ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពលករ​ប្រុស​ស្រី និង​កុមារសរុប​៣០​នាក់ រួមអ្នកបើកបរ​​​២នាក់ត្រូវកម្លាំងជួរមុខទប់ស្កាត់​មិន​ឲ្យ​ឆ្លង​ដែន​ខុសច្បាប់

4 ខែ មុន
  • បន្ទាយមានជ័យ

បន្ទាយ​មាន​ជ័យ ៖ ពលករ​ប្រុស​ស្រី និង​កុមារ​សរុប​៣០​នាក់ ត្រូវ​បាន​កម្លាំង​ជួរ​មុខ​ប្រចាំ​ភូមិសាស្ត្រ ឃុំ​បឹង​បេង ស្រុក​ម៉ា​ឡៃ រួម​មាន​យោធា​សឹក​រង​ខេត្ត និង​នគរបាល​ការពារ​ព្រំដែន​គោក លេខ​៨១៥​សហ​ការណ៍​គ្នា​ទប់ស្កាត់​មិន​ឲ្យ​ឆ្លង​ដែន​ខុសច្បាប់…

បន្ទាយ​មាន​ជ័យ ៖ ពលករ​ប្រុស​ស្រី និង​កុមារ​សរុប​៣០​នាក់ ត្រូវ​បាន​កម្លាំង​ជួរ​មុខ​ប្រចាំ​ភូមិសាស្ត្រ ឃុំ​បឹង​បេង ស្រុក​ម៉ា​ឡៃ រួម​មាន​យោធា​សឹក​រង​ខេត្ត និង​នគរបាល​ការពារ​ព្រំដែន​គោក លេខ​៨១៥​សហ​ការណ៍​គ្នា​ទប់ស្កាត់​មិន​ឲ្យ​ឆ្លង​ដែន​ខុសច្បាប់ ។

Picture

ករណី​ខាងលើ បាន​កើតឡើង កាលពី​វេលា​ម៉ោង​២០​និង​០០​នាទី​យប់​ថ្ងៃ​ទី​១៦ ធ្នូ ឆ្នាំ​២០២១ ត្រង់​ចំណុច​ភូមិ និង​ឃុំ​បឹង​បេង ស្រុក​ម៉ា​ឡៃ ។ ពលករ​ទាំងនេះ មាន​ស្រី​៩ និង​កុមារ​រហូត​ដល់​ទៅ​១៣​នាក់​មក​ពី​ខេត្តបាត់ដំបង ។ ក្រៅពី​ពលករ​ទាំងអស់​ខាងលើ សមត្ថកិច្ច​ចម្រុះ​ក៏​បាន​ឃាត់​រថយន្ត​១​គ្រឿង ម៉ាក​សាំ​យ៉ុ​ង ពណ៌​ស ពាក់​ស្លាក​លេខ​បាត់ដំបង​២A.៧៨៩៥ ដែល​ជា​មធ្យោបាយ​ដឹក​ជញ្ជូន និង​មនុស្ស​២​នាក់ រួម​មាន ឈ្មោះ សាត ទួង ភេទ​ប្រុស អាយុ​២៧​ឆ្នាំ (​អ្នកបើកបរ​) និង​ឈ្មោះ សឹម ដុល ភេទ​ប្រុស អាយុ​៥៦​ឆ្នាំ (​ព្រូ​រថយន្ត​) អ្នក​ទាំង​២ មាន​ទីលំនៅ​ភូមិ​ដំណាក់​សាន ឃុំ​បួរ ស្រុក​ភ្នំព្រឹក​ខេត្តបាត់ដំបង ។

Picture

លោក​វរសេនីយ៍ឯក​សួង​សៅ មេបញ្ជាការ​នគរបាល​ការពារ​ព្រំដែន​គោក​លេខ​៨១៥ ប្រាប់​កោះសន្តិភាព​ថា ករណី​ទប់ស្កាត់​ពលករ​មិន​ឲ្យ​ឆ្លង​ដែន​ខុសច្បាប់​នេះ គឺ​កម្លាំង​អង្គភាព​ទាំង​២​ធ្វើ​ឡើង​តាម​បទបញ្ជា​របស់​ថ្នាក់ដឹកនាំ​ទាំង​យោធា​ក៏​ដូច​ជា បទបញ្ជា​របស់​លោក​ឧត្ត​សេនីយ៍​ទោ​សិទ្ធ​ឡោះ​ស្នងការ​នគរបាល​ខេត្ត​ផង​ដែរ ។

Picture

លោក​មេបញ្ជាការ​បន្ត​ថា ទាំង​ពលករ​, អ្នកបើកបរ​,​ព្រូ​រថយន្ត​សរុប​៣២​នាក់ និង​រថយន្ត​ខាងលើ ត្រូវ​បាន​បញ្ជូន​បន្ត​ទៅ​ឲ្យ​កម្លាំង​ជំនាញ​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​ម៉ា​ឡៃ ដើម្បី​បន្ត​និ​តិ​វិធី ៕

Picture
Picture