ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឈឺសុដន់មិនមែនសុទ្ធតែជាជំងឺធ្ងន់នោះទេ!

2 ឆ្នាំ មុន

ការឈឺសុដន់មិនមែនសុទ្ធតែមកពីជំងឺមហារីកនោះទេ។ វាអាចមកពីមូលហេតុផ្សេងៗទៀត ដែលមូលហេតុខ្លះមិនធ្ងន់ធ្ងរឡើយ។ ថ្ងៃនេះ អ្នកនឹងស្គាល់ពីមូលហេតុ៣យ៉ាងសំខាន់ៗ ហើយមិនធ្ងន់ធ្ងរ តែអាចឱ្យអ្នកគិតថា ធ្ងន់ធ្ងរបាន។ ​១. មិន​មាន​ការ​ទ្រទ្រង់​គ្រប់គ្រាន់​…

ការឈឺសុដន់មិនមែនសុទ្ធតែមកពីជំងឺមហារីកនោះទេ។ វាអាចមកពីមូលហេតុផ្សេងៗទៀត ដែលមូលហេតុខ្លះមិនធ្ងន់ធ្ងរឡើយ។ ថ្ងៃនេះ អ្នកនឹងស្គាល់ពីមូលហេតុ៣យ៉ាងសំខាន់ៗ ហើយមិនធ្ងន់ធ្ងរ តែអាចឱ្យអ្នកគិតថា ធ្ងន់ធ្ងរបាន។

​១. មិន​មាន​ការ​ទ្រទ្រង់​គ្រប់គ្រាន់​

​បើសិន​ជា​អ្នក​មាន​សុដន់​ដែល​ធំ ដូច្នេះ​អាវទ្រនាប់​ប្រហែលជា​មិន​អាច​ផ្តល់​ការ​ទ្រទ្រង់​គ្រប់គ្រាន់​ឡើយ​។ រឿងនេះ​ភាគច្រើន​បណ្តាល​មកពី​ទម្ងន់​របស់​សុដន់​ធ្វើឲ្យ​យា​រដល់​សារស​សៃ​ចង និង​ជាលិកា​ក្នុង​សុដន់ និង​ធ្វើឲ្យ​មាន​ការឈឺចាប់​។ ការឈឺចាប់​នេះ​មិន​ត្រឹមតែ​កើតឡើង​លើ​សុដន់​ទេ វា​ក៏​អាច​ធ្វើឲ្យ​ឈឺ​ដល់ក និង​ខ្នង​ទៀតផង​។ យក​ល្អ​គួរតែ​ស្វែងរក​អាវទ្រនាប់​ណា​ដែល​មាន​ទំហំ​ត្រូវ​នឹង​ប្រភេទ​សុដន់​របស់​អ្នកផង​។

២. ស្ថិតក្នុង​ស្ថានភាព​ត្រៀម​មក​រដូវ

​ការត្រៀម​មក​រដូវ​នឹង​ធ្វើឲ្យ​ស្ត្រី​មាន​អារម្មណ៍មិនល្អ ឈឺចាប់​បែប​រមួលៗ​ក្នុង​ពោះ និង​ឈឺ​សុដន់​។ ការឈឺចាប់​ជាប់​ទាក់ទង​នឹង​ភាព​តឹងៗ​ក្នុង​សុដន់ ហើយ​ក៏​ច្រើន​តែ​កើតឡើង​នៅ​ពាក់កណ្តាល​ចុងក្រោយ​នៃ​វដ្ត​រដូវ​ដែរ​។ ការឈឺចាប់​នេះ​ច្រើន​តែ​ឈឺ​បែប​ងំ និង​អាច​មាន​បាត់ៗ​។ នៅពេលនេះ អ្នក​អាច​មាន​អារម្មណ៍​ថា សុដន់​គឺ​រឹង​ខ្លាំង​។ រឿង​នេះ​កើតឡើង​ដោយសារ​តែ​បម្រែបម្រួល​អ័រម៉ូន​ដែល​ធ្វើឲ្យ​សុដន់​ស្ត្រី​ហើ​មតឹង​បែបនេះ​។​

​៣. ហាត់ប្រាណ​ខ្លាំងក្លា​ពេក​

​បើសិន​ជា​អ្នក​ចូលចិត្ត​ហាត់ប្រាណ មានន័យ​ថា​អ្នក​កំពុងតែ​ធ្វើឲ្យ​ខ្លួនឯង​មាន​ការលំបា​ក​បន្តិច​ហើយ​។ ការលើក​ទម្ងន់​នឹង​ធ្វើ​ឲ្យ​គ្រិច​ដល់​សាច់ដុំ​នៅ​ទ្រូង ដែល​ស្ថិតនៅ​ជិត​នឹង​សុដន់​។ រាល់​ការឈឺចាប់​នៅ​សាច់ដុំ​មួយ​នេះ​អាច​ធ្វើឲ្យ​អ្នក​មាន​អារម្មណ៍​ថា ជា​ការឈឺ​នៅ​សុដន់​ហើយ​។ ការសិក្សា​បាន​បង្ហាញថា ការ​ដែល​ហាត់ប្រាណ​ច្រើនពេក និង​រត់​កីឡា​ក៏​អាច​ធ្វើ​ឲ្យ​ឈឺចាប់​នៅ​សុដន់​បានដែរ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ