ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បើករថយន្ត​​ធន់​ធំ​ចុះ​ពី​ស្ពាន​ច្បារ​អំពៅ បុក​រះ​រថយន្តកង់​បី និង​ម៉ូតូ​សរុប១១​គ្រឿង រងរបួស១១​នាក់

2 ឆ្នាំ មុន

រាជ​ធា​ភ្នំពេញ ៖ យ៉ាង​ហោច​ណាស់​មនុស្ស​ប្រុស​ស្រី ចំនួន​១១​នាក់ ខ្លះ​បាក់ដៃ ខ្លះ​បាក់ជើង និង​បែកក្បាល មាន​ទាំង​ជនជាតិ​ខ្មែរ ៩​នាក់ និង​ជនជាតិ​ចិន…

រាជ​ធា​ភ្នំពេញ ៖ យ៉ាង​ហោច​ណាស់​មនុស្ស​ប្រុស​ស្រី ចំនួន​១១​នាក់ ខ្លះ​បាក់ដៃ ខ្លះ​បាក់ជើង និង​បែកក្បាល មាន​ទាំង​ជនជាតិ​ខ្មែរ ៩​នាក់ និង​ជនជាតិ​ចិន ២​នាក់​ផង​ដែរ បាន​រង​របួសធ្ងន់ និង​ស្រាល ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​មន្ទីរពេទ្យ​ភ្លាម​ៗ ដោយសារ​តែ​រថយន្ត​ឃ្លុប ដឹក​ទំនិញ​ធន់​ធំ មួយ​គ្រឿង បើក​ចុះ​ពី​ស្ពាន​ច្បារ​អំពៅ ហើយ​ទៅ​បុក​រះ រថយន្ត​ចំនួន ៣​គ្រឿង កង់​បី​ខ្មែរ ៣​គ្រឿង កង់​បី​ឥណ្ឌា ១​គ្រឿង និង​ម៉ូតូ​ចំនួន ៤​គ្រឿង​ទៀត ។ ចំណែកឯ​បុរស ជា​អ្នក​បើករថយន្ត​បង្ក ត្រូវ​បាន​កម្លាំង​មាន​សម្ថ​កិច្ច ចាប់​ឃាត់ខ្លួន បាន​ផង​ដែរ ។

ហេតុការណ៍​បុក​រះ​នេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​០៣​និង​១៥​នាទី​រសៀល ថ្ងៃ​ទី​២៣ ខែធ្នូ ឆ្នាំ​២០២១ នៅ​ចំណុច​ខាង​មុខ​ស្ថានីយ៍​ប្រេងឥន្ធនៈ ភី​ធី​ធី គល់​ស្ពាន​អាកាស​ក្បាលថ្នល់ ផ្លូវ​ព្រះ​មុនីរ​ង្ស ក្នុង​សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន ។

តាម​ប្រភព​ព័ត៌មាន​ពី​នគរបាល បាន​ប្រាប់​ឱ្យ​ដឹង​ថា រថយន្ត​ឃ្លុប​បង្ក មាន​ព៌​ណ​ខៀវ ពាក់​ស្លាក​លេខ​ភ្នំពេញ 3G-3338 ដែល​បើកបរ​ដោយ​បុរស​ម្នាក់ និង​ត្រូវ​បាន​កម្លាំង​មាន​សម្ថ​កិច្ច​ចាប់​ឃាត់ខ្លួន​បាន​ភ្លាម​ៗ​ផង​ដែរ ។

ចំណែក​រថយន្ត​រង​គ្រោះ ចំនួន ៣​គ្រឿង រួម​មាន​៖ ទី​១-​ម៉ាក​ព្រុស ព៌​ណ​ក្រហម ពាក់​ស្លាក​លេខ ភ្នំពេញ 2AP-2268 ទី​២-​ម៉ាក LEXUS RX 330 ពណ៌​ទឹកមាស ពាក់​ស្លាក​លេខ​ភ្នំពេញ 2Q-8748 និង​ទី​៣- រថយន្ត​ម៉ាក PAJERO ពណ៌​ប្រផេះ ពាក់​ស្លាក​លេខ ភ្នំពេញ 2F-0421 កង់​បី​ខ្មែរ ចំនួន ៣​គ្រឿង កង់​បី​ឥណ្ឌា ចំនួន​១​គ្រឿង និង​ម៉ូតូ​ចំនួន​៤​គ្រឿង សរុប​ទាំងអស់​ចំនួន ១១​គ្រឿង ។

តាម​ប្រភព​ដដែល បាន​ប្រាប់​បន្ត​ថា មុន​ពេល​កើតហេតុ រថយន្ត​ឃ្លុប​ដឹក​ទំនិញ ធន់​ធំ ចំណុះ ៦​តោន​កន្លះ ដែល​បើកបរ​ដោយ​បុរស​ម្នាក់ បាន​បើកបរ​ក្នុង​ទិស​ដៅ ពី​កើត​ទៅ​លិច ចុះ​ពី​ស្ពាន​ច្បារ​អំពៅ ក្នុង​ល្បឿន​យ៉ាង​លឿន លុះ​មក​ដល់​ខាងក្រោម ក៏​ជាន់​ហ្វ្រាំង​មិន​ស៊ី ក៏​ជ្រុល​ទៅ​បុក​រះ​ជា​បន្តបន្ទាប់ មាន​រថយន្ត កង់​បី​ខ្មែរ កង់​បី​ឥណ្ឌា និង​ម៉ូតូ សរុប​ទាំងអស់ ១១​គ្រឿង ហើយ​ក៏​បាន​បង្ក​អោយ​មាន​អ្នក​រង​របួស ប្រុស​ស្រី មាន​ទាំង​ជនជាតិ​ខ្មែរ ជនជាតិ​ចិន សរុប​ចំនួន ១១​នាក់ ខ្លះ​បាក់ដៃ បាក់ជើង និង​ខ្លះ​ទៀត​បែកក្បាល ហូរ​ឈាម​ដេករ​ណូ​ក​រណែល ពេញ​ផ្លូវ​ផង​ដែរ ។

ពាក់​ព​ន្ធ័​ទៅ​នឹង​ករណី​គ្រោះថ្នាក់​ចរាចរណ៍​បុក​រះ​នេះ បុរស​ជា​អ្នកបើកបរ​រថយន្ត​បង្ក ក៏​ត្រូវ​បាន​ចាប់​ឃាត់ខ្លួន​បាន​ភ្លាម​ៗ​ផង​ដែរ ។

ក្រោយ​ពេល​កើតហេតុ ជន​រង​គ្រោះ​ទាំង ១១​នាក់ ក្នុង​នោះ​មាន​ពីរ​នាក់​ប្តី​ប្រពន្ធ​ជា​ជនជាតិ​ចិន ត្រូវ​បាន​គេ​បញ្ជូន​ទៅ​កាន់​មន្ទីរពេទ្យ​ឯកជន និង​ពេទ្យ​រដ្ឋ​ច្រើន​កន្លែង​ផ្សេង​ៗ​គ្នា​ភ្លាម​ៗ ហើយ​កម្លាំង​នគរបាល​ចរាចរណ៍ ខណ្ឌចំការមន​សហការ​ជាមួយ កម្លាំង​កា​រុ​យា​ល័យ​នគរបាល​ចរាចរណ៍​ផ្លូវគោក​រាជធានី​ភ្នំពេញ ចុះ​មក​ធ្វើការ​វាស់វែង យក​រថយន្ត​ឃ្លុប​ដឹក​ទំនិញ​ធន់​ធំ និង​បុរស​ជា​អ្នកបើកបរ​រថយន្ត​បង្ក រួម​ទាំង​រថយន្ត កង់​បី​ខ្មែរ កង់​បី​ឥណ្ឌា និង​ម៉ូតូ សរុប​ទាំង ១១​គ្រឿង យក​ទៅ​រក្សា​ទុក ដើម្បី​រង់ចាំ​ធ្វើការ​ដោះស្រាយ​គ្នា​ជា​បន្ត​ទៀត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ