ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឡានដឹកទំនិញ​បើក​លើផ្លូវសុខៗ ស្រាប់តែ​​រ៉េចង្កូត​ធ្លា.ក់​ប្រឡាយ​ទឹក ប្រូង

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ រថយន្ត​សណ្តោង​ដឹក​ទំនិញ​មួយ​គ្រឿង​ សង្ស័យ​អ្នកបើកបរ​ងងុយដេក​បាន​រ៉េ​ចង្កូត​ធ្លាក់​ផ្លូវ​ ដាំ​ក្បាល​​ធ្លា.ក់​ចូល​

រាជធានីភ្នំពេញ ៖ រថយន្ត​សណ្តោង​ដឹក​ទំនិញ​មួយ​គ្រឿង​ សង្ស័យ​អ្នកបើកបរ​ងងុយដេក​បាន​រ៉េ​ចង្កូត​ធ្លាក់​ផ្លូវ​ ដាំ​ក្បាល​​ធ្លា.ក់​ចូល​ប្រឡាយ​ទឹក​ បណ្តាល​ឲ្យ​ទំនិញ​នៅ​លើ​រថយន្ត​ធ្លា.ក់​រាយ​ប៉ាយ​រង​ការ​ខូចខាត​ តែមិនបណ្តាល​ឱ្យ​មនុស្សណាម្នាក់រងគ្រោះថ្នាក់នោះទេ ។​

ហេតុការណ៍​​ខាងលើនេះបានកើតឡើង​កាលពី​វេលា​ម៉ោង​១២​និង​៣០​នាទី​រំលង​អា​ធ្រា​ត្រ​ឈាន​ចូល​ថ្ងៃ​ទី​២០ ​ខែធ្នូ​ ឆ្នាំ​២០២១​ ត្រង់​ចំណុច​ក្បែរ​រណ្ដៅ​ដី​តា​កៅ តាម​បណ្ដោយ​ផ្លូវ​វិមាន​ឈ្នះ​ៗ ស្ថិត​ក្នុងភូមិ​កប់​ស្រូវ​តូច សង្កត់​គោក​រកា ខណ្ឌ​ព្រែក​ព្នៅ​ រាជធានីភ្នំពេញ ។

តាម​ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​ គេ​ឃើញ​បុរស​ម្នាក់​បើកបរ​រថយន្ត​ធន់​ធំ​មួយ​គ្រឿង ពណ៌​ខៀវ ជា​ប្រភេទ​រថយន្ត​សណ្ដោង​ដឹក​ភេសជ្ជៈ ពាក់​ស្លាក​លេខ ភ្នំពេញ​ 3B-3466 ធ្វើ​ដំណើរ​តាម​បណ្ដោយ​ផ្លូវ​ទៅ​វិមាន​ឈ្នះ​ឈ្នះ ក្នុងគោល​ដៅ​ពី​កើត​ទៅ​លិច ក្នុង​ល្បឿន​លឿន លុះដល់​ចំណុច​កើតហេតុ​​ខាងលើ សង្ស័យ​អ្នកបើកបរ​រថយន្ត​ងងុយដេក​រួច​ក៏​បាន​ងោក​មួយភាំង​ធ្វើ​ឲ្យ​រថយន្ត​រ៉េ​ចង្កូត​ទៅ​ខាងស្ដាំ​ ធ្លា.ក់​ចេញពី​ផ្លូវ​ជ្រុល​សំយ៉ុង​ក្បាល​ចូល​ក្នុង​ប្រឡាយ​ទឹក បណ្តាល​ឲ្យ​ភេសជ្ជៈ​នៅ​លើ​រថយន្ត​ជ្រុះ​ធ្លា.ក់​រប៉ាត់រប៉ាយ​រង​ការ​ខូចខាត​ តែមិនបណ្តាល​ឱ្យ​មនុស្សណាម្នាក់រងគ្រោះថ្នាក់ឡើយ ។

ភ្លាម​ៗ​នោះ​ អ្នកបើកបរ​រថយន្ត​ក៏​បាន​បើកទ្វារ​រថយន្ត​គេចខ្លួន​ចេញពី​កន្លែង​កើតហេតុ​បាត់​ស្រមោល​ បន្សល់​ទុក​តែ​រថយន្ត​ប៉ុណ្ណោះ​។ បន្ទាប់​មក​ក៏​មាន​កម្លាំង​សមត្ថកិច្ច​មូលដ្ឋាន​បាន​ចុះ​ទៅ​ជួយ​ធ្វើការ​អន្តរាគមន៍​ភ្លាម​ៗ​ផង​ដែរ​។

ក្រោយ​ពេល​កើតហេតុ​ សមត្ថកិច្ច​មូលដ្ឋាន​ក៏​បាន​ទាក់ទង​ហៅ​រថយន្ត​ជំនាញ​ឲ្យ​ចុះ​មក​ធ្វើការ​ស្ទូច​យក​រថយន្ត​ទៅ​រក្សា​ទុក​នៅ​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ រង់ចាំ​ម្ចាស់​រថយន្ត​យក​ឯកសារ​ពាក់ព័ន្ធ​មក​ទទួលយក​រថយន្ត​ត្រឡប់​ទៅ​វិញ​នៅ​ពេល​ក្រោយ​ជា​បន្ត​ទៀត​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ