ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម៉ូតូ​កង់បីជិះបំពានភ្លើងស្តុប ​បង្កគ្រោះ​ថ្នាក់​ ផ្អើ.ល​ស្តុប​អនុវិទ្យាល័យចតុមុខ​

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ ម៉ូតូ​កង់​បី​ឥណ្ឌា​មួយ​គ្រឿង​បើក​បំពាន​ភ្លើងស្តុប​ចរាចរណ៍​ ក៏​ត្រូវ​ម៉ូតូ​ធំ​មួយ​គ្រឿង​បើក​លឿន​ធ្វើ​ដំណើរ​ឆ្លងកាត់​

រាជធានីភ្នំពេញ ៖ ម៉ូតូ​កង់​បី​ឥណ្ឌា​មួយ​គ្រឿង​បើក​បំពាន​ភ្លើងស្តុប​ចរាចរណ៍​ ក៏​ត្រូវ​ម៉ូតូ​ធំ​មួយ​គ្រឿង​បើក​លឿន​ធ្វើ​ដំណើរ​ឆ្លងកាត់​ទទឹង​ផ្លូវ​គ្នា​មក​បុក​ចំពាក់​កណ្ដាល​ម៉ូតូ​កង់​បី​យ៉ាង​ពេញទំហឹង បណ្តាល​ឲ្យ​ក្រឡាប់​ផ្ងារជើង​ខ្ទាត​ទៅ​បុ.ក​រថយន្ត​​ម៉ាក​ព្រូស​មួយ​គ្រឿងទៀត ​កំពុង​ឈប់​ស្តុ​ប​ បណ្តាល​ឱ្យ​​រង​ការ​ខូចខាត និង​​បណ្តាល​ឱ្យ​អ្នក​រួម​ដំណើរ​ភាគី​ខាង​ម៉ូតូ​ធំ​រង​របួសធ្ងន់​សន្លប់​ស្តូកស្តឹង ។

ហេតុការណ៍​​ខាងលើនេះ​បានបង្កការ​ភ្ញាក់ផ្អើល​កើតឡើង​កាលពី​វេលា​ម៉ោង​12​និង​12​នាទី​រំលង​អ​ធ្រា​ត​ឈាន​ចូល​ថ្ងៃ​ទី​16 ខែធ្នូ ឆ្នាំ​2021 ​នៅ​ចំនុច​ស្តុ​ប​អនុ​វិទ្យាល័យ​ចតុមុខ ផ្លូវ​ព្រះ​នរោត្តម កែង​ផ្លូវ​214 សង្កាត់ បឹង​រាំង ខណ្ឌដូនពេញ ​រាជធានីភ្នំពេញ​។

​តាម​ប្រភព​ពី​ម្ចាស់​រថយន្ត​​ម៉ាក​ព្រូស​ បាន​​ឱ្យ​​ដឹង​ថា មុន​ពេល​កើតហេតុ គាត់​បើករថយន្ត​ធ្វើ​ដំណើរ​តាម​បណ្ដោយ​មហាវិថី​ព្រះ​នរោត្តម ក្នុង​ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង​ លុះ​មក​ដល់ចំនុច​ស្តុ​ប​អនុ​វិទ្យាល័យ​ចតុមុខ ស្តុ​ប​បញ្ជា​ចរាចរណ៍​ក៏​លោត​ភ្លើងពណ៌​ទឹកក្រូច គាត់​ក៏​បន្ថយល្បឿន​ឈប់ ។

តាម​ប្រភព​ដដែល​បានបន្ត​ថា ភ្លាម​ៗ​នោះ ​ក៏មាន​ម៉ូតូ​កង់​បី​មួយ​គ្រឿង​ ពណ៌​ស ពាក់​ស្លាក​លេខ ​កណ្ដាល​ 1AG-6188​ ដឹក​ភ្ញៀវ​នារី​3​នាក់ ធ្វើ​ដំណើរ​តាម​បណ្ដោយ​មហាវិថី​ព្រះ​នរោត្តម ក្នុង​ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង​ក្នុង​ល្បឿន​លឿន​មក​ដល់​ចំនុច​កើតហេតុ ​បាន​បើក​បំពាន​ភ្លើងស្តុប ក៏​ត្រូវ​ម៉ូតូ​ធំ​មួយ​គ្រឿង​ម៉ាក​ XR ពណ៌​ស ពាក់​ស្លាក​លេខ​ កណ្ដាល​ 1AG-6188 បើកបរដោយបុរសម្នាក់ ​និងបុរសម្នាក់ទៀត​ជា​អ្នក​​រួម​ដំណើរ​ ​បើក​​ឆ្លងកាត់​ទទឹង​ផ្លូវ​គ្នា​មក​តាម​បណ្ដោយ​ផ្លូវ​214 ក្នុង​ល្បឿន​លឿន​ដូច​ហោះ ក៏​​បុក​ចំពាក់​កណ្ដាល​ម៉ូតូ​កង់​បី​ឥណ្ឌា​ បណ្តាល​ឱ្យ​ក្រឡាប់​វិល​ក្បាល​ត្រឡ​ប់​ក្រោយ​ខ្ទាត​ទៅ​បុ.ក​រថយន្ត​ម៉ាក​ព្រូស​របស់គាត់​កំពុង​ឈប់​ស្តុ​ប​ បណ្តាល​ឲ្យ​​ក្រ​ពិត​ទ្វា​រ​បែក​ភ្លើងស្តុប ​ចំណែក​ម៉ូតូ​កង់​បី ខូចខាត​ធ្ងន់ធ្ងរ ចំណែក​អ្នក​នៅ​ក្នុង​ម៉ូតូ​កង់​បី​រង​របួសស្រាល​ ​និង​បណ្តាល​ឱ្យ​​ភាគី​ខាង​ម៉ូតូ​ធំ របួសធ្ងន់​អ្នក​រួម​ដំណើរ​ម្នាក់​ ត្រូវ​បាន​រថយន្ត​បញ្ជូន​ខ្លួន​ទៅ​សង្គ្រោះ​ភ្លាម​ៗ​ផង​ដែរ ។

ក្រោយ​ពេល​កើតហេតុ​ ភាគី​ទាំង​បី​​ក៏​ប្រគល់​អោយ​សមត្ថកិច្ច​ជំនាញ​វាស់វែង​យក​ទៅ​រក្សា​ទុក​រង់ចាំ​ដោះស្រាយ​គ្នា​នៅ​ពេល​ក្រោយទៀត​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ