ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការ​ឈូស​ឆាយដី​ព្រៃ​នៅ​ស្រុក​ប្រាសាទ​សំបូរ​កំពុង​រង​ការ​រិះគន់

8 ឆ្នាំ មុន

ខេត្តកំពង់ធំ ៖​ ​ដី​ព្រៃ​ជាង​១០​ហិច​តា​ត្រូវ​បាន​អាជ្ញាធរ ស្រុក​ប្រាសាទ​សំបូរ អនុញ្ញាត​ឲ្យ​ឈូស​ឆាយ​ដោយ​សំអាង​ថា ជា​ដី​កសិកម្ម និង​មាន​ប័ណ្ណកម្មសិទ្ធិ ចំណែក​ខាង​ជំនាញ​សង្កាត់​រដ្ឋបាល​ព្រៃឈើ​ប្រាសាទ​សំបូ​រថា​មិនដឹង ។

ខេត្តកំពង់ធំ ៖​ ​ដី​ព្រៃ​ជាង​១០​ហិច​តា​ត្រូវ​បាន​អាជ្ញាធរ ស្រុក​ប្រាសាទ​សំបូរ អនុញ្ញាត​ឲ្យ​ឈូស​ឆាយ​ដោយ​សំអាង​ថា ជា​ដី​កសិកម្ម និង​មាន​ប័ណ្ណកម្មសិទ្ធិ ចំណែក​ខាង​ជំនាញ​សង្កាត់​រដ្ឋបាល​ព្រៃឈើ​ប្រាសាទ​សំបូ​រថា​មិនដឹង ។

ប្រភព​ព័ត៌មាន​ពី​មហាជន​បាន​ឲ្យ​ដឹង​ថា បញ្ហា​ការ​ឈ្មួញ​ឃុបឃិត​គ្នា​នាំ​គ្នា​យក​គ្រឿងចក្រ​រុករាន​ដី​ព្រៃ ខាងលើ​នេះ គឺ​ស្ថិត​នៅ​ក្នុងភូមិ​ស្រើ​ង ឃុំ​ស្រើ​ង ស្រុក​ប្រាសាទ​សំបូរ ខេត្តកំពង់ធំ ។ ពី​ដំបូង​ថា សុំ​ច្បាប់​ពី​អាជ្ញាធរ​ស្រុក​ឈូស​ឆាយដី​កសិកម្ម​ដែល​មាន​ដំណាំ​ស្វាយចន្ទី ហើយ​ដី​មាន​ដុះ​ល្បះ​តូច​ៗ និង​មាន​ដី​ដំ​បុក តែ​ប៉ុណ្ណោះ ប្រហែលជា​មានការ​ឃុបឃិត​គ្នា​ហើយ បានជា​ឈូស​ឆាយ​ទាំង​ដី​ព្រៃ​ដែល​មាន​ដើមឈើ​ធំ​ៗ​ទៀត​យ៉ាង​ដូច្នេះ ពីព្រោះ​តែ​ម្ចាស់​គ្រឿងចក្រ គឺជា​មន្ត្រី​របស់​សាលាស្រុក​ប្រសាទ​សំបូរ​ស្រាប់ ជុំវិញ​បញ្ហា​នេះ ។

​លោក  តាំង អ៊ី ជា​ម្ចាស់​គ្រឿងចក្រ និង​ជា​មន្ត្រី​របស់​សាលាស្រុក​ប្រាសាទ​សំបូរ នៅ​ព្រឹក​ថ្ងៃ​ទី​០១ មិថុនា ២០១៦ ប្រាប់​ថា គ្រឿងចក្រ​របស់​លោក​១​គ្រឿង​ត្រូវ​បាន​លោក​ព្រះរាជអាជ្ញា​រង សាយ ណូ​រ៉ា ដឹកនាំ​កម្លាំង​ចំរុះ​ចុះ​ទៅ​ឃាត់​ទុក​កាលពី​ល្ងាច​ថ្ងៃ​ទី​៣១ ឧសភា ២០១៦ រង់ចាំ​ត្រួតពិនិត្យ​មើ​លិខិត​សិន ។

លោក ខៀវ ប៉ា​ង អភិបាលស្រុក​ប្រាសាទ​សំបូរ បាន​ប្រាប់​ថា ខាង​ម្ចាស់​គ្រឿងចក្រ​បាន​សុំ​ច្បាប់​ឈូស​ឆាយដី​នៅ​ចំណុច​ភូមិ​-​ឃុំ​ខាងលើ​ពិតមែន ដោយ​សំអាង​ថា ជា​ដី​កសិកម្ម​ដែល​ក្រុម​និស្សិត​វាស់វែង​ឲ្យ និង​មាន​ប័ណ្ណកម្មសិទ្ធិ​ផង​នោះ ទើប​សាលាស្រុក​អនុញ្ញាតិ​ឲ្យ​ឈូស​ឆាយ​ទៅ ហើយ​ក្នុង​ដី​ទំហំ​១១​ហិតា​៦០​អា នេះ​ប្រហែលជា​មាន​របាំង​ព្រៃ​ខ្លះ​ៗ ហើយ​មើលទៅ​នោះ ទើប​បណ្តាល​ឲ្យ​មានការ​ភ័​ណ្ឌ​ច្រឡំ​ដូច្នេះ ។

​លោក ហាក់ សុធី នាយ​សង្កាត់​រដ្ឋបាល​ព្រៃឈើ​ប្រាសាទ​សំបូ ប្រាប់​ថា បើ​តាម​ការ​ពិនិត្យ​ទៅ​លើ​ប័ណ្ណ​កម្មសិទ្ធិ​នៃ​ការ​ឈូស​ឆាយ​ខាងលើ មាន​ប័ណ្ណ​ពិតប្រាកដ​មែន ដែល​ចេញ​ដោយ​ក្រុម​និ​សិ​ត្យ​វាស់វែង​ឲ្យ ហើយ​ដី​ឈូស​ឆាយ​នេះ មាន​ក្បាល​ប័ណ្ណ​ពីរ ក្បាល​ប័ណ្ណ​ទី​១ ទំហំ​៩​ហិតា និង​ក្បាល​ប័ណ្ណ​ទី​២ ទំហំ​ជា​២​ហិតា សរុប​១១​ហិតា​កន្លះ ដែល​កំពុង​ឈូស​ឆាយ​បាន ៥០% ហើយ​ការ​អនុញ្ញាតិ​ឲ្យ​ឈូស​ឆាយ​នេះ​ផង​ដែរ គឺ​ខាង​ស្រុក​លោក​មិន​បាន​ជំ​រាម​មក​ខាង​ជំនាញ​ឲ្យ​ចុះ​ទៅ​ពិនិត្យ​មើល​នោះ​ទេ ពេល​នេះ​កំពុង​តែ​រង់ចាំ​ការ​សម្រេច​ពី​លោកនាយ​ផ្នែក​ថា ការ​ឈូស​ឆាយ​នេះ មាន​លក្ខណៈ​ប៉ះពាល់​ព្រៃ​កម្រិត​ណា ។

​លោក សាយ ណូ​រ៉ា ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​ខេត្តកំពង់ធំ ដែល​បាន​ដឹកនាំ​កម្លាំង​ចម្រុះ​មាន អាជ្ញាធរ ប៉ូលិស សឹក​រង​កំពង់ធំ និង​ជំនាញ​រដ្ឋបាល​ព្រៃឈើ​ផង​នោះ ចុះ​ទៅ​ដល់​កន្លែង​ឈូស​ឆាយដី​នៅ​រសៀល​ថ្ងៃ​ទី​០១ មិថុនា ២០១៦ បាន​ប្រាប់​កោះសន្តិភាព​ថា បន្ទាប់​ពី​លោក​បានឃើញ​នូវ​ទិដ្ឋភាព​ជាក់ស្តែង​លោក​មាន​ច​ម្ង​ល់​យ៉ាង​ខ្លាំង​ថា សុទ្ធតែ​ដី​ព្រៃ ហេតុ​អ្វី​ក៏​គេ​នាំ​គ្នា​ចេញ​ប័ណ្ណកម្មសិទ្ធិ​ឲ្យ ហើយ​អាជ្ញាធរ​មុន​នឹង​អនុញ្ញាតិ​ឲ្យ​ដាក់​គ្រឿងចក្រ​ឈូស​ឆាយ​នេះ តើ​លោក​បាន​ចុះ​ទៅ​ពិនិត្យ​ជាក់ស្តែង​ទេ ក៏​បាន​សួរ​ខាង​ជំនាញ​ថា បើ​ដី​ព្រៃ គឺជា​ដី​របស់​រដ្ឋ ហើយ​ត្រូវ​បាន​គេ​ចេញ​ប័ណ្ណកម្មសិទ្ធិ​ឲ្យ​ជំនាន់​លោក ឌិ​ត ធន នោះ ខាង​ជំនាញ​ព្រៃឈើ​ត្រូវ​តែ​ដាក់​ពាក្យបណ្តឹង​មក​តុលាការ ដើម្បី​សុំ​និរាករណ៍​ប័ណ្ណកម្មសិទ្ធិ​នោះ​ចោល ដកហូត​យក​ដី​ទុក​នេះ​មក​ទុកជា​សម្បត្តិ​របស់​រដ្ឋ​វិញ​។