ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អណ្តាតភ្លើង​លេប​ត្របាក់​ឃ្លាំង​ស្តុក​សម្ភារៈ​ថត​ស្ព​ត​យ៉ាង​សន្ធោសន្ធៅ​ផ្អើល​ទាំង​យប់

2 ឆ្នាំ មុន
  • ភ្នំពេញ

មាន​អគ្គិភ័យ​មួយ​បាន​ឆាបឆេះ​បង្ក​ឱ្យ​ក្លាយជា​អណ្ដាតភ្លើង​យ៉ាង​សន្ធោសន្ធៅ រហូត​លេប​ត្របាក់​អស់​ឃ្លាំង​ស្តុក​សម្ភារៈ​ថត​ស្ព​ត​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​ចំនួន​០១ និង​សម្ភារៈ​នៅ​ខាងក្នុង​ឃ្លាំង​

រាជធានី​ភ្នំពេញ ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា មាន​អគ្គិភ័យ​មួយ​បាន​ឆាបឆេះ​បង្ក​ឱ្យ​ក្លាយជា​អណ្ដាតភ្លើង​យ៉ាង​សន្ធោសន្ធៅ រហូត​លេប​ត្របាក់​អស់​ឃ្លាំង​ស្តុក​សម្ភារៈ​ថត​ស្ព​ត​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​ចំនួន​០១ និង​សម្ភារៈ​នៅ​ខាងក្នុង​ឃ្លាំង​អស់ទាំង​ស្រុង បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៧​យប់ ថ្ងៃ​ទី​១៩ ខែធ្នូ ឆ្នាំ​២០២១ នៅ​ចំណុច​ឃ្លាំង​ក្រុមហ៊ុន ហា​វ៉ាស់ រី​វើ​អ​ឃី​ត ផ្ទះ​លេខ​25A តាម​បណ្តោយ​ផ្លូវ​លេខ​៥៦៦ ក្រុម​៤៤ ស្ថិត​ក្នុងភូមិ​១១ សង្កាត់​បឹង​កក់​ទី​១ ខណ្ឌទួលគោក ។

សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា ម្ចាស់​ទីតាំង​កើតហេតុ​ខាងលើ​នេះ មានឈ្មោះ ឌុ​ច លី​ដេ ភេទ​ស្រី អាយុ​៤១​ឆ្នាំ មុខរបរ​ប្រធាន​ផ្នែក​​ផ្សព្វផ្សាយ បាន​ប្រាប់​សមត្ថកិច្ច​អោយ​ដឹង​ថា ឃ្លាំង​ខាងលើ មាន​ទំហំ​១០​ម៉ែត្រ​x៣០​ម៉ែត្រ ជា​ប្រភេទ​សំណង់​ថ្ម​បេតុង​ប្រក់​ស័ង្កសី ។ ហើយ​ចំពោះ​មូលហេតុ​ដែល​បណ្តាល​ឲ្យ​ឆាបឆេះ​នេះ គឺ​មក​ពី​ឆ្លង​ចរន្តអគ្គិសនី​។

ម្ចាស់​ទីតាំង​ខាងលើ​បន្ត​ថា ចំណែក​សម្ភារៈ​ដែល​ខូចខាត​រួម​មាន ៖ ឃ្លាំង​ស្តុក​ទុក​សម្ភារៈ​បម្រើ​ការងារ​ថត​ស្ព​ត​ផ្សព្វផ្សាយ​ពាណិជ្ជ​កម្ម​ទំហំ​១០​ម៉ែត្រ​x៣០ ម៉ែត្រ អស់​ចំនួន​១​ឃ្លាំង និង​សម្ភារៈ​ខាងក្នុង​អស់ទាំង​ស្រុង ហើយ​នៅ​ក្នុង​ហេតុការណ៍​នេះ​ដែរ ពុំ​បណ្តាល​ឲ្យ​ឆេះ​រាលដាល​ដល់​ផ្ទះ​អ្នក​នៅ​ក្បែរ​ខាង​ឡើយ ។

បើ​តាម​ប្រភព​ពី​អ្នកយាម​ឃ្លាំង​សុំ​មិន​ប្រាប់​ឈ្មោះ ក៏​បាន​ប្រាប់​ក្រុមការងារ​អោយ​ដឹង​ដែរ​ថា មុន​កើតហេតុ គាត់​បានឃើញ​មាន​អណ្ដាតភ្លើង​ឆេះ​ចេញពី​ប្រអប់​ភ្លើង​នៅ​កណ្តាល​ឃ្លាំង​យ៉ាង​សន្ធោសន្ធៅ​បាត់​ទៅ ហើយ​ទម្រាំ​គាត់​ដឹងខ្លួន​នោះ គឺ​ឆេះ​មាន​ស្ថាន​ភាព​ខ្លាំង​គ្រប់គ្រង​មិន​ឈ្នះ​ឡើយ ទើប​បង្ក​ឱ្យ​ក្លាយជា​អណ្ដាតភ្លើង​ឆេះ​រាលដាល​ពេញ​ក្នុង​ឃ្លាំង​តែ​ម្តង ហើយ​ក៏​បាន​រាយការណ៍​ប្រាប់​សមត្ថកិច្ច ដើម្បី​សុំ​រថយន្ដ​ពន្លត់​អគ្គិភ័យ​ចេញ​អន្តរាគមន៍​សង្គ្រោះ ។

ពាក់ព័ន្ធ​នឹង​អគ្គិភ័យ​ខាងលើ​នេះ គឺ​បាន​ប្រើប្រាស់​រថយន្ត​ការិយាល័យ​បង្ការ​ពន្លត់​អគ្គិភ័យ​អស់​ចំនួន​២៥​ឡាន ស្មើនឹង​១០០​ម៉ែត្រ​គូប ។ ហើយ​ក្នុង​នោះ​រថយន្ត​អគ្គិភ័យ​ក្រសួងមហាផ្ទៃ ចំនួន​២ រថយន្ត​, អគ្គិភ័យ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ចំនួន​២​គ្រឿង​, រថយន្ត​អគ្គិភ័យ​ទីក្រុង​អូរ​ឡាំ​ព្យា ចំនួន​២​គ្រឿង ប្រើប្រាស់​ទឹក​អស់​២​ឡាន និង​រថយន្ត​អគ្គិភ័យ​ក្រុមហ៊ុនស្រា​បៀរ​កម្ពុជា ចំនួន​១​គ្រឿង ទើប​អណ្តាតភ្លើង​បាន​រលត់​ទៅ​វិញ​ទាំងស្រុង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ