ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្រី​ស្អាត កុ​ល ដា​វី ពរ​ពោះ​ម្តងនេះ ត្រូវ​លោក​សុខ រក្សា មើលថែ​ថ្នាក់ថ្នម​មិន​ឱ្យ​ខុសចិត្ត

2 ឆ្នាំ មុន
  • ភ្នំពេញ

តារា​សម្តែង កុ​ល ដា​វី ដែល​និយម​លេង​តួ​កាច បាន​សម្ងំ​ពរ​ពោះ រស់នៅ​ថែ ទាំ​សុខភាព​អោយ​បាន​មាំទាំ​ជា​ថ្មី​ម្តងទៀត ព្រោះ​មិនយូរ​ទេ នាង​បានឃើញ​មុខ​កូនស្រី​របស់ នាង ដើម្បី​

រាជធានី​ភ្នំពេញ ៖ តារា​សម្តែង កុ​ល ដា​វី ដែល​និយម​លេង​តួ​កាច បាន​សម្ងំ​ពរ​ពោះ រស់នៅ​ថែ ទាំ​សុខភាព​អោយ​បាន​មាំទាំ​ជា​ថ្មី​ម្តងទៀត ព្រោះ​មិនយូរ​ទេ នាង​បានឃើញ​មុខ​កូនស្រី​របស់ នាង ដើម្បី​លើក​បីបម​ដូច​ម្តាយ​គេ​ផ្សេង​ៗ​ហើយ​។

ធ្លាប់តែ​របូត​កូន​ដំបូង​ម្តង​ហើយ ធ្វើ​អោយ ដា​វី និង រក្សា ខូចចិត្ត​អស់​ជា​ច្រើន​ខែ ទើប​ម្តងនេះ សុខ រក្សា បាន​ព្យាយាម​នៅ​ក្បែរ​ប្រពន្ធ ថ្នាក់ថ្នម​ណាស់ ដើម្បី​អោយ​សុខភាព​ប្រពន្ធ​កូន​រឹង​មាំ​ព្រោះ​ពេលវេលា​ពរ​ពោះ​បាន​ចូល​ដល់​៧​ខែ​ទៅ​ហើយ​។

គ្រាន់តែ​ដឹង​ថា មានកូន​ជា​ថ្មី ហើយ​កំពុង​នៅ​ក្នុង​ពោះ​ភ្លាម កុ​ល ដា​វី ដែល​រមែង​ស្រ​វ៉ា​ការងារ​ពេញដៃ​បាន​ទម្លាក់​ចោល មិន​អើពើ​ដូច​មុន​នោះ​ទេ​។ ទាំង​ការ​ដើរ​សម្តែង និង​ការ​លក់​លើ Online គឺ​ទុក​មួយអន្លើ​សិន ព្រោះ​មិន​ចង់​កើត​មានការ​លំបាក​ដូច​កូន​ទី​១​ទៀត​។ កាលពី​កូន​ទី​១ នាង​ហាក់​ភ្លាត់ ដោយ​ខំធ្វើការ​ភ្លេច​រក្សាខ្លួន ឬ​ថ្នមខ្លួន ដែល​បណ្តាល​អោយ​បាត់បង់​ទាំង​ស្មាន​មិន​ដល់​។ មេរៀន​មួយ​នេះ នាង​ចង​ចាំ​ហើយ ខំ​យកឈ្នះ​ដោយ​ប្រឹង​តស៊ូ​ជា​ថ្មី​នា​ដំណាក់កាល​ទី​២​នេះ​។

អំឡុង​មុន​ចូល​ឆ្នាំ​ខ្មែរ​ខាង​មុខ​នេះ នាង​នឹង​សម្រាលកូន​ហើយ ដែល​ជា​ពេលវេលា​ល្អ​មួយ​ដែល​ចង់បាន​មក​ដល់​បំផុត ព្រោះ​ប្តី​ប្រពន្ធ​​មួយគូ​នេះ​ក៏​ចូល​ដល់​វ័យ​ច្រើន​គួរសម​ទៅ​ហើយ​។ ចំណែក កុ​ល ដា​វី ដែល​កំពុង​ពរ​ពោះ​៧​ខែ​នោះ ត្រូវ​បាន​ស្វាមី​របស់​នាង​លោក​សុខ រក្សា បញ្ចេញ​រូបភាព​ក្បាលពោះ​ដ៏​សិច​ស៊ី​របស់​នាង​នៅ​ថ្ងៃ​ខួប ដា​វី គម្រប់​អាយុ​៣៥​ឆ្នាំ កាលពី​ថ្ងៃ​ទី​៣១ ខែធ្នូ ឆ្នាំ ២០២១ ហើយ​តារាចម្រៀង​សាន់​ដេ​រូប​នេះ​ថែម​ទាំង​ជូនពរ​ឲ្យ​ភរិយា​របស់​លោក កាន់តែ​មាន​រូប​សម្រស់​ស្រស់​ស្អាត ជោគជ័យ​មុខរបរ​តាម Online ជា​ពិសេស​ឲ្យ​កូនស្រី​ក្នុង​ផ្ទៃ និង​ម្ដាយ​មាន​សុខភាព​ល្អ​។

ស្រី​ស្អាត កុ​ល ដា​វី រីករាយ​ខ្លាំង​ណាស់ នៅ​ពេល​ដែល​ត្រូវ​សំណព្វចិត្ត​របស់​នាង​ថ្នាក់ថ្នម ទាំង​ចិត្ត​ទាំង​កាយ​មិន​ឲ្យ​សៅហ្មង នេះ​ហើយ​នាង​ក៏​ធ្វើ​តាម​សំណូមពរ​ស្វាមី​មិន​ឲ្យ​ទាស់​ចិន្ដា​ឡើយ នោះ​គឺ​ការ​ថែទាំ​សុខភាព​ឲ្យ​បាន​ល្អ ដោយ​ហាម​ធ្វើ​កិច្ច​ការងារ​អ្វី​ផ្សេង​ៗ​។

គួរ​បញ្ជាក់​ថា ស្រី​ស្អាត កុ​ល ដា​វី បាន​រៀប​ការ​ជាមួយ​លោក​សុខ រក្សា កាលពី​ថ្ងៃ​ទី​៨ ខែមីនា ឆ្នាំ​២០១៩ ហើយ​ក្រោយ​ពី​ចាប់ដៃ​គ្នា​ជាង​២​ឆ្នាំ​នេះ ពួក​គេ​មាន​ជីវភាព​ធូរធា​ខ្លាំង ដោយ​ទិញ​បាន​ផ្ទះ​២​កន្លែង និង​មាន​រថយន្ដ​ទំនើប​ៗ​ជិះ​ទៀត​ផង​។ ស្រី​ស្អាត កុ​ល​ដា​វី និង​លោក​សុខ រក្សា បាន​បង្កើត​មុខរបរ​ក្រៅ​សិល្បៈ​តាម​រយៈ​ការ​រៀបចំ​វង្ស​តន្ដ្រី​សម្រាប់​បម្រើ​តាម​បណ្ដា​កម្មវិធី ទាំងឡាយ​ដែល​កាក់កប​គួរសម ទើប​ធ្វើ​ឲ្យ​កម្រិត​នៃ​ជីវភាព​របស់​ពួក​គេ​កាន់តែ​ហក់​ស្ទុះ​ឡើង​។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ