ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សិស្ស​ចិន​លួច​ចម្លង​ពេល​ប្រលង​ជាប់គុក​7​ឆ្នាំ

7 ឆ្នាំ មុន

គេហទំព័រ​ចិន សៀង​ហៃ​អីុ​ស​ផ្សាយ​ថា សិស្ស​ជាង​៩​លាន​នាក់ បាន​ទៅ​កាន់​មណ្ឌល​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​ទូ​ទាំង​ប្រទេស​ចិន​កាលពី​ថ្ងៃ​ទី​៨ មិថុនា ២០១៦ ។ ប្រព័ន្ធ​ផ្សព្វផ្សាយ​របស់​រដ្ឋ​បាន​ក្រើន

គេហទំព័រ​ចិន សៀង​ហៃ​អីុ​ស​ផ្សាយ​ថា សិស្ស​ជាង​៩​លាន​នាក់ បាន​ទៅ​កាន់​មណ្ឌល​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​ទូ​ទាំង​ប្រទេស​ចិន​កាលពី​ថ្ងៃ​ទី​៨ មិថុនា ២០១៦។ ប្រព័ន្ធ​ផ្សព្វផ្សាយ​របស់​រដ្ឋ​បាន​ក្រើនរំឭក​ជា​មុន​ដល់​បេក្ខជន​ប្រឡង​ថា ត្រូវ​ប្រឹងប្រែង​តាម​សមត្ថភាព បើ​ពុំ​ដូច្នេះ​ទេ​អាច​នឹង​ត្រូវ​ជាប់គុក​រយៈពេល​៧ ឆ្នាំ បើសិនជា​រក​ឃើញ​ថា​បាន​លួច​ចម្លង​ក្នុងអំឡុងពេល​ប្រឡង ។

បញ្ញត្តិ​ស្តី​ពី​ការ​បង្ក្រាប​លើ​ការ​លួច​ចម្លង​នេះ​បាន​ចូល​ជា​ធរមាន​កាលពី​ខែវិច្ឆិកា​២០១៥​។ កាលពី​ពេល ថ្មី​ៗ​កន្លង​មក អ្នកនាំពាក្យ​រដ្ឋាភិបាល​ឱ្យ​ដឹង​តាម​រយៈ​គេហទំព័រ Global Times ថា ការ​គោរព​ទៅ​ដល់​ការ​ដាក់​ទណ្ឌកម្ម​ធ្ងន់​ថ្មី​នេះ គឺជា​ជំហាន​ដ៏​សំខាន់​សម្រាប់​យុត្តិធម៌​សង្គម​ជាតិ​ទាំងមូល ។ ស្ថាប័ន​អប់រំ​ជឿជាក់​ថា ការ​រឹត​បន្តឹង​នេះ​នឹង​ធ្វើ​ឱ្យ​សិស្ស​បង្ហាញ​សមត្ថភាព​ពិតប្រាកដ បើ​ទោះបីជា​វា​មាន​លក្ខណៈ​ទណ្ឌកម្ម​ធ្ងន់​ក៏​ដោយ​ចុះ ។ សម្រាប់​ឆ្នាំ​២០១៦​នេះ ក្រសួង​អប់រំ និង​មន្ត្រី​ប៉ូលិស​ជំរុញ​ដល់​រដ្ឋបាល​ក្នុងស្រុក​បង្ក្រាប​បេក្ខជន​ប្រលង​ណា​ដែល​ប្រព្រឹត្ត​រាល់​បទល្មើស​ណាមួយ​ដែល​ក្រសួង​ប្រកាស​មុន​ពេល​ប្រឡង​។ នៅ​ក្នុង​ក្រុង​ប៉េ​កាំ​ង​មាន​ប៉ូលិស​៨​នាក់​ប្រចាំការ​នៅ​តាម​មណ្ឌល​ប្រឡង នីមួយ​ៗ​រង់ចាំ​មើល​ពី​សកម្មភាព​ល្មើស​របស់​បេក្ខជន​ប្រឡង ។

កាលពី​ឆ្នាំ​២០១៤ សិស្ស​ត្រូវ​គេ​រក​ឃើញ​ថា​ជួល​ទីភ្នាក់ងារ​ឱ្យ​យក​សំណៅរ​ឯកសារ​ចូល​ក្នុង​បន្ទប់​ប្រឡង​ចូល​ថ្នាក់ឧត្តម​សិក្សា ព្រមទាំង​មាន​ករណី​ល្មើស​មួយ​ចំនួន​ទៀត ។
បច្ចុប្បន្ន​នេះ​សិស្ស​មាន​វិធីសាស្ត្រ​សម្រាប់​ប្រព្រឹត្ត​ល្មើស​ពេល​ប្រលង​តាម​រយៈ​ការ​ប្រើប្រាស់​ឧបករណ៍ ទំនើប​ៗ​ដូច​ជា ទូរស័ព្ទ និង​វ៉ែនតា​ភ្ជាប់​ប្រព័ន្ធ​វី​ដេ​អូ​ជាដើម ៕