ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អនិច្ចា​អ្វី​ម្ល៉េះ ! ស្លា.ប់​ទាំង​មាន​ផ្ទៃពោះ​៦​ខែ

7 ឆ្នាំ មុន

ខេត្តកំពង់ធំ ៖ គួរ​ឲ្យ​អាណោចអាធ័ម​ខ្លាំង​ណាស់​ដែល​ស្ត្រី​ម្នាក់​កំពុង​មាន​ផ្ទៃពោះ​៦​ខែ​បាន​ស្លា.ប់​ភ្លាម​ៗ​នៅ​កន្លែង​កើតហេតុ រីឯ​ប្តី​រង​របួសធ្ងន់​ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍​

ខេត្តកំពង់ធំ ៖ គួរ​ឲ្យ​អាណោចអាធ័ម​ខ្លាំង​ណាស់​ដែល​ស្ត្រី​ម្នាក់​កំពុង​មាន​ផ្ទៃពោះ​៦​ខែ​បាន​ស្លាប់​ភ្លាម​ៗ​នៅ​កន្លែង​កើតហេតុ រីឯ​ប្តី​រង​របួសធ្ងន់​ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍​កាលពី​វេលា​ម៉ោង​១ និង​២៥​នាទី​ថ្ងៃត្រង់ ថ្ងៃ​ទី​២៨ ខែឧសភា ឆ្នាំ​២០១៦ នៅ​លើ​ផ្លូវ​លេខ​៧១ ស្ថិត​ក្នុងភូមិ​ត្រស់ ឃុំ​ប​ល្ល័​ង្គ ស្រុក​បារាយណ៍ ខេត្តកំពង់ធំ ។

សមត្ថកិច្ច​ឲ្យ​ដឹង​ថា ជន​រង​គ្រោះ​ឈ្មោះ សេង សុខ​ឡេ​ង អាយុ​២២​ឆ្នាំ ជា​ប្រពន្ធ ព្រមទាំង​កូន​ក្នុង​ផ្ទៃ​បាន​ស្លាប់​ភ្លាម​ៗ រីឯ​ប្តី​ឈ្មោះ ង៉ា​ន មេ​ង​លី អាយុ​២៧​ឆ្នាំ បាន​របួសធ្ងន់ ។ ទាំង​២​នាក់​នេះ​រស់នៅ​ភូមិ​ក្រសាំង​ជ័យ ឃុំ​បារាយណ៍​ស្រុក​បារាយណ៍ ខេត្តកំពង់ធំ ។ ចំណែក​ភាគី​ខាង​រថយន្ត​បើកបរ​ដោយ​ឈ្មោះ ហ៊ុន សីហា ភេទ​ប្រុស អាយុ​២៧​ឆ្នាំ នៅ​ភូមិ​បារាយណ៍​ធំ ឃុំ​បារាយណ៍ ស្រុក​បារាយណ៍ ខេត្តកំពង់ធំ ។ សមត្ថកិច្ច​បញ្ជាក់​ថា ជន​រង​គ្រោះ និង​ជន​បង្ក​រស់នៅ​ម្ខាង​ផ្លូវ​ម្នាក់ ។

ប្រភព​នៅ​កន្លែង​កើតហេតុ​បានអោយ​ដឹង​ថា មុន​ពេល​កើតហេតុ​គេ​ឃើញ​២​នាក់​ប្តី​ប្រពន្ធ​រង​គ្រោះ​ជិះ​ម៉ូតូ​១​គ្រឿង​ម៉ាក ហុងដា ឌ្រី​ម សេ​១២៥ ពណ៌​ខ្មៅ ស៊េរី​ឆ្នាំ​២០១៣ ពាក់​ស្លាក​លេខ កំពង់ធំ 1S-5835 ឆ្លងកាត់​ស្តុ​ប​ដែល​មាន​សញ្ញា​ភ្លើង​ខៀវ​ត្រឹមត្រូវ​(​ពី​លិចទៅ​កើត​) ខណៈនោះ​ដែរ​គេ​ឃើញ​រថយន្ត​ម៉ាក CRV ពណ៌​ទឹកប្រាក់ ពាក់​ស្លាក​លេខ កំពង់ធំ 2A-1899  បើក​មក​ពីក្រោយ​ក្នុង​ល្បឿន​លឿន​ដូច​ហោះ​ទៅ​បុក​អ្នក​ជិះ​ម៉ូតូ​ពី​រអ្នក​ប្តី​ប្រពន្ធ​ពេញទំហឹង បណ្តាល​ឲ្យ​ស្ត្រី​ជា​ប្រពន្ធ​បែកក្បាល​ស្លាប់​ទាំង​កូន​ក្នុង​ផ្ទៃ​៦​ខែ​ភ្លាម​ៗ​នៅ​នឹង​កន្លែង​កើតហេតុ ចំណែក​បុរស​ប្តី​របួសធ្ងន់​ត្រង់​ក្បាល​បញ្ជូន​យក​ទៅ​សង្គ្រោះ​នៅ​មន្ទី​ពេទ្យ​ក្រុងភ្នំពេញ ។ ប្រភព​បញ្ជាក់​ផង​ដែរ​ថា ប្តី​ប្រពន្ធ​រង​គ្រោះ​ឌុ​ប​គ្នា​ក្នុង​គោលបំណង​ទៅ​លេង​កំសាន្ត​នៅ​ទំនប់​១​មក​រា ។

ប្រភព​បន្ត​ថា ភ្លាម​ៗ​នោះ​អ្នកបើកបរ​រថយន្ត​បាន​ព្យាយាម​បើក​រត់គេច​ខ្លួន តែរ​ត់ទៅ​ដល់​ចំណុច​ភូមិ​ព​ណ្ណា​រាយ​ណ៍ ឃុំ​ចើ​ង​ដើ​ង ត្រូវ​កម្លាំង​អាវុធហត្ថ​ស្ទាក់​ចាប់​បាន ៕