ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ជាង​ម្នាក់​ត្រឡប់មកពីជូនសង្សារទៅផ្ទះវិញ ជួប​គ្រោះ​​អកុសលត្រឹមមួយប៉ប្រិចភ្នែក​

2 ឆ្នាំ មុន
  • ភ្នំពេញ

​រាជធានី​ភ្នំពេញ​ ៖ ​បុរស​ម្នាក់ ខណៈ​ជិះ​ម៉ូតូ​ត្រឡ​ប់​មក​ពី​ជូន​សង្សារទៅ​ផ្ទះ​វិញ ក៏ជិះ​ម៉ូតូ​ជ្រុល​ទៅ​បុក​នឹង​រថយន្ត​មិន​ស្គាល់​ម៉ាក​មួយ

​រាជធានី​ភ្នំពេញ​ ៖ ​បុរស​ម្នាក់ ខណៈ​ជិះ​ម៉ូតូ​ត្រឡ​ប់​មក​ពី​ជូន​សង្សារទៅ​ផ្ទះ​វិញ ក៏ជិះ​ម៉ូតូ​ជ្រុល​ទៅ​បុក​នឹង​រថយន្ត​មិន​ស្គាល់​ម៉ាក​មួយគ្រឿង​ ដែល​​បើកបត់​ត្រឡ​ប់​ក្រោយ​យ៉ាង​ពេញទំហឹង បណ្តាល​ឲ្យ​ជន​រង​គ្រោះ​បែ.កក្បាល​ស្លា.ប់​នៅ​កណ្ដាល​នៅ​កណ្ដាលផ្លូវ​យ៉ាង​អាណោចអាធ័ម​​ ។​

ហេតុការណ៍​​ខាងលើ​នេះ​ ​បាន​កើតឡើង​កាលពី​​វេលា​ម៉ោង​៤​ទៀប​​ភ្លឺ​ឈាន​ចូល​ថ្ងៃ​ទី​៣១ ខែធ្នូ ឆ្នាំ​២០២១ ទល់​មុខ​ច្រកចូល ភោជនីយដ្ឋាន​​មួយកន្លែង​ ​តាមបណ្តោយ​ផ្លូវ​៥០​ម៉ែត្រ ស្ថិត​ក្នុង​សង្កាត់​ជើ​​ឯក ខណ្ឌដង្កោ ​រាជធានីភ្នំពេញ ។

​ជនរ​ង​គ្រោះ​ឈ្មោះ គឹ​ម សីហា ភេទ​ប្រុស អាយុ​២៦​ឆ្នាំ មុខរបរ​ជាង​ជួសជុល​រថយន្ត ស្នាក់​នៅផ្ទះ​ជួល​ម្តុំ​បុរី​សូ​នី សង្កាត់​ស្ទឹង​មាន​ជ័យ​៣ ខណ្ឌមានជ័យ ​រាជធានីភ្នំពេញ មានស្រុកកំណើត​​នៅ​ភូមិ​ជី​ហែរ ឃុំ​ពាម​រ៍​ប្រ​ធ្នោះ ស្រុក​កោះ​សុទិន ខេត្តកំពង់ចាម ជិះ​ម៉ូតូ​ធន់​ធំ​​ម៉ាក​មួយគ្រឿង​ ​ម៉ាក​ហុងដាCB ​ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 1AG-1099 ។

តាម​ប្រភព​ព័ត៌មាន​ពី​កន្លែង​កើតហេតុ បានអោយ​ដឹង​ថា មុន​ពេល​កើត​​ហេតុ គេ​បានឃើញ​រថយន្ត​ប្រភេទ​បែន​មួយ​គ្រឿង បាន​​ធ្វើ​ដំណើរ​តាម​បណ្ដោយ​ផ្លូវ​៦០​ម៉ែត្រ ក្នុង​ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង​ លុះ​មក​ដល់​ចំណុច​​កើត​​ហេតុ​ខាងលើ​ ក៍បាន​បត់​ឆ្វេង​ត្រឡ​ប់​ក្រោយ​វិញ ហើយ​គាប់​ជួន​ពេល​នោះ​ដែរ ក៍​ស្រាប់តែ​បុរស​​រង​គ្រោះ បាន​បើកបរម៉ូតូធុនធំមួយគ្រឿង​ បាន​​ធ្វើ​ដំណើរ​ក្នុង​ទិស​ដៅ​ស្របគ្នា​ ​ក្នុង​​ល្បឿន​លឿន​ក៍​ជ្រុល​ទៅ​បុ.ក​រថយន្ត​ពីក្រោយ​យ៉ាង​ពេញទំហឹង​ បណ្តាល​ឲ្យ​មនុស្ស​ និង​ម៉ូតូ​ខ្ទាត​​ចូល​ក្រោម​រថយន្ត ហើយក៍​ត្រូវ​រថយន្ត​កិ.ន​បែកក្បាល​ធ្លាយ​ខួរ​ស្លា.ប់​ភ្លាម​ៗ​នៅ​កន្លែង​កើត​ហេតុតែ​ម្តង ។ ដោយឡែក​រថយន្ត​វិញ ក៏បាន​បន្ថែម​ល្បឿន​​បើក​​រត់គេច​ខ្លួន​បាត់​ស្រមោល ។

ក្នុង​ហេតុការណ៍​នេះ​ដែរ សមត្ថកិច្ច​មូលដ្ឋាន​ក៍​ជា​ជំនាញ​ចរាចរណ៍​ខណ្ឌ បាន​ចុះ​ទៅ​កន្លែង​កើត​​ហេតុ រួច​ហើយក៍​បាន​ធ្វើការ​ទាក់ទង​ហៅ​សាច់ញាតិ​អោយមក​ទទួលស.ព​​ជន​រង​គ្រោះ​ផង​ដែរ ។ ​នៅ​ពេល​ដែល​​សាច់ញាតិ​ជនរងគ្រោះ​មក​ដល់ ក៏បាន​និយាយ​ថា​ជន​រង​គ្រោះ​ ទើប​​ត្រឡប់មកពី​ជូន​សង្សារ​ទៅ​ផ្ទះ​នៅ​ក្រុង​តា​ខ្មៅ​វិញ​ ក៏ជួប​គ្រោះថ្នាក់​ចរាចរណ៍​បែប​នេះ​​តែម្តង​។

ក្រោយ​ពេល​​កើត​​ហេតុ ស.ព​ជន​ង​គ្រោះ​ត្រូវ​បាន​សមត្ថកិច្ច​ធ្វើ​កំណត់ហេតុ​ប្រគល់​ឱ្យ​សាច់ញាតិ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​នៅ​ឯ​ស្រុក​កំណើត ​ចំណែក​​ម៉ូតូ​ដែល​រង​ការ​ខូចខាត ត្រូវ​បាន​សមត្ថកិច្ច​យក​ទៅ​រក្សា​ទុក​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌដង្កោ​ រង់​ចាំ​សមត្ថកិច្ច​ស្រាវជ្រាវ​រក​ភាគីខាង​រថយន្ដ​​ ដើម្បី​​ចាត់ការ​តាច្បាប់​​នៅពេលក្រោយ​ទៀត ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ