ទទួលទាន​អាហារ​ពេល​ល្ងាច​នៅ​លើ​វេហាស៍


សារព័ត៌មាន​បរទេស កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ផ្សាយ​ថា អ្នក​ចូល​ចិត្ត​ពិសា​អាហារ​ដែល​ចម្អិន​ដោយ​ចុងភៅ​អាជីព ត្រូវ​ពិសា «​អាហារ​ពេល​ល្ងាច​នៅ​លើ​វេហាស៍​» ខ្ពស់​ពី​ដីស​ម្ងា​យ​៥០​ម៉ែត្រ ។ ទីកន្លែង​នោះ​បង្កើត​ឡើង​ដោយ​ប្រើ​រថយន្ត​ស្ទូច​បណ្តែត​នៅ​លើ​វេហាស៍ និង​នៅ​បរិវេណ​ខាង​មុខ​អគារ «Atonium» ជា​ស្ថាបត្យកម្ម​នៃ​វិទ្យាសាស្ត្រ និង​ជា​និមិត្តរូប​ដ៏​សំខាន់​របស់​ក្រុង​ព្រុ​ច​សែ​ល ប្រទេស​បែ​ល​ហ្សុ​ិ​ក ព្រោះ​បាន​សាងសង់​តាំងពី​ឆ្នាំ​១៩៥៨​មក ។

ក្នុង​មួយ​ឆ្នាំ​រៀបចំ​ពិធី​ពិសា​អាហារ​ពេល​ល្ងាច​នៅ​លើ​វេហាស៍​ម្តង ដោយ​ចុងភៅ​អាជីព​ចំនួន​១០​នាក់ ចំអិន​អាហារ​បម្រើ​អតិថិជន​។ សម្រាប់​ខួប​១០​ឆ្នាំ​នៃ «​អាហារ​ពេល​ល្ងាច​អណ្តែត​លើ​វេហាស៍​» នា​ឆ្នាំ​២០១៦​នេះ មាន​អ្នកចូលរួម​ប្រហែល ៤.៥០០​នាក់ និង​រៀបចំ​ឡើង​ចាប់ពី​ថ្ងៃ​ទី​១​ដល់​៥ មិថុនា ៕

Facebook Google Twitter Email

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ