ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឱសថ​បុរាណ​ផុត​ពូជ​ត្រូវ​អ្នក​វិទ្យាសាស្ត្ររក​ឃើញ​ជា​ថ្មី​នៅ​ជួរ​ភ្នំ​ហិ​ម៉ា​ល័យ​ភាគ​ខាងកើត

7 ឆ្នាំ មុន

កាលពី​ពេល ថ្មី​ៗ​កន្លង​មក​រុក្ខសាស្ត្រ​វិទូ​ជនជាតិ​ចិន​បាន​រុករក​ឃើញ​ឡើង​វិញ​នៅ​ឱសថ​បុរាណ​ផុត​ពូជ Pedicularis humilis នៅ​ជួរ​ភ្នំ​ហិ​ម៉ា​ល័យ​ខាងកើត​ក្នុង​តំបន់​ទី​បេ​ប្រទេស​ចិន​។ ការ​រក​ឃើញ​នោះ​រយៈពេល

កាលពី​ពេល ថ្មី​ៗ​កន្លង​មក​រុក្ខសាស្ត្រ​វិទូ​ជនជាតិ​ចិន​បាន​រុករក​ឃើញ​ឡើង​វិញ​នៅ​ឱសថ​បុរាណ​ផុត​ពូជ Pedicularis humilis នៅ​ជួរ​ភ្នំ​ហិ​ម៉ា​ល័យ​ខាងកើត​ក្នុង​តំបន់​ទី​បេ​ប្រទេស​​ចិន​។ ការ​រក​ឃើញ​នោះ​រយៈពេល​ជាង​១០០​ឆ្នាំ​បន្ទាប់​ពី​រុក្ខជាតិ​ថ្នាំ​ប្រភេទ​នេះ​ប្រទះ​ឃើញ​លើក​ចុង​ក្រោយ ។

សាស្ត្រាចារ្យ Li Rong នៃ​បណ្ឌិត្យសភា​វិទ្យាសាស្ត្រ​ចិន​និយាយ​ថា រុក្ខជាតិ Pedicularis humilis ត្រូវ​បាន​ប្រមូល​តែ​ម្តង​គត់​នៅ​ឆ្នាំ ១៩១៣ ដោយ​រុក្ខសាស្ត្រ​វិទូ​ស្កុ​តឡែ​ន​លោក George Forest នៃ​មជ្ឈមណ្ឌល​វិទ្យាសាស្ត្រ​ស្រាវជ្រាវ​រុក្ខជាតិ Edinburgh Royal Botanic Gardens ប្រទេស​ស្កុ​តឡែ​ន ។ ប្រហែល​រុក្ខជាតិ​ចំនួន​៣០០​ប្រភេទ ត្រូវ​បាន​រក​ឃើញ​នៅ​ឯ​ទីតាំង​ដាច់​ដោយឡែក​ពី​គ្នា​៣​កន្លែង​ក្នុង​រយៈកម្ពស់​៣.២០០​ម៉ែត្រ​នៃ​ជួរ​ភ្នំ Gaoligong Mountains ។

ការ​រក​ឃើញ​នេះ​ដែរ​បាន​ចេញផ្សាយ​ក្នុង​ការ​សែត​អភិរក្ស​អន្តរជាតិ Oryx ។ ការ​គំរាមកំហែង​ធំ​ចម្បង​ចំពោះ​ឱសថ​បុរាណ Pedicularis humilis គឺ​ការ​ទន្ទ្រាន​របស់​មនុស្ស ខណៈ​វា​ជា​រុក្ខជាតិ​កម្រ​បំផុត​ក្នុង​លោក ៕