ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រឿង​ដណ្ដើម​ចំណត​! អ្នក​រត់​ម៉ូតូ​កង់​បី​២​នាក់​ផ្ទុះ​សង្គ្រាម​ផ្អើល​ក្បែរ​ខុន​ដូ​មួយ​កន្លែង

2 ឆ្នាំ មុន
  • ភ្នំពេញ

នក​រត់​ម៉ូតូ​កង់​បី​ម្នាក់ ខឹង​ជាមួយនឹង​អ្នក​រត់​ម៉ូតូ​កង់​បី​ម្នាក់​ទៀត​ដែល​មក​រត់​នៅ​កន្លែង​ចំណត​ខ្លួន ហើយ​និយាយ​ហាម​មិន​ស្តាប់ ក៏​យក​ដង​ដូ​យ​កង់​បី

រាជធានី​ភ្នំពេញ ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា អ្នក​រត់​ម៉ូតូ​កង់​បី​ម្នាក់ ខឹង​ជាមួយនឹង​អ្នក​រត់​ម៉ូតូ​កង់​បី​ម្នាក់​ទៀត​ដែល​មក​រត់​នៅ​កន្លែង​ចំណត​ខ្លួន ហើយ​និយាយ​ហាម​មិន​ស្តាប់ ក៏​យក​ដង​ដូ​យ​កង់​បី វាយ​បណ្តាល​ឲ្យ​រង​របួស​បែកក្បាល​ឈា​.​ម​ស្រោច​មុខ ចំណែក​ភាគី​ជន​រង​គ្រោះ​វិញ​ខឹង​ក៏​បាន​វាយ​ត​.​ដៃ​វិញ បណ្តាល​ឲ្យ​ជន​បង្ក​រង​របួស​បែកក្បាល​ដូច​គ្នា បង្ក​ឱ្យ​មា​ប​ការ​ភ្ញាក់ផ្អើល​ដល់​សមត្ថកិច្ច​ចុះ​ឃាត់ខ្លួន​ភាគី​ទាំង​ពីរ​ភ្លាម​ៗ ។

សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា ហេតុការណ៍​ភ្ញាក់ផ្អើល​ខាងលើ​នេះ​ដែរ បាន​កើត​កាលពី​វេលា​ម៉ោង​១០​យប់ ថ្ងៃ​ទី​១៧ ខែធ្នូ ឆ្នាំ​២០២១ នៅ​ចំណុច​ផ្លូវ​១៣៤ កែង​ផ្លូវ​១៣៩ ក្បែរ​ខុន​ដូ​ស្កា​យ​ឡាយ​ស៍ B ស្ថិត​ក្នុង​សង្កាត់​វាលវង់ ខណ្ឌ​៧​មក​រា រាជធានី​ភ្នំពេញ​។

បុរស​ជន​បង្ក​ដែល​កាង​ចំណត​បេន​នៅ​កន្លែង​កើតហេតុ​ខាងលើ​នេះ ត្រូវ​បាន​គេ​ស្គាល់​ថា មានឈ្មោះ ប៊ុ​ន ធឿ​ន អាយុ​៤៣​ឆ្នាំ ស្នាក់​នៅ​ភូមិ​១០ ផ្លូវ​ប្រឡាយ​ទឹក​ស្អុយ សង្កាត់​បឹង​សាឡា​ង​ខណ្ឌទួលគោក រាជធានី​ភ្នំពេញ មុខរបរ​រត់​ម៉ូតូ​កង់​បី​។ ចំណែក​ជន​រង​គ្រោះ​មានឈ្មោះ សាំង កំ​សាន ភេទ​ប្រុស អាយុ​៣៦​ឆ្នាំ ស្នាក់​ភូមិ​គោក​បញ្ជាន់ សង្កាត់​ចោម​ចៅ​៣ ខណ្ឌទួលគោក មុខរបរ​រត់​ម៉ូតូ​កង់​បី ។

បើ​តាម​ប្រជាពលរដ្ឋ​នៅ​កន្លែង​កើតហេតុ បាន​ប្រាប់​អោយ​ដឹង​ថា នៅ​កន្លែង​កើតហេតុ​នោះ គឺជា​កន្លែង​សាធារណៈ មិនមែន​ជា​កន្លែង​កម្មសិទ្ធិ​របស់​នរណា​ម្នាក់​ឡើយ​។ ប៉ុន្តែ​មាន​បុរស​ជា​ជន​បង្ក​ឈ្មោះ ប៊ុ​ន ធឿ​ន អាង​ខ្លួន​មាន​សមាគម បាន​កាង​ដាច់​យក​ទីនោះ​ធ្វើ​ជា​ចំណត​ខ្លួនឯង និង​តែងតែ​ឈ្លោះ​រករឿង​អ្នក​រត់​កង់​បី​ផ្សេង​ទៀត​សឹងតែ​គ្រប់​គ្នា​។

ប្រជា​ពលករ​ដ្ឋ​បន្ត​ថា ហើយ​នៅ​មុន​ពេល​កើតហេតុ ជន​រង​គ្រោះ​ឈ្មោះ សាំង កំ​សាន បាន​ទៅ​ឈប់​ម៉ូតូ​កង់​បី​នៅ​ក្បែរ​កន្លែង​កើតហេតុ​នោះ ចំណែក​ជន​បង្ក​ឈ្មោះ ប៊ុ​ន ធឿ​ន បាន​ចូល​ទៅ​សួរនាំ (​តែ​មិនដឹង​រឿង​អ្វី​ទេ​) លុះ​បាន​មួយ​ភ្លែត បុរស​ឈ្មោះ ប៊ុ​ន ធឿ​ន បាន​ដើរ​ត្រឡប់​មក​កង់​បី​ខ្លួន​វិញ រួច​ទាញ​យក​ដង​ដូ​យ​កង់​បី រួច​ដើរទៅ​វាយ​បុរស​ឈ្មោះ សាំង កំ​សាន បណ្តាល​ឲ្យ​របួស​បែកក្បាល​ឈា​.​ម​ស្រោច​មុខតែ​ម្តង ភ្លាម​ៗ​នោះ​បុរស​ឈ្មោះ សាំង កំ​សាន ក៏​បាន​វាយ​ត​.​ដៃ​វិញ បណ្តាល​ឲ្យ​ជន​បង្ក​ឈ្មោះ ប៊ុ​ន ធឿ​ន របួស​បែកក្បាល​វិញ​ដែរ ហើយ​ក៏​ត្រូវ​បាន​អ្នក​រត់​ម៉ូតូ​កង់​បី​ផ្សេង​ទៀត​ចូល​ទៅ​ជួយ​ឃាត់ និង​បាន​រាយការណ៍​ប្រាប់​សមត្ថកិច្ច ដើម្បី​ឱ្យ​ចុះ​មក​ជួយ​អន្តរាគមន៍ ឃាត់​ភាគី​ទាំង​ពីរ​យក​ទៅ​សាកសួរ​នាំ​នៅ​ប៉ុស្តិ៍​នគរបាល​វាលវង់​។

ក្រោយ​ពេល​កើតហេតុ សមត្ថកិច្ច​ក៏​បាន​ធ្វើការ​ដកហូត​ម៉ូតូ​កង់​បី​ទាំង​ពីរ​គ្រឿង​ទុក​បណ្តោះអាសន្ន និង​បានអោយ​ភាគី​ទាំង​ពីរ​ទៅ​ព្យាបាល​របួស​សិន ដើម្បី​រង់ចាំ​ស្អែក​ព្រឹក​មក​ដោះស្រាយ​គ្នា​ម្តងទៀត ។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ