ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រកឃើញមូលហេតុដែលធ្វើឱ្យកូវីដអូមីក្រុងមិនសូវធ្ងន់ឃើញហើយ!

2 ឆ្នាំ មុន

ការស្រាវជ្រាវជាបឋមបង្ហាញថា កូវីដបម្លែងថ្មីអូមីក្រុង បង្កើតរោគសញ្ញាមិនសូវធ្ងន់ធ្ងរក្នុងចំណោមអ្នកជំងឺដែលមានមេរោគប្រភេទផ្សេងទេ ហើយឥឡូវនេះអ្នកវិទ្យាសាស្រ្តបានរកឃើញអំណះអំណាងពីការលើកឡើងនេះហើយ។ រដ្ឋមន្ត្រីសុខាភិបាលអាហ្រ្វិកខាងត្បូង Joseph Phaahla បាននិយាយកាលពីថ្ងៃសុក្រថា វ៉ាក់សាំង និងការឆ្លងកូវីដម្តងរួចទៅហើយអាចជាហេតុផលនៃការស្តែងចេញរោគសញ្ញាស្រាលរបស់អូមីក្រុង។…

ការស្រាវជ្រាវជាបឋមបង្ហាញថា កូវីដបម្លែងថ្មីអូមីក្រុង បង្កើតរោគសញ្ញាមិនសូវធ្ងន់ធ្ងរក្នុងចំណោមអ្នកជំងឺដែលមានមេរោគប្រភេទផ្សេងទេ ហើយឥឡូវនេះអ្នកវិទ្យាសាស្រ្តបានរកឃើញអំណះអំណាងពីការលើកឡើងនេះហើយ។

រដ្ឋមន្ត្រីសុខាភិបាលអាហ្រ្វិកខាងត្បូង Joseph Phaahla បាននិយាយកាលពីថ្ងៃសុក្រថា វ៉ាក់សាំង និងការឆ្លងកូវីដម្តងរួចទៅហើយអាចជាហេតុផលនៃការស្តែងចេញរោគសញ្ញាស្រាលរបស់អូមីក្រុង។

លោករដ្ឋមន្រ្តីបានលើកឡើងថា​៖ “យើងជឿថា ការគ្របដណ្តប់នៃការចាក់វ៉ាក់សាំងនេះ បន្ថែមពីលើភាពស៊ាំធម្មជាតិរបស់មនុស្សដែលមានទំនាក់ទំនងជាមួយមេរោគរួចហើយ ក៏កំពុងបន្ថែមការការពារផងដែរ។ នោះហើយជាមូលហេតុដែលយើងឃើញជំងឺស្រាល។”

ទន្ទឹមនឹងនេះ លោកវេជ្ជបណ្ឌិត Michelle Groome មន្ត្រីនៅវិទ្យាស្ថានជាតិសម្រាប់ជំងឺឆ្លងនៅអាហ្រ្វិកខាងត្បូង បាននិយាយនៅក្នុងធ្វីតធឺថា៖ “អូមីក្រុងទំនងជាស្រាលជាងកូវីដមុនៗ  ដោយសារភាពស៊ាំជាមូលដ្ឋានរបស់យើងច្រើនជាងភាពសាហាវរបស់មេរោគ។”

រោគសញ្ញាទូទៅបំផុតរបស់កូវីដអូមីក្រុងរួមមាន៖ ហៀរសំបោរ ឈឺក្បាល អស់កម្លាំង កណ្តាស់ និងឈឺបំពង់ក។ នេះគឺស្រដៀងគ្នាទៅនឹងកូវីដពីមុន។

ដូចគ្នានេះដែរ របាយការណ៍ជាច្រើនពីចក្រភពអង់គ្លេសណែនាំថា អ្នកជំងឺដែលមានការឆ្លងមេរោគកូវីដអូមីក្រុង មានលក្ខណៈឈឺបំពង់ក ខុសពីការឈឺបំពង់ករបស់កូវីដពីមុនៗ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ