ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សត្វ​ស្លាប​៣​ប្រភេទ និង​ទោច​មកុដ​១​គូ ត្រូវ​បាន​លែង​ក្នុង​ព្រៃ​ធម្មជាតិ​នៃ​ឧទ្យាន​អង្គរ

2 ឆ្នាំ មុន
  • សៀមរាប

ខេត្ត​សៀម​រា​ប ៖ ​កាលពី​​ថ្ងៃ​ទី​២៤ ខែធ្នូ ឆ្នាំ​២០២១ គម្រោង​ដោះ​លែង​សត្វ​ព្រៃ​ក្នុង​ឧទ្យាន​អង្គរ ក្រោម​កិច្ច​សហការ​រវាង​អាជ្ញាធរ​ជាតិ​

ខេត្ត​សៀម​រា​ប ៖ ​កាលពី​​ថ្ងៃ​ទី​២៤ ខែធ្នូ ឆ្នាំ​២០២១ គម្រោង​ដោះ​លែង​សត្វ​ព្រៃ​ក្នុង​ឧទ្យាន​អង្គរ ក្រោម​កិច្ច​សហការ​រវាង​អាជ្ញាធរ​ជាតិ​អប្សរា រដ្ឋបាល​ព្រៃឈើ​ភ្នំពេញ និង​អង្គការ Wildlife Alliance បាន​ដោះ លែង​សត្វ​ស្លាប​៣​ប្រភេទ​ផ្សេង​ទៀត​សរុប​ចំនួន​១៤​ក្បាល​រួម​មាន សត្វ​ក្ងោក​(Peafowl)​ចំនួន​៤​ក្បាល​(​ឈ្មោល​៣ ញី​១) សត្វ​កេងកង​ធំ​(Great Hornbill) ចំនួន​៦ ក្បាល (​ឈ្មោល​៥ ញី​១) និង​សត្វ​ព្វាំ​ង​(Wreathed Hornbill) ចំនួន៤​ក្បាល​(​ឈ្មោល​) ដែល​ទទួល​បានជា​អំណោយ​ពី​អង្គការ​អភិរក្ស​សត្វ​ព្រៃ​នានា និង​ប្រជាពលរដ្ឋ បាន​យក​មក​ផ្សាំង​ក្នុង​ទ្រុង​ កាលពី​ថ្ងៃ​ទី​១៣ ខែឧសភា ឆ្នាំ​២០២១​។

ចំណែក​សត្វ​ទោច​មកុដ​១​គូ​(Pileated Gibbon) ដែល​ជា​គូ​ចុង​ក្រោយ និង​បាន​យក​មក​ផ្សាំង​ក្នុង​ទ្រុង​កាលពី​ថ្ងៃ​ទី​១៦ ខែធ្នូ ឆ្នាំ​២០២០ ក៍​ត្រូវ​បាន​ដោះ​លែង​ចូល​ទៅ​ក្នុង​ព្រៃ​ធម្មជាតិ​នៃ​ឧទ្យាន​អង្គរ​ដែរ​។ ក្នុង​ពេល​ជាមួយ​គ្នា​នោះ អង្គការ ACCB ក្រោម​ការ​សម្របសម្រួល​របស់​អាជ្ញាធរ​ជាតិ​អប្សរា និង​អង្គការ Wildlife Alliance ក៏​បាន​នាំ​យក​សត្វ​ក្ងោក​៤​ក្បាល មក​ដោះ​លែង​ក្នុង​ពេល​នោះ​ដែរ​(Hard releasing)​។

ចាប់តាំងពី​ឆ្នាំ​២០១៣ មក​គម្រោង ទទួល​បាន​ជោគជ័យ​ក្នុង​ការ​ដោះ​លែង​សត្វព្រៃ​ជា​ច្រើន​ប្រភេទ​ចូល​ក្នុង​ព្រៃ​ធម្មជាតិ​នៃ​ឧទ្យាន​អង្គរ​មាន​ដូច​ជា សត្វ​ទោច​មកុដ​(Pileated Gibbon) ចំនួន​១៣​ក្បាល​(​កើតកូន​បាន​ចំនួន​៧​ក្បាល​) សត្វ​ឈ្លូស​(Red Muntjac)​ចំនួន​៤​ក្បាល សត្វ​ស្វា​ព្រាម​(Silvered Langurs) ចំនួន​១២​ក្បាល សត្វ សំពោច ក្រអូប​(Common palm Civets) ចំនួន​៥​ក្បាល សត្វ​ភេ​ខ្លួន​រលោង​(Smooth-coated Otter) ចំនួន​៥​ក្បាល​(​កើតកូន​បាន​ចំនួន២​ក្បាល​) សត្វ​ឆ្មារ​ដាវ​(Leopard Cat) ចំនួន​២​ក្បាល និង​សត្វ​កេង​កង​តូច​(Oriental Pied Hornbill) ចំនួន​៧​ក្បាល និង​សត្វ​ផ្សេង​ៗ​មួយ​ចំនួន​ទៀត ដែល​មក ដល់​ឥឡូវ​សត្វ​ទាំង​អស់នេះ​នៅ​តែ​មាន​វត្ត​មាននៅ​ទីនោះ​នៅឡើយ ក្រោម​ការ​យកចិត្តទុកដាក់​តាមដាន និង​ថែទាំ​ជា​ប្រចាំ​ពី​ក្រុមការងារ​។

ដើម្បី​ឲ្យ​សត្វព្រៃ​ទាំងអស់​បន្ត​វត្ត​មាននៅ​ក្នុង​ព្រៃ​ធម្មជាតិ​នៃ​ឧទ្យាន​អង្គរ​យើង និង​បង្កើន​ចំនួន​បន្ថែម​ទៀត អាជ្ញាធរ​ជាតិ​អប្សរា និង​គម្រោង​ដោះ​លែង​សត្វព្រៃ​ក្នុង​ឧទ្យាន​អង្គរ សូម​អំពាវនាវ​ជូន​សាធារណជន ភ្ញៀវ​ជាតិ អន្តរជាតិ ជា​ពិសេស​ប្រជាពលរដ្ឋ​ដែល​រស់នៅ​តំបន់​នោះ ចូលរួម​ថែរក្សា​សត្វព្រៃ​ទាំងនោះ​ទាំងអស់​គ្នា ​ចៀស​វាង​ពេល​ប្រទះ​ឃើញ​មាន​បំណង​មិនល្អ និង​មេត្តា​កុំ​ផ្តល់​ចំណី​ផ្តេសផ្តាស​ឲ្យ​សត្វ​ទាំងនោះ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ