ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សមត្ថកិច្ច​​ថៃ​​ឃាត់ខ្លួន​ពលករ​ខ្មែរ​១០​នាក់ទៅថៃ ខណៈ​ជនជាតិ​ថៃ​៥​នាក់​ឆ្លង​ដែន​ខុសច្បាប់ទៅកម្ពុជាដែរ

2 ឆ្នាំ មុន
  • បន្ទាយមានជ័យ

បន្ទាយ​មាន​ជ័យ ៖ កម្លាំង​សមត្ថកិច្ច​យោធា​ថៃ​ប្រាណ​អង្គភាព​ទី​១២ ឈរជើង​តាម​បន្ទាត់​ព្រំដែន​ក្នុងស្រុក​តា​ប្រា​យ៉ា ខេត្ត​ស្រះ​កែវ ប្រទេស​ថៃ ជាប់​ព្រំដែន​ទល់​នឹង​ខេត្តបន្ទាយមានជ័យ​របស់​ប្រទេស​កម្ពុជា ​ចុះ​ល្បាត​ក្នុងភូមិ​សាស្ត្រ​ទទួលខុសត្រូវ នៅ​ថ្ងៃ​ទី​២៦ ខែធ្នូ…

បន្ទាយ​មាន​ជ័យ ៖ កម្លាំង​សមត្ថកិច្ច​យោធា​ថៃ​ប្រាណ​អង្គភាព​ទី​១២ ឈរជើង​តាម​បន្ទាត់​ព្រំដែន​ក្នុងស្រុក​តា​ប្រា​យ៉ា ខេត្ត​ស្រះ​កែវ ប្រទេស​ថៃ ជាប់​ព្រំដែន​ទល់​នឹង​ខេត្តបន្ទាយមានជ័យ​របស់​ប្រទេស​កម្ពុជា ​ចុះ​ល្បាត​ក្នុងភូមិ​សាស្ត្រ​ទទួលខុសត្រូវ នៅ​ថ្ងៃ​ទី​២៦ ខែធ្នូ ឆ្នាំ​២០២១​ម្សិលមិញ ​បាន​ប្រទះ​ឃើញ​ពលរដ្ឋ​ខ្មែរ​លួច​ឆ្លង​ដែន​ចូល​ប្រទេស​ថៃ ខណៈជនជាតិថៃ៥នាក់ ធ្វើ​ដំណើរ​មក​ពី​ទីក្រុង​បាងកក មាន​បំណង​ធ្វើ​ដំណើរ​មក​ធ្វើការ​នៅ​ក្នុង​ទឹកដី​ខេត្តបន្ទាយមានជ័យ របស់​កម្ពុជា ។

ដោយ​ពលករ​ខ្មែរ​ដែល​លួច​ឆ្លង​ដែន​ចូល​ប្រទេស​ថៃ​តាម​ច្រករបៀង​ដោយ​ខុសច្បាប់​ដែល​ប្រថុយ និង​គ្រោះថ្នាក់​ដល់​អាយុជីវិត​ចំនួន​១០​នាក់ ក្នុង​នោះ​ប្រុស​៦ នឹង​ស្រី​៤​នាក់ នៅ​បរិវេណ​ភូមិ​ទ​ព័​សៀម ឃុំ​/​ស្រុក​តា​ប្រា​យ៉ា ខេត្ត​ស្រះ​កែវ ។

សមត្ថកិច្ច​ការពារ​ព្រំដែន​ថៃ​ប្រាប់​ថា នៅ​ពេល​សមត្ថកិច្ច​សួរនាំ​ពលរដ្ឋ​ខ្មែរ​ទាំង​១០​នាក់​នេះ​បាន​ប្រាប់​ថា គាត់​ធ្វើ​ដំណើរ​មក​ពី​ខេត្តកំពង់ចាម និង​កំពង់ធំ ប្រទេស​កម្ពុជា មាន​គោលបំណង​ធ្វើ​ដំណើរ​ទៅ​ធ្វើការ​នៅ​ក្នុង​ខេត្ត​ប៉ះ​ធំ ថា​នី នឹង​ខេត្ត​ស្រះ​កែវ​របស់​ថៃ ទើប​សមត្ថកិច្ច​ថៃ​ឃុំខ្លួន​យក​ទៅ​សួរនាំ​បន្ថែម និង​បញ្ជូន​ទៅ​ឲ្យ​ជំនាញ​ស្រុក​តា​ព្រះ​យ៉ា ដើម្បី​ចាត់ការ​តាម​ច្បាប់​បន្ត ។

សមត្ថកិច្ច​ការពារ​ព្រំដែន​បន្ត​ថា ៖ នៅ​ពេល​ជាមួយ​គ្នា​នេះ​ដែរ កម្លាំង​ទាហាន​ប្រាណ​ទី​១៣ ប្រចាំ​ស្រុក​អារញ្ញ កងកម្លាំង​បូរ​ផា បាន​ចេញ​ល្បាត​ឃ្លាំមើល និង​ត្រួតពិនិត្យ​តំបន់​ដែល​ទទួលខុសត្រូវ​នេះ​ផង​ដែរ​ក៏​បាន​ប្រទះ​ឃើញ​បុរស​ជនជាតិ​ថៃ​កំពុង​លួច​ឆ្លង​ដែន​តាម​ច្រករបៀង ធ្វើ​ដំណើរ​ចូល​ទៅ​ទឹកដី​កម្ពុជា ចំនួន​៥​នាក់ នៅ​បរិវេណ​ភូមិ​ខ្ល​ង​លឹ​ក ឃុំ​/​ស្រុក​អារញ្ញ ខេត្ត​ស្រះ​កែវ នឹង​ក្រោយ​ពី​សមត្ថកិច្ច​សួរនាំ បាន​ឲ្យ​ដឹង​ថា បុរស​ជនជាតិ​ថៃ​ទាំង​៥​នាក់ ធ្វើ​ដំណើរ​មក​ពី​ទីក្រុង​បាងកក មាន​បំណង​ធ្វើ​ដំណើរ​មក​ធ្វើការ​នៅ​ក្នុង​ទឹកដី​ខេត្តបន្ទាយមានជ័យ របស់​កម្ពុជា ទើប​សមត្ថកិច្ច​ថៃ​ឃាត់ខ្លួន​បញ្ជូន​ទៅ​ឲ្យ​ជំនាញ​សមត្ថកិច្ច​ស្រុក​ខ្ល​ង​លឹ​ក ដើម្បី​ចាត់ការ​តាម​ច្បាប់​បន្ត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ