ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​អានិកជន​នៅ​អា​មេ​រិ​កម្នាក់រងការចោទប្រកាន់ថា​បញ្ជា​កូនចៅ​បំផ្លាញ​ដំណាំគេហើយ​ប្តឹងគេទៀត

2 ឆ្នាំ មុន
  • ប៉ៃលិន

ក្រោយ​ពី​តុលាការខេត្ត​ប៉ៃលិន បាន​ចេញ​ដីកា​កោះហៅ​ឱ្យ​ចូល​ទៅ​បំភ្លឺ​ជិត​១០​ដង និង​ចេញ​ដីកា​សម្រេច​ឱ្យ​បង់ប្រាក់​ចំនួន​២៧​លាន​រៀល​ទៀត ទើប​បុរស​ជា​កសិករ​ម្នាក់​ហួសចិត្ត ដោយ​ចោទប្រកាន់​​ទៅ

ខេត្ត​ប៉ៃលិន ៖ ក្រោយ​ពី​តុលាការខេត្ត​ប៉ៃលិន បាន​ចេញ​ដីកា​កោះហៅ​ឱ្យ​ចូល​ទៅ​បំភ្លឺ​ជិត​១០​ដង និង​ចេញ​ដីកា​សម្រេច​ឱ្យ​បង់ប្រាក់​ចំនួន​២៧​លាន​រៀល​ទៀត ទើប​បុរស​ជា​កសិករ​ម្នាក់​ហួសចិត្ត ដោយ​ចោទប្រកាន់​ទៅ​បុរស​ម្នាក់​ទៀត​ជា​អាជិ​ក​ជន រស់នៅ​សហរដ្ឋអាមេរិក​ថា បាន​ប្រើ​កូនចៅ​ឱ្យ​យក​ត្រាក់ទ័រ​ទៅ​ភ្ជួរ​បំផ្លាញ​ដំណាំ​ស្វាយកែវ​រមៀត​របស់​ខ្លួន អស់​ជាង​៣០០​ដើម ហើយ​ថែម​ទាំង​ដាក់​ពាក្យ​ប្តឹង​ទៅ​តុលា​ឱ្យ​ចាត់ការ​មក​លើ​ខ្លួន​ទាំង​ភាព​អយុត្តិធម៌ ខណ​:​ពេល​ដី​របស់​គាត់​បាន​ទិញ​ពី​ម្ចាស់​ដើម មាន​ទាំង​ប្លឹ​ង​រឹង​កាន់កា​.​ប់​ត្រឹមត្រូវ​នៅ​នឹង​ដៃ​ផង​ដែរ​។

ប្រភព​ព័ត៌មាន​បានឱ្យ​ដឹង​ថា ៖ កសិករ​ម្នាក់​ដែល​ត្រូវ​បាន​បុរស​ជា​អានិកជន​រស់នៅ​សហរដ្ឋអាមេរិក ប្រើ​កូនចៅ​ឱ្យ​យក​ត្រាក់ទ័រ​ទៅ​ភ្ជួរ​ចូល​ដីចំការ​របស់​ខ្លួន និង​បំផ្លាញ​ដំណាំ​ស្វាយកែវ​រមៀត​អស់​ជាង​៣០០​ដើម​ខាងលើ​នេះ មានឈ្មោះ គី​ម បូ​រី​ន ភេទ​ប្រុស អាយុ​៥៤​ឆ្នាំ រស់នៅ​ភូមិ​ក្រចាប់​លើ សង្កាត់​អូរ​តា​វ៉ៅ ក្រុង ប៉ៃលិន ខេត្ត​ប៉ៃលិន​។ ចំណែក​បុរស​ជា​អានិកជន​វិញ គឺ​មានឈ្មោះ ថេ​ត សម្បត្តិ ភេទ​ប្រុស អាយុ​៥០​ឆ្នាំ មាន​ប្រពន្ធ​ឈ្មោះ ដុំ ទូច មាន​ទីលំនៅ​ភូមិ​សន្សំ​កុសល​១ សង្កាត់​បឹង​ទំពុន ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ បច្ចុប្បន្ន​រស់នៅ​សហរដ្ឋអាមេរិក​។

បើ​តាម​ការ​រៀបរាប់​ពី​បុរស​ជា​កសិករ ឈ្មោះ គី​ម បូ​រី​ន បានឱ្យ​ដឹង​ទាំង​ហួសចិត្ត​ថា ៖ កាលពី​ឆ្នាំ​២០១៤ គាត់​បាន​ទិញ​ដីចំការ​មួយ​កន្លែង​ពី​ម្ចាស់​ឈ្មោះ ពិន ប៊ុ​ន ភេទ​ប្រុស អាយុ​៥៩​ឆ្នាំ មាន​ទំហំ​៥០០០០​ម៉ែត្រការ៉េ ស្មើនឹង​៥​ហិ​កតា​។

លោក​បន្ត​ទៀត​ថា ក្រោយ​ពី​ប្រគល់​ប្រាក់​ជូន​ម្ចាស់​ដី​រួចរាល់ ដោយ​មាន​សាក្សី​មេ​ភូមិ ចៅសង្កាត់ ទទួលស្គាល់​ដឹង​ឮ​រួច លោក​ក៏​ដាំ​ពោត និង​ដំឡូង​មី​ជា​បន្តបន្ទាប់ រហូត​ដល់​ឆ្នាំ​២០១៧ ខាង​សុរិយោដី​ខេត្ត បាន​ចុះ​ធ្វើ​ប្លង់​ជា​ប្រព័ន្ធ រួច​លោក​ក៏​ដាំ​ដើម​ស្វាយកែវ​រមៀត​ចំនួន​១២៥០​ដើម​។

លោក​បន្ត​ថា ស្រាប់តែ​នៅ​ឆ្នាំ​២០១៩ មាន​បុរស​ជា​អានិកជន​ខាងលើ បាន​ដាក់​ពាក្យបណ្តឹង​ទៅ​តុលាការខេត្ត​ប៉ៃលិន ពី​បទ​បំផ្លិចបំផ្លាញ​ទុយោ និង​ដំណាំ​មៀន​ប៉ៃលិន ហៅ​តា​ង៉ែ​ន ដែល​កូនចៅ​របស់​គាត់​បាន​ទៅ​លួច​ថត​នៅ​ចំការ​អ្នក​ដទៃ ខណៈ​នៅ​ក្នុង​ចំការ​របស់​លោក​ដែល​បាន​ភ្ជួរ​នោះ អត់​មាន​ដើម​តា​ង៉ែ​ន​នោះ​ទេ ហើយ​តុលាការ​ក៏​កោះហៅ​ទៅ​បំភ្លឺ​ជា​បន្តបន្ទាប់​។

លោក​បន្ត​ទៀត​ថា លុះ​រហូត​ដល់​ឆ្នាំ​២០២០ ខណ​:​ដើម​ស្វាយកែវ​រមៀត​របស់​ខ្លួន បាន​អាយុ​ប្រហែល​៤​ទៅ​៥​ឆ្នាំ ស្រាប់តែ​បុរស​ជា​អានិក​ជន​ខាងលើ បាន​បញ្ជា​កូនចៅ​ឱ្យ​យក​ត្រាក់ទ័រ​ទៅ​លួច​ភ្ជួរ​បំផ្លិចបំផ្លាញ​ដំណាំ​ស្វាយ​ក្នុង​ដី​របស់​ខ្លួន​ជាប់​នឹង​ព្រំ​ដី​របស់​គាត់​អស់​ជាង​៣០០​ដើម ហើយ​លោក​ក៏​បាន​ចុះ​ទៅ​ថត​សកម្មភាព​នេះ ថែម​ទាំង​ប្តឹង​អាជ្ញាធរ​ភូមិ​-​សង្កាត់ និង​ខាង​នគរបាល​ប៉ុស្តិ៍​ឱ្យ​ចុះ​ពិនិត្យ និង​កត់​ត្រាទុក​ផង​ដែរ​។ តែ​លោក​មិន​បាន​ប្តឹងផ្តល់​អ្វី​នោះ​ទេ ព្រោះ​យល់​ថា ជា​អ្នក​ជិតខាង​នឹង​គ្នា ស្រាប់តែ​ក្រោយមក​លោក ថេ​ត សម្បត្តិ បាន​ដាក់​ពាក្យបណ្តឹង​ទៅ​តុលាការ​ជា​បន្តបន្ទាប់ រហូត​ដល់​កោះហៅ​ឱ្យ​លោក​ចូល​បំភ្លឺ​ជិត​១០​ដង ហើយ​ថែម​ទាំង​កាត់ទោស​កំបាំង​មុខ​ឱ្យ​បង់ប្រាក់​២៧​លាន​រៀល​ថែម​ទៀត ទើប​ក្រោយមក ដោយ​ឃើញ​ភាព​មិន​ប្រក្រតី​របស់​តុលាការខេត្ត​ប៉ៃលិន ទើប​លោក​កើតទុក្ខ​មិន​សុខចិត្ត ក៏​ដាក់​ពាក្យបណ្តឹង​ទៅ​សាលាឧទ្ធរណ៍ ដើម្បី​ឱ្យ​ជួយ​រក​យុត្តិធម៌​តែ​ម្តង​។

លោក​បញ្ជាក់​ថា ៖ នៅ​ថ្ងៃ​ទី​២៤ ខែធ្នូ ឆ្នាំ​២០២១​ខាង​មុខ​ឆាប់​ៗ​នេះ ចៅក្រម​ស៊ើបសួរ​នៃ​សា លា​ដំបូង​ខេត្ត​ប៉ៃលិន ឈ្មោះ គឹ​ម ម៉េ​ង បាន​ចេញ​ដីកា​កោះហៅ​ឱ្យ​លោក​ចូលខ្លួន​បំភ្លឺ​បន្ត​ទៀត​ហើយដោយ​រវល់​នឹង​បញ្ហា​មួយ​នេះ គ្មាន​ពេលធ្វើការ​រកស៊ី​អ្វី​នោះ​ទេ ខណ​:​បុរស​ជា​អានិកជន​រស់នៅ​អា​មេ​រិ​ក​វិញ បានឱ្យ​កូនចៅ​យក​ត្រាក់ទ័រ​ទៅ​ភ្ជួរ​បំផ្លាញ​ដំណាំ​របស់​ខ្លួន ហើយ​ថែម​ទាំង​ប្តឹង​ខ្លួន​ថែម​ទៀត​។

លោក​បន្ថែម​ទៀត​ថា បុរស​អានិកជន​រូប​នេះ មាន​ដី​នៅ​ព្រំដែន​ខេត្ត​ប៉ៃលិន ដែល​មាន​ទំនាស់​ជាមួយនឹង​ម្ចាស់​ដី​គេ​ដែរ ហើយ​មាន​ដី​នៅ​ស្រុក​សំឡូត ខេត្តបាត់ដំបង ក៏​មាន​ទំនាស់​ជាមួយ​គេ​គ្រប់កន្លែង ហើយ​ការ​ប្តឹងផ្តល់​ជាមួយ​អ្នក​ជាប់​ព្រំ​ដី​ជាមួយ​ផង​ដែរ​។

លោក​ក៏​បាន​លើកដៃ​ទទូច​អង្វរ​ដល់​ឯកឧត្តម កើត រិ​ទ្ធ រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌ ឱ្យ​ពិនិត្យ​មើល​សំណុំរឿង​របស់​ខ្លួន និង​ជួយ​រក​យុត្តិធម៌​ជូន​លោក​ផង​ដែរ ខណៈ​ដែល​លោក​ជា​កសិករ​ស្លូតត្រង់​ម្នាក់ មិន​បាន​រំ​លោ​.​ភយ​ក​ដី​របស់​គេ ដូច​ពាក្យ​ប្តឹង​ចោទប្រកាន់​នោះ​ទេ​។ ហើយ​ម្យ៉ាងវិញទៀត លោក​ក៏​មានការ​ព្រួយបារម្ភ​ជា​ច្រើន​ដែរ ព្រោះ​គេ​ជា​អានិកជន មាន​លុយ​ច្រើន បើ​តតាំង​ក្រែងតែ​មិន​ឈ្នះ​គេ ដោយ​លោក​គិត​ថា ជួនកាល​អស់​ដី​ខ្លួន​ហើយ បែរជា​ត្រូវ​ជាប់​ពន្ធនាគារ​ថែម​ទៀត ពិតជា​លំបាក​ចិត្តខ្លាំង​ណាស់​។

ពាក់ព័ន្ធ​ទៅ​នឹង​បញ្ហា​ខាងលើ​នេះ លោក ថេ​ត សម្បត្តិ ដែល​ជា​អានិកជន​រស់នៅ​សហរដ្ឋអាមេរិក បានឱ្យ​ដឹង​តាម​តេ​ឡេ​ក្រាម​ផង​ដែរ​ថា ៖ បុរស​ដែល​ជា​កសិករ​ខាងលើ មិនបាច់​ប្រឹង​តតាំង​ជាមួយ​ខ្លួន​នោះ​ឡើយ បើ​ចង់ឱ្យ​រឿងរ៉ាវ​ខាងលើ​ឆាប់​ចប់ មាន​តែ​ប្រគល់​ដី​ទំនាស់​ទាំងនោះ​ឱ្យទៅ​លោក​តាម​សម្រួល​តែ​ប៉ុណ្ណោះ ព្រោះ​ខាង​លោក​នឹង​បន្ត​ប្តឹង​បន្ថែម​ទៀត ហើយ​ធ្វើ​អ្វី​ក៏​មិន​ឈ្នះ​លោក​ឡើយ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ