ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្រាន់តែ​ជិះ​ម៉ូតូ​​ប៊ិះ​​ប៉ះ​គ្នា​ ផ្ទុះជម្លោះបា.ញ់​ភាគី​ម្ខាង​ទៀត​ច្រើនគ្រាប់​ ផ្អើ.លស្តុបស្ពានចម្ការដូង​

2 ឆ្នាំ មុន
  • ភ្នំពេញ

​រាជធានីភ្នំពេញ​ ៖ ​ព្រោះ​តែ​រឿង​ជិះ​ម៉ូតូ​​ប៊ិះ​​រក​ប៉ះ​គ្នា​ ក៏​ឈាន​ដល់​​ការ​ជម្លោះ​ពាក្យ​សម្ដី​ ​រហូត​​ធ្វើ​អោយ​ភាគី​ម្ខាង ដែល​ជា​ជន​ដៃដល់

​រាជធានីភ្នំពេញ​ ៖ ​ព្រោះ​តែ​រឿង​ជិះ​ម៉ូតូ​​ប៊ិះ​​រក​ប៉ះ​គ្នា​ ក៏​ឈាន​ដល់​​ការ​ជម្លោះ​ពាក្យ​សម្ដី​ ​រហូត​​ធ្វើ​អោយ​ភាគី​ម្ខាង ដែល​ជា​ជន​ដៃដល់ បាន​ដក​កាំភ្លើ.ង​បា.ញ់​ទៅ​លើ​ភាគី​ម្ខាងទៀត​​ចំនួន​៣​គ្រាប់​ បណ្តាល​អោយ​​​បុរសម្នាក់រង​របួសធ្ងន់ ។

ហេតុការណ៍​​ខាងលើ​នេះ​ដែរ​ បានកើត​ឡើង​​កាលពី​​វេលា​ម៉ោង​១០​យប់​ថ្ងៃ​ទី​១៦ ខែធ្នូ ឆ្នាំ​២០២១ នៅ​ចំនុច​ស្តុ​ប​ស្ពានដែក​ចំការ​ដូង ផ្លូវ​២១៧​ កែង​ផ្លូវ​៣៧១ ស្ថិត​ក្នុង​សង្កាត់​ស្ទឹង​មាន​ជ័យ​ទី​២ ខណ្ឌមានជ័យ ​រាជធានីភ្នំពេញ ។

ជន​រង​គ្រោះ​ឈ្មោះ ឡាយ សៀ​ក​ឡេ​ង ភេទ​ប្រុស អាយុ​៣២​ឆ្នាំ ​មុខរបរ​​លក់​ទូរស័ព្ទ​ដៃ ស្នាក់​នៅផ្ទះ​លេខ​៣៥៧​ ផ្លូវជាតិ​លេខ​៥ ភូមិ​មិត្តភាព សង្កាត់​ឬ​ស្សី​កែវ ខណ្ឌ​ឬ​ស្សី​កែវ ​រាជធានីភ្នំពេញ ជិះ​ម៉ូតូ​មួយគ្រឿង​​ម៉ាក ស្គូ​​ពី ពណ៌​ខៀវ ពាក់​ស្លាក​លេខ ភ្នំពេញ 1IV 5692 ។

ចំណែកជនដៃដល់មិនស្គាល់អត្តសញ្ញាណនោះទេ ប៉ុន្តែ​សមត្ថកិច្ច​បាន​ហូត​ម៉ូតូ​មួយ​គ្រឿង ម៉ាក​ស្គូ​ពី ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ 1GU 9897 និង​សំបក​ក​ន្ទុះ​ចំនួន​២​គ្រាប់ ជា​របស់​ជន​ដៃដល់​​ផង​ដែរ ។

តាម​ប្រភព​ពី​ទីតាំង​​កើត​​ហេតុ​​ខាងលើ​ បានអោយ​ដឹង​ថា មុន​ពេល​​កើត​​ហេតុ គេ​បានឃើញ​​ភាគី​ខាង​ជន​រង​គ្រោះ​មាន​គ្នា​៣​នាក់​ជិះម៉ូតូ​ជា​លក្ខណៈ​គ្រួសារ ក្នុងនោះ​មាន​ប្តី​ ប្រពន្ធ ​និង​កូន​តូច ដោយ​បុរស​ជា​ប្តីដែល​ជា​​ជន​រង​គ្រោះ ជា​អ្នក​ឌុ​ប​​ធ្វើ​​ដំណើរ​តាម​បណ្ដោយ​ផ្លូវ​២១៧ ក្នុង​ទិស​ដៅ​ពី​ត្បូង​​ទៅជើង​ លុះ​មក​ដល់​ចំណុចកើត​​ហេតុ ដែល​ជា​ផ្លូវបំបែក​ជា​បួន ស្រាប់តែ​​មាន​បុរស​ជា​ជន​ដៃដល់​ម្នាក់ បាន​ជិះ​ម៉ូតូ​មួយគ្រឿង​​ម៉ាក​ស្គូ​​ពី ពណ៌​ស ធ្វើ​ដំណើរ​តាម​បណ្ដោយ​ផ្លូវ​៣៧១ ក្នុង​ទិស​ពី​កើ​​តទៅ​លិច ហើយ​មក​ដល់​ចំនុច​កើត​​ហេតុ​​ប៊ិះ​​ប៉ះ​គ្នា ដោយ​ម្នាក់​ៗ​ចង់​ជិះ​ទៅ​មុន ទើ​ប​ឈាន​​ដល់​​ជម្លោះ​ពាក្យ​សម្ដី​បន្តិចបន្តួច ។

តាម​ប្រភព​​​ខាងលើបានបន្ត​ថា ពេលនោះ ស្រាប់តែ​បុរស​ជា​ជន​ដៃដល់​បាន​ដក​កាំភ្លើ.ងខ្លី​មិន​ស្គាល់​ម៉ាក ចេញពី​កាបូបស្ពាយ ហើយ​បា.ញ់​ស្រោច​ទៅ​លើ​បុរស​​រងគ្រោះ​​ចំនួន​៣​គ្រាប់ ​ក្នុងនោះ​​​គ្រាប់​ទី១ ត្រូវ​ចំ​ក្រោម​ដោះ​ខាងស្តាំ​ ​គ្រាប់​ទី​២​ ត្រូវ​ចំ​គល់ភ្លៅ​ខាងស្ដាំ និង​គ្រាប់​ទី​៣ ត្រូវ​ចំ​ថ្លើ​ម​ដៃ​ខាងឆ្វេង ​បណ្ដាល​អោយ​ជន​រង​គ្រោះ​ដេក​ដួល​ក្នុង​ថ្លុ.កឈា.ម ត្រូវ​បាន​​​រថយន្ដ​សង្គ្រោះ​ដឹក​យក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ព្រះ​កុសុមៈ ហៅ​ពេទ្យ​លោកសង្ឃ ភ្លាម​ៗ​ផង​ដែរ ។

ដោយឡែក​ជន​ដៃដល់​វិញ ក៍​ជិះ​ម៉ូតូ​គេច​ខ្លួន រហូត​ដល់​ម្តុំ​បុរី​លឹ​ម​ឈាង​ហាក់ សង្កាត់​ស្ទឹង​មាន​ជ័យ​ទី​៣ ខណ្ឌមានជ័យ ក៏ផ្តួល​ម៉ូតូ​ចោល ​ហើយ​រត់គេច​ខ្លួន​បាត់​ស្រមោល​តែ​ម្តង ។

ក្នុង​ហេតុការណ៍​ខាងលើ​នេះ​ដែរ បន្តិច​ក្រោយមក គេ​ឃើញ​មាន​កម្លាំង​សមត្ថកិច្ច​មូលដ្ឋាន ក៍​ដូច​ជា​កម្លាំង អាវុធហត្ថ​ខណ្ឌមានជ័យ បាន​ចុះ​ទៅ​ទីតាំង​កើ​​ត​ហេតុ ដើ​ម្បី​សាកសួរ​ពី​ដំណើររឿង ព្រមទាំង​បាន​រក​ឃើញ​សំបក​ក​ន្ទុះ​ចំនួន​២​គ្រាប់ តែ​មិន​ទាន់​ដឹង​ថា ជា​ប្រភេទ​គ្រាប់កាំភ្លើង​ម៉ាក​អ្វី​នៅឡើយ​នោះ​ទេ ។

ក្រោយ​ពេល​កើ​ត​ហេតុ សមត្ថកិច្ច​មូលដ្ឋាន​ក៍បាន​យក​វត្ថុ​តាង​ម៉ូតូ​របស់​ជន​ដៃដល់​ និង​សំបក​ក​ន្ទុះ រួម​ជាមួយ​នឹង​ម៉ូតូ​របស់​ជន​រង​គ្រោះ ទៅ​រក្សា​ទុក​នៅ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ស្ទឹង​មាន​ជ័យ​ទី​២ ​ដើ​​ម្បី​សមត្ថកិច្ច​ធ្វើការ​ស្រាវជ្រាវ​រក​ជន​ដៃដល់​មក​ចាត់ការ​តាម​ច្បាប់​ ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ