ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អត្រា​អត់​ការងារ​ធ្វើ​​ក្នុង​ឆ្នាំ​២០១០កើន​ខ្ពស់​​ទោះបីសេដ្ឋ​កិច្ច​​មានលំនឹងក្តី

14 ឆ្នាំ មុន

តាម​AFP ​បាន​ផ្សាយ​ថា អង្គការ​ពលកម្ម​​អន្តរ​ជាតិ​(ILO)​​ បាន​អះអាង​ថា​ ទោះបីមាន​ការ​ងើប​ឡើង​វិញ​ផ្នែក​សេដ្ឋ​កិច្ច​នៅទូទាំង​ពិភព​លោក​ក្តីក៏មិន​ធ្វើ​ឱ្យ​កើត​មានការ​ជួល​បុគ្គលិក​បន្ថែម​​ដែរ​ ពីព្រោះ​អត្រា​គ្មាន​ការងារ​ធ្វើ​នៅ​ទូទាំង​ពិភព​លោក​​នៅតែកើន​ខ្ពស់​ជា​ប្រវត្តិ​សាស្ត្រ​​​គឺដល់​​ទៅ​២០៥​លាន​នាក់​ក្នុង​ឆ្នាំ២០១០។​ ILO បញ្ជាក់​ថា ទោះបីជា​មានការរីក​​ចំរើន​ផ្នែក​សេដ្ឋកិច្ច​នៅបណ្តា​ប្រទេស​ជា​ច្រើន​ក៏ដោយ ប៉ុន្តែ​អត្រា​អត់​ការ​ងារធ្វើ​នៅទូទាំង​​ពិភព​លោក

តាម​AFP ​បាន​ផ្សាយ​ថា អង្គការ​ពលកម្ម​​អន្តរ​ជាតិ​(ILO)​​ បាន​អះអាង​ថា​ ទោះបីមាន​ការ​ងើប​ឡើង​វិញ​ផ្នែក​សេដ្ឋ​កិច្ច​នៅទូទាំង​ពិភព​លោក​ក្តីក៏មិន​ធ្វើ​ឱ្យ​កើត​មានការ​ជួល​បុគ្គលិក​បន្ថែម​​ដែរ​ ពីព្រោះ​អត្រា​គ្មាន​ការងារ​ធ្វើ​នៅ​ទូទាំង​ពិភព​លោក​​នៅតែកើន​ខ្ពស់​ជា​ប្រវត្តិ​សាស្ត្រ​​​គឺដល់​​ទៅ​២០៥​លាន​នាក់​ក្នុង​ឆ្នាំ២០១០។​ ILO បញ្ជាក់​ថា ទោះបីជា​មានការរីក​​ចំរើន​ផ្នែក​សេដ្ឋកិច្ច​នៅបណ្តា​ប្រទេស​ជា​ច្រើន​ក៏ដោយ ប៉ុន្តែ​អត្រា​អត់​ការ​ងារធ្វើ​នៅទូទាំង​​ពិភព​លោក​ជាផ្លូវ​ការ​នៅ​តែមានរហូតដល់​​២០៥​លាននាក់​ ​​ដូច​កាលពី​ឆ្នាំ​២០០៩ និង​ច្រើន​ជាងអំឡុង​ពេល​កើត​វិបត្តិ​សេដ្ឋ​កិច្ច​ពិភព​លោក នៅក្នុង​ឆ្នាំ​២០០៧ ដែល​មាន​ចំនួន​២៧,៦លាន​​នាក់ ។​

ILO បាន​ព្យាករណ៍​ទុក​ថា អត្រា​អត់​ការ​ងារ​ធ្វើ​នៅ​ទូទាំង​ពិភព​លោក​នឹង​ស្ថិត​ក្នុង​កំរិត​​៦,១% ឬស្មើ​នឹង​២០៣,៣​លាន​នាក់ ក្នុង​ឆ្នាំ​២០១១។​ ជាង​ពាក់​កណ្តាល​​នៃការ​គ្មាន​ការងារធ្វើ​​ដែល​កើតមាន​តាំងពីឆ្នាំ២០០៧ គឺស្ថិត​នៅ​ក្នុង​ប្រទេស​​ឧស្សាហកម្ម​ និង​សហគមន៍អឺរ៉ុប ។​ ចំណែក​នៅក្នុង​ប្រទេស​កំពុងអភិវឌ្ឍន៍​ដូចជា​​ប្រេស៊ីល កាហ្សាក់​ស្ថាន​ និងថៃ​ជាដើម​អត្រា​គ្មាន​ការងារ​​​ធ្វើ​ស្ថិត​​ក្នុងកំរិត​ទាប​ជាង​មុន​ពេល​​កើត​វិបត្តិ​សេដ្ឋកិច្ច​ ។

ក្រៅពីការគ្មាន​ការងារ​ធ្វើ​ ប្រជាពលរដ្ឋ​នៅ​ទូទាំង​ពិភព​លោក​ប្រហែល​​១.៥៣០​លាន​នាក់​នៅជួប​ប្រទះ​នឹង​ស្ថានភាព​​ការងារមិន​​ស្ថិត​ស្ថេរ​ដូចជាការ​ស៊ីឈ្នួល​បំរើ​បណ្តោះ​អាសន្ន​ ជាដើម ។​ ​ស្ថាន​ភាព​នៃ​ការជួល​ការងារ​ដែល​គ្មាន​ស្ថិរភាព​​នៅ​​មិនមានការផ្លាស់​ប្តូរ​ចាប់តាំងពី​ឆ្នាំ​២០០៨ ​មក​ផ្ទុយ​ស្រឡះ​ពីអត្រា​​​ធ្លាក់​ចុះ​ជាបន្តបន្ទាប់ និង​មាន​អត្ថន័យ​សំខាន់​ក្នុង​អំឡុង​ពេលជា​ច្រើន​ឆ្នាំមុន​កើត​វិបត្តិ​សេដ្ឋ​កិច្ច​។​ចំពោះ​តួលេខ​អ្នក​គ្មាន​ការ​ងារ​របស់​មនុស្ស​ដែល​មានលទ្ធភាព​បំពេញ​ការងារ​ធ្វើ​មានកំរិត​​គួរ​ឱ្យ​ភ្ញាក់​ផ្អើល​គឺ​ដល់​ទៅ​៧៨លាននាក់ ក្នុង​ឆ្នាំ​​២០១០​កើន​លើស​ពីមុន​ពេល​កើត​វិបត្តិ​សេដ្ឋកិច្ច​ក្នុង​ឆ្នាំ២០០៧ ដែល​មាន​ត្រឹម​តែ៧៣,៥​លាននាក់ ៕