ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទម្លាក់​អុស​លើ​គំនរ​ធ្យូង​ងុំ​ឆេះ​ផ្អើល​សមត្ថកិច្ច​ហៅ​រថយន្ត​ពន្លត់​អគ្គិភ័យទាំងយប់

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ រោងចក្រ​បោកគក់​សម្លៀក​បំពាក់​មួយ​កន្លែង​បាន​ទម្លាក់​អុស​លើ​គំនរ​ធ្យូង​មិនដឹង​ថា​ មាន​សល់​រងើកភ្លើង​ឆេះ​ផ្អើល សមត្ថកិច្ច​ហៅ​រថយន្ត​ពន្លត់​អគ្គិភ័យ​មក​បាញ់​ពន្លត់​ទាន់​ពេលវេលា បង្ក​អោយ​មានការ​ភ្ញាក់ផ្អើល កាលពី​វេលា​ម៉ោង​១០​និង​៥០​នាទី​យប់ ថ្ងៃ​ទី​១៩ ខែធ្នូ ឆ្នាំ​២០២១…

រាជធានី​ភ្នំពេញ ៖ រោងចក្រ​បោកគក់​សម្លៀក​បំពាក់​មួយ​កន្លែង​បាន​ទម្លាក់​អុស​លើ​គំនរ​ធ្យូង​មិនដឹង​ថា​ មាន​សល់​រងើកភ្លើង​ឆេះ​ផ្អើល សមត្ថកិច្ច​ហៅ​រថយន្ត​ពន្លត់​អគ្គិភ័យ​មក​បាញ់​ពន្លត់​ទាន់​ពេលវេលា បង្ក​អោយ​មានការ​ភ្ញាក់ផ្អើល កាលពី​វេលា​ម៉ោង​១០​និង​៥០​នាទី​យប់ ថ្ងៃ​ទី​១៩ ខែធ្នូ ឆ្នាំ​២០២១ នៅ​ភូមិ​គោក​ចំបក់ សង្កាត់​ចោម​ចៅ​ទី​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

តាម​ប្រភព​ព័ត៌មាន​ពី​ស្ត្រី​កម្មករ​រោងចក្រ​បោកគក់​សម្លៀក​បំពាក់​បានអោយ​ដឹង​ថា រោងចក្រ​បោកគក់​សម្លៀក​បំពាក់​ខាងលើ មាន​ឡ​ដុត​អុស ដើម្បី​បោកគក់​សម្លៀក​បំពាក់​នៅ​ទីតាំង​កន្លែង​ឆេះ​មាន​ពំនូក​ផេះ​ធ្យូង​ដែល​ចាក់ចោល មុន​ពេល​កើតហេតុ​មាន​រថយន្ត​ដឹកអុស​រោងចក្រ​ខាងលើ បាន​យក​អុស​មក​ទម្លាក់​ដែល​ក្តៅ​ងុំ បង្ក​អោយ​ឆាបឆេះ​ជា​អណ្តាតភ្លើង​ឆេះ​យ៉ាង​សន្ធោសន្ធៅ​ខ្ពស់​ជាង​ដំបូល​រោងចក្រ​ទៀត​ផង នឹង​បណ្តាល​ឲ្យ​ដាច់​ខ្សែភ្លើង​នៅ​ខាងលើ​ជាប់​នឹង​ដំបូល​រោងចក្រ​ផង​ដែរ តែ​មិន​បង្ក​អោយ​ឆាបឆេះ​រាលដាល​ដល់ រោងចក្រ​និង​ផ្ទះ​ប្រជាពលរដ្ឋ​នោះ​ទេ ។

ប្រភព​ព័ត៌មាន​ពី​កន្លែង​កើតហេតុ​បាន​បន្ត​ទៀត​ថា ខណៈ​ពេល​ភ្លាម​ៗ​នោះ​បងប្អូន​ប្រជាពលរដ្ឋ​បាន​ទូរស័ព្ទ​ប្តឹង​សមត្ថកិច្ច និង​ហៅ​រថយន្ត​ពន្លត់​អគ្គិភ័យ​មក​បាញ់​ពន្លត់​ភ្លាម​ៗ ។ បន្ទាប់​មក​រថយន្ត​ពន្លត់​អគ្គិភ័យ​របស់​ស្នងការ​រាជធានី​ភ្នំពេញ​បាន​មក​ចំនួន​៣​គ្រឿង តែ​បាញ់​អស់​ចំនួន​២​គ្រឿង​បាន​រលត់​ទៅ​វិញ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ