើយ ខណៈ​ពេល​ដែល​ពួក​គេ​ត្រឹមតែ​បានដឹង​ថា នាង​បាន​ភ្ជាប់​និស្ស័យ​ស្នេហ៍​ជាមួយ​បុរស​អា​ណិ​ជន​មួយ​រូប​អស់​រយៈពេល​ជា​ច្រើន​ឆ្នាំ ហើយ​បុរស​រូប​នោះ​តែងតែមាន​វត្តមាន​ជាប់​ជា​និច្ច​ពេល មាស សុខ​សោភា បង្ហាញខ្លួន​តាម​ទី​សាធារណៈ និង​ការ​សម្តែង​ខន​សឺត​នានា​។

Picture

យ៉ាងណា បន្ទាប់​ពី​បែកធ្លាយ​នូវ​ព័ត៌មាន​ចូល​រោងការ​បាន​ប្រមាណ​១២​ឆ្នាំ​នោះ មាស សុខ​សោភា ក៏​បាន​ផ្ទុះ​នូវ​ព័ត៌មាន​ទទួល​បាន​ចំណងដៃ​កូនប្រុស​ដែល​មាន​រូបរាង​សង្ហា​មួយ​រូប បន្ទាប់​ពី​នាង​បាន​ព្យាយាម​លាក់បាំង​ពី​ភ្នែក​មហាជន​អស់​រយៈ​ជា​ច្រើន​ឆ្នាំ​មក​នេះ​។ ក្មេង​ប្រុស​នោះ ត្រូវ​បាន​គេ​សន្និដ្ឋាន​ថា កូន​របស់​នាង និង​ស្វាមី ព្រោះ​បើ​ពិនិត្យ​មើល​មុខមាត់ គឺ​ស្រ​ដៀង​នឹង​ស្វាមី​របស់ មាស សុខ​សោភា យ៉ាង​ខ្លាំង ហើយ​គេ​តែងតែ​ឃើញ​ក្មេង​ប្រុស​រូប​នោះ​តែង​មាន​វត្តមាន​ជាមួយ​អ្នក​ទាំង​ពីរ នៅ​ពេល​ដើរ​កំសាន្ត​ទៅ​តាម​ទី​រមណីយដ្ឋាន​នានា​ស្ទើរ​មិន​ដាច់​សូរ​។

អ្វី​ជាង​នេះ​ទៅ​ទៀត​នោះ ក្មេង​ប្រុស​ខាងលើ បាន​ហៅ​ពួក​គេ​ទាំង​ពីរ​នាក់​ថា ប៉ា​ម៉ាក់ ពេញ​ៗ​មាត់​ថែម​ទៀត​ផង នោះ​ជា​ហេតុ​ធ្វើ​ឲ្យ​គេ​សន្និដ្ឋាន​បាន​យ៉ាង​ច្បាស់​ថា ក្មេង​ប្រុស​រូប​នេះ​ពិតជា​កូនប្រុស​បង្កើត​របស់ មាស សុខ​សោភា ពិតប្រាកដ​មែន​។

Picture

ទោះជា​យ៉ាងណា ជុំវិញ​បញ្ហា​ខាងលើ​នេះ ក្រុម​គ្រួសារ​ម្នាក់​របស់​តារាចម្រៀង​នាង មាស សុខ​សោភា បាន​ចេញ​មុខ​មក​បកស្រាយ​នូវ​ការ​ពិត​នៃ​រឿងរ៉ាវ​ក្មេង​ប្រុស​ខាងលើ​នេះ ដែល​មហាជន​យល់​ថា ជា​កូនប្រុស​របស់​តារា​រូប​នេះ ក្រោយ​ចូល​រោងការ​ប្រមាណ​១២​ឆ្នាំ​មកនេះ​។

បើ​តាម​បងប្រុស​បង្កើត មាស សុខ​សោភា លោក មាស សុខ​រតនៈ បាន​អះអាង​ប្រាប់​កោះសន្តិភាព​តាម​សារ​អេ​ឡិច​ត្រូ​និ​ច​ថា «​តាម​ពិត​ក្មេង​ប្រុស​ម្នាក់​នោះ មិនមែន​ជា​កូនបង្កើត​របស់​ប្អូនស្រី​របស់​លោក​ឡើយ ប៉ុន្តែ​ពួក​យើង​ទាំងអស់​គ្នា​ស្រឡាញ់​ក្មេង​ប្រុស​ម្នាក់​នេះ​ដូច​កូនបង្កើត​ដូច្នេះ​ដែរ​»​។

Picture

លោក​បញ្ជាក់​ថា «​ក្មេង​ប្រុស​ខាងលើ គឺជា​កូន​របស់​មិត្តភក្តិ​របស់ ដា (​ស្វាមី មាស សុខ​សោភា​) ហើយដោយ​សារ​ពួក​យើង​មានការ​រាប់អាន​គ្នា និង​ក្មេង​ប្រុស​នោះ​ចូល​ចិត្ត​ប្អូនស្រី​លោក​ផង​នោះ ទើប​មើលទៅ​មាន​ភាព​ស្និត​ស្នាល​គ្នា​ខ្លាំង តែ​ការ​ពិត​គេ​មានគ្រួសារ​របស់​គេ ដោយ​ម្តាយ​ក្មេង​ប្រុស​នោះ​គឺជា​ជនជាតិ​ខ្មែរ និង​ឪពុក​ជា​ជនបរទេស​»​។

Picture

លោក​បន្ថែម​ថា «​ប្អូនស្រី​របស់​លោក​ទើបតែ​ការ​បាន​១២​ឆ្នាំ រឿង​អ្វី​មានកូន​ដល់​អាយុ​១៥​ទៅ​១៦​ឆ្នាំ​កើត ប៉ុន្តែ​ដោយសារ​ការ​រាប់​អាន និង​ការ​ស្រឡាញ់​ក្មេង​ប្រុស​ខាងលើ​នេះ​ខ្លាំង ទើប​បង្កើត​ឲ្យ​មានការ​ស្និត​ស្នាល ខណៈ​ពេល​ដែល​ក្មេង​ប្រុស​រូប​នោះ​ក៏​បាន​ហៅ​ប្អូនស្រី​លោក និង​ស្វាមី​នាង​ថា ប៉ា​ម៉ាក់​តែ​ម្តង​ទៅ​។

យ៉ាងណា​ក៏​ដោយ បើ​តាម​លោក មាស សុខ​រតនៈ ថា ចំពោះ​ការយ​កកូន​របស់ មាស សុខ​សោភា នៅ​ពេល​ណា​នោះ រូប​លោក​មិន​អាច​ដឹង​ច្បាស់​ឡើយ ព្រោះ​នោះ​គឺជា​ការ​សម្រេចចិត្ត​ផ្ទាល់​ពី​គ្រួសារ​ប្អូនស្រី​របស់​លោក ក្នុង​ពេល​ដែល​លោក​ជា​បងប្រុស​ក៏​មិន​បាន​ជជីក​សួរ​ដេញដោល​អំពី​រឿង​នេះ​ឡើយ​។

Picture

លោក​បាន​លើក​ឡើង​បន្ថែម​ថា សម្រាប់​ទៅ​ថ្ងៃ​អនាគត មាស សុខ​សោភា អាច​នឹង​ចេញ​ទៅ​រស់នៅ​ក្រៅប្រទេស​ជាមួយនឹង​ស្វា​មីនោះ រូប​លោក​ក៏​មិន​អាច​សន្និដ្ឋាន​បាន​ឡើយ ព្រោះ​នោះ​ក៏​ជា​ការ​សម្រេចចិត្ត​ពី​ប្អូនស្រី​របស់​លោក​និង​ស្វាមី​នាង​។

លោក​បញ្ជាក់​ថា សម្រាប់​ការ​ចេញ​ទៅ​រស់នៅ​បរទេស ឬ​នៅ​ស្រុក​ខ្មែរ សម្រាប់ មាស សុខ​សោភា និង​ស្វាមី ហាក់​មិន​មាន​បញ្ហា​ចោទ​ឡើយ ព្រោះ​តាម​ដឹង​ប្អូនស្រី​លោក និង​ស្វាមី​នាង គឺ​អាច​ចេញចូល​ខ្មែរ​-​កា​ណា​ដា បាន​ងាយស្រួល ប្រសិនបើ​រស់នៅ​ទីណា​បាន​ល្អ និង​ស្រួល នោះ ពួក​គេ​នឹង​រស់នៅ​ទីនោះ ដោយ​មិន​មាន​បញ្ហា​ចោទ​នោះ​ឡើយ​៕

Picture
Picture
Picture
Picture
Picture
Picture
Picture