ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ត្រី​ម្នាក់​ត្រូវ​រន្ទះបា.ញ់​ស្លា.ប់ ខណៈ​និយាយ​ទូរស័ព្ទ​ពេល​កំពុង​ភ្លៀង

7 ឆ្នាំ មុន

ខេត្តបាត់ដំបង ៖ នៅ​វេលា​ម៉ោង​៣​និង​៣០​នាទី ថ្ងៃ​ទី​០១ ខែមិថុនា ឆ្នាំ​២០១៦​នេះ ស្ថិត​ក្នុងភូមិ​ភូមិ​គីឡូ​៣៨ ឃុំ​ត្រែង ស្រុក​រតនៈ​មណ្ឌល សមត្ថកិច្ច​បាន​រាយការណ៍​ថា

ខេត្តបាត់ដំបង ៖ នៅ​វេលា​ម៉ោង​៣​និង​៣០​នាទី ថ្ងៃ​ទី​០១ ខែមិថុនា ឆ្នាំ​២០១៦​នេះ ស្ថិត​ក្នុងភូមិ​ភូមិ​គីឡូ​៣៨ ឃុំ​ត្រែង ស្រុក​រតនៈ​មណ្ឌល សមត្ថកិច្ច​បាន​រាយការណ៍​ថា រន្ទះ​បាន​បាញ់​ស្ត្រី​ម្នាក់​បណ្ដាល​ឲ្យ​ស្លាប់​ភ្លាម​ៗ ខណៈ​នៅ​តាម​បណ្ដា​ស្រុក​មួយ​ចំនួន​នៅ​ខេត្តបាត់ដំបង​មាន​ភ្លៀង​ធ្លាក់ លាយឡំ​នឹង​ខ្យល់​កន្ត្រាក់ និង​ផ្គរ​រន្ទះ​កើត​យ៉ាង​ខ្លាំង​។ សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ទៀត​ថា ស្ត្រី​រង​គ្រោះ​ឈ្មោះ សោម សឿ​ន អាយុ​៥៧​ឆ្នាំ រស់នៅ​ភូមិ​ក្រពើ​ខាងត្បូង ឃុំ​ភ្នំ​សំពៅ ស្រុក​បាណ​ន់ ប៉ុន្តែ​បាន​ទៅ​ស្នាក់​នៅ​បណ្ដោះអាសន្ន​ធ្វើ​ចំការ​នៅ​តំបន់​ភ្នំ​ដូន​មាឃ ក្នុងស្រុក​រតនៈ​មណ្ឌល​។ បើ​តាម​សេចក្ដីរាយការណ៍​បាន​បញ្ជាក់​ថា ជន​រង​គ្រោះ​ត្រូវ​រន្ទះបាញ់​ស្លាប់ ពេល​គាត់​កំពុង​ជ្រក​ភ្លៀង​នៅ​ក្រោម​ដើមឈើ ហើយ​កំពុងនិយាយ​ទូរស័ព្ទ​ផង​។ ក្រោយ​ពេល​កើតហេតុ​ក្រុម​គ្រួ​សារបាន​ដឹក​សាកសព​ស្ត្រី​រង​គ្រោះ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​ហើយ ៕