ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពលរដ្ឋ​ក្នុង​សហគមន៍​អេកូ​ទេសចរណ៍​ជី​ផាត ឈប់​ពឹង​លើ​ការ​បរបា.ញ់ សង្ឃឹម​​លើ​វិស័យទេសចរណ៍

3 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ចាប់តាំងពី​កា​រប​ង្តើ​ត​សហគមន៍​ជី​ផាត​នា​ឆ្នាំ ២០០៧ មក គេ​កត់សម្គាល់ ឃើញ​ថា ជីវភាព​ពលរដ្ឋ​ក្នុង​សហគមន៍​មានការ​រីក​ចម្រើន ការ​រស់នៅ​របស់​ពលរដ្ឋ​ក៏​មានការ ផ្លាស់​ប្តូរ…

រាជធានី​ភ្នំពេញ ៖ ចាប់តាំងពី​កា​រប​ង្តើ​ត​សហគមន៍​ជី​ផាត​នា​ឆ្នាំ ២០០៧ មក គេ​កត់សម្គាល់ ឃើញ​ថា ជីវភាព​ពលរដ្ឋ​ក្នុង​សហគមន៍​មានការ​រីក​ចម្រើន ការ​រស់នៅ​របស់​ពលរដ្ឋ​ក៏​មានការ ផ្លាស់​ប្តូរ ។ ពលរដ្ឋ​បាន​ចូលរួម​យ៉ាង​សកម្ម​នៅ​ក្នុង​ការ​ថែរក្សា និង​អភិរក្ស​ធនធានធម្មជាតិ ឈប់​ចូល​ព្រៃ​បរបាញ់​សត្វ តែ​ពួក​គាត់​បាន​ខិតខំ​រិៈ​រក​វិធី​នៅ​ក្នុង​ការ​ផ្តល់​សេវាកម្ម​ទេសចរណ៍ ឱ្យ​កាន់តែ​កាន់តែ​ល្អ​ប្រសើរ​ឡើង ។

លោក អន សុវណ្ណ ប្រធាន​សហគមន៍​អេកូ​ទេសចរ​ជី​ផាត បាន​អះអាង​ថា ប្រជាពលរដ្ឋ ក្នុង សហគមន៍​បាន​កែប្រែ​ច្រើន​បើ​ប្រៀបធៀប​មុន​បង្កើត​សហគមន៍ ។ លោក​ថា ពី​មុន​ពួក គាត់​គ្មាន​មុខរបរ​អ្វី​ក្រៅពី​ចូល​ព្រៃ ដើម្បី​បរបាញ់​សត្វ ឬ​ការ​ប្រមូល​ផល​ពី​ព្រៃឈើ​ដែល​ធ្វើ​ឱ្យ​ប៉ះ ពាល់​ធ្ងន់ធ្ងរ​ដល់​បរិស្ថាន និង​ធនធានធម្មជាតិ​ឡើយ ។ ចំណែក​ជីវភាព​រស់នៅ​របស់​ពួក​គាត់ ក៏​មាន​កម្រិត​ទាប​ហើយ​ជួប​ការ​លំបាក​ច្រើន ។

លោក​បញ្ជាក់​ថា ក្រោយ​ពី​បាន​បង្កើត​សហគមន៍​ទេសចរណ៍​មក មានការ​បណ្តុះ បណ្តាល ការ​អប់រំ​ណែនាំ​ជា​បន្តបន្ទាប់ ពួក​គាត់​បាន​យល់​ដឹង​អំពី​កិច្ចការពារបរិស្ថាន ចេះ​ធ្វើ អនាម័យ ហើយ​ផ្លាស់​ប្តូរ​មុខរបរ​ពី​ការ​បរបាញ់​សត្វ កាប់​បំផ្លាញ​ព្រៃឈើ មក​ថែរក្សា​ព្រៃឈើ គួប​ផ្សុំ​ជាមួយ​មុខរបរ​ថ្មី​ៗ​ក្នុង​សហគមន៍​បាន​បង្កើត​ឡើង ធ្វើ​ឱ្យ​ជីវភាព​កាន់តែ​ប្រសើរ​ពី​មួយ ថ្ងៃ​ទៅ​មួយ​ថ្ងៃ និង​ធ្វើ​ឱ្យ​ពួក​គាត់​សប្បាយចិត្ត ។

សហគមន៍​អេកូ​ទេសចរ​ជី​ផាត បាន​បង្កើត​នៅ​ថ្ងៃ​ទី ២៣ ខែមករា ឆ្នាំ ២០០៧ ។ លោក អន សុវណ្ណ ប្រធាន​សហគមន៍​បាន​បន្ថែម​ថា បច្ចុប្បន្ន​ពលរដ្ឋ​បាន​ងាក​មក​បំពេញ​សេវាកម្ម នានា​បម្រើ​ដល់​អ្នកទេសចរ ដែល​បាន​ចូល​ទៅ​ទស្សនា និង​លម្ហែកាយ​ក្នុង​សហគមន៍ ។ លោក​ថា មានមុខរ​បរជា​ច្រើន​បាន​បង្កើត​ឡើង ដែល​មិន​គ្រាន់តែ​បាន​បញ្ឈប់​ការ​បរបាញ់​សត្វ របស់​ពលរដ្ឋ​នោះ​ទេ សេវា​ទេសចរណ៍ធម្មជាតិ​នេះ​បាន​ផ្តល់​ចំណូល​សមរម្យ ដល់​ប្រជា​សហ គម​ន៍ ។ អ៊ីចឹង ហើយ​បានជា​ពួក​គាត់​ពេញចិត្ត និង​ចូលរួម​ជាមួយ​សហគមន៍ ។

ចំណែក​ធន ធាន​ធម្មជាតិ ក្នុង​តំបន់​ក៏​មានការ​ប្រែប្រួល​តាម​រយៈ​ការ​ចូលរួម​ថែរក្សា​របស់​ប្រជា​សហគមន៍ ផង​ដែរ ។ ម្យ៉ាងទៀត​មក​ដល់​ពេល​នេះ​ប្រជា​សហគមន៍​យើង មួយ​ចំនួន​ធំ​ទទួល​បានការ បណ្តុះបណ្តាល​ជំនាញ​ដែល​ធ្វើ​ឲ្យ​ពួក​គាត់​អា​មានចំណេះ​ដឹង និង​ប្រកប​មុខរបរ​បែប​ថ្មី​បាន សំខាន់​ចំណេះដឹង​ខាង​បម្រើសេវា​កម្ម​ទេសចរ​តែ​ម្តង ។ ដូច្នេះ​ហើយ​ទើប​គាត់​អាច​កែប្រែ មុខរបរ និង​កែប្រែ​ជីវភាព​រស់នៅ​ដោយ​សមរម្យ ។ នេះ​បើ​តាម​ការ​លើក​ឡើង​របស់​ប្រធាន សហគមន៍ ។

សហគមន៍​អេកូ​ទេសចរ​ជី​ផាត មាន​សេវាកម្ម​ជូន​ភ្ញៀវ​ទេសចរ​ដើរ​កម្សាន្ត សេវាកម្ម ស្នាក់​នៅ សេវាកម្ម​ម្ហូបអាហារ និង​សេវាកម្ម​បម្រើភ្ញៀវ​ជា​ច្រើន​ទៀត ។ ភ្ញៀវ​ដែល​មាន​ចូល ទៅ​សហគមន៍​ទេសចរណ៍​នេះ​ច្រើន​ជាងគេ គឺ​ភ្ញៀវ​បរទេស គិត​ចាប់ពី​ឆ្នាំ ២០១៨ តែ​ភ្ញៀវ ខ្មែរ​ច្រើន​ទៅ​កម្សាន្ត​ពេល​បុណ្យ​ទាន ពិសេស​ចាប់ពី​ឆ្នាំ ២០១៩ មក​ក្នុង​អំ​ទ្បុ​ង​កូ​វី​ដ ១៩ ។ ជា​ការ​កត់សម្គាល់​ភ្ញៀវ​ខ្មែរ កាន់តែ​ច្រើន​ទ្បើ​ង​បាន​ងាក​មក​ចាប់អារម្មណ៍​ទេសចរណ៍​ដើរ តាម​ព្រៃ​សហគមន៍ ។

លោក អន វ​ណ្ណា បាន​ឲ្យ​ដឹង​ដែរ​ថា តំបន់​ជី​ផាត​សម្បូរ​ទៅ​ដោយ​ធនធានធម្មជាតិ មាន ទឹកធ្លាក់ តំបន់​បែប​ប្រវត្តិសាស្ត្រ តំបន់​ដងព្រែក រួម​ទាំង​វប្បធម៌​ប្រពៃណី​របស់​ប្រជាពលរដ្ឋ​ផង ដែរ ។ លោក​ថា សហគមន៍​ក៏​មាន​រៀបចំ​ជា​កញ្ចប់​សេវាកម្ម​សម្រាប់​ដំណើរ​ផ្សងព្រេង​ក្នុង​ព្រៃ ថែម​ទៀត ដែល​ជនបរទេស​ចូល​ចិត្ត និង​ចង់​ដឹង​អំពី​អ្វី​នៅ​ទី​នេះ សំខាន់​ភោគទ្រព្យ​ធម្មជាតិ នៅ​តំបន់​ជួរ​ភ្នំក្រវាញ ។

ប្រជា​សហគមន៍​សង្ឃឹមថា ក្រោយ​បើក​ប្រទេស​ទ្បើ​ង​វិញ វិ​ស​យ័​ទេសចរណ៍​នឹង​ត្រូវ ស្តារ និង​អភិវឌ្ឍន៍​ហើយ​តំបន់​សហគមន៍​ទេសចរណ៍ នឹង​ទទួល​បាន​ភ្ញៀវ​មក​កម្សាន្ត​ច្រើន ដូច​ពេល​មុន​ដែល​ខណៈ​ពេល​នេះ ប្រជាពលរដ្ឋ​ក្នុង​សហគមន៍​បាន និង​កំពង់​ត្រៀមលក្ខណៈ រួចរាល់​ដើម្បី​ទទួលភ្ញៀវ​ទេសចរ​មក​សម្រាក​កម្សាន្ត ដោយ​យកចិត្តទុកដាក់ និង​មិន​ឱ្យ​ភ្ញៀវ ខកបំណង​នោះ​ទ្បើ​យ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ