ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​​ស្តាប់​ចំ​បទ Sad ​យុវជនម្នាក់ធ្វើរឿងស្មានមិនដល់​២​ដង ត្រឹម១យប់​

2 ឆ្នាំ មុន
  • ភ្នំពេញ

​រាជធានីភ្នំពេញ ៖ យុវជន​ម្នាក់​ផឹកស្រា​ស្រវឹង​ស្តាប់​ចំរៀង​ចំ​បទ​មនោសញ្ចេតនា​ខូចចិត្ត ស្រាប់តែ​ចូល​តួ​អង្គុយ​យំ បែកគំនិតរ​ត់ទៅ​

​រាជធានីភ្នំពេញ ៖ យុវជន​ម្នាក់​ផឹកស្រា​ស្រវឹង​ស្តាប់​ចំរៀង​ចំ​បទ​មនោសញ្ចេតនា​ខូចចិត្ត ស្រាប់តែ​ចូល​តួ​អង្គុយ​យំ បែកគំនិតរ​ត់ទៅ​ច.ង ក​ ​ក្នុង​បន្ទប់​ស្នាក់​នៅ តែ​សំណាងល្អ​អ្នកធ្វើការ​ជាមួយ​គ្នាជួយ​​ឃាត់​​ទាន់ និង​និយាយ​ហាម​មិន​ស្តាប់​ ក៏​បាន​ទាត់​៣​ជើង ធ្វើ​ឱ្យ​​យុវជនរូប​​នោះ​តូចចិត្ត រត់​ទៅ​ស្ពាន​ជ្រោយចង្វារ​បម្រុង​លោ.តទឹក​​ទៀត ក៏​ត្រូវ​ប្រជាពលរដ្ឋ​ឃាត់​​ទាន់​​ម្តងទៀត បង្ក​ការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​១០​និង​៥០​នាទី​យប់ថ្ងៃ​ទី​១២ ខែធ្នូ ឆ្នាំ​២០២១ នៅ​លើ​ស្ពាន​ជ្រោយចង្វា​ចាស់ សង្កាត់​ស្រះ​ចក ខណ្ឌដូនពេញ ​រាជ​ធានី​ភ្នំពេញ ។

យុវជន​គិត​ខ្លី​​រូបនោះ​ឈ្មោះ ពុធ អាយុ​២១​ឆ្នាំ មុខរបរ​កម្មករ​សំណង់ ស្នាក់​នៅ​ផ្លូវ​រទេះភ្លើង ក្រោយ​វត្ត​នាគ​វ័​ន្ត ស្ថិត​ក្នុង​សង្កាត់​ស្រះ​ចក ខណ្ឌដូនពេញ មានស្រុក​កំណើត​នៅ​ស្រុក​កំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ​។

បើ​តាម​សម្តី​អ្នក​ឃើញ​ហេតុការណ៍​បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​ គេ​ឃើញ​យុវជន​ខាងលើ​បាន​អង្គុយ​យំ​នៅ​លើ​បង្កាន់ដៃស្ពាន​ជ្រោយចង្វារ​គួរ​ឲ្យ​សង្ស័យ​ ​ក៏​​នាំ​គ្នា​ចូល​ទៅ​​ចាប់​ឃាត់ និង​​សួរនាំ​ ទើប​យុវជន​គិត​ខ្លី​ខាងលើ​បាន​រៀបរាប់​ប្រាប់​ទាំង​ទឹកភ្នែក​ថា រូប​គាត់​ត្រូវ​បាន​អ្នកធ្វើការ​ជាមួយ​គ្នា​វា.យ​គាត់​រាល់ថ្ងៃ ហើយ​រូប​គាត់​មិន​ហ៊ាន​តដៃ​ទេ និង​ថែម​ទាំងបណ្តេញ​រូប​គាត់​ចេញពី​បន្ទប់​ស្នាក់​នៅ​ទៀត ។ មិន​ត្រឹមតែ​វា.យ​គាត់​​នោះ​ទេ ថែម​ទាំង​មើលងា.យ​គាត់​ថា​អ្នកក្រ​ទៀត ធ្វើ​អោយ​គាត់​អន់ចិត្ត ក៏​សម្រេចចិត្ត​ចង់​បញ្ចប់ជីវិត​ខ្លួន​បែប​នេះ​តែ​ម្ដង​។

ដោយឡែក​បើ​តាម​ប្រភព​ពី​មេការ​សំណង់​ឈ្មោះ ណា​ក់ បាន​ប្រាប់​ឱ្យ​ដឹង​ថា រូប​គាត់​ពិតជា​បាន​វា.យ និង ទាត់​យុវជន​ខាងលើ​ពិតប្រាកដ​មែន ព្រោះតែ​ហាម​មិន​ស្តាប់ និង​ជា​មនុស្ស​មាន​អត្ត​ច​រិ​ក​ចម្លែក​ខុស​គេ អោយ​តែ​ផឹកស្រា​ស្រវឹង​ដឹង​តែ​អង្គុយ​យំ​កើតទុក្ខ​ហើយ ។

បុរសជាមេការសំណង់ខាងលើបានបន្ត​ថា មុន​មានការ​ភ្ញាក់ផ្អើល គឺ​រូប​គាត់ និង​យុវជន​ខាងលើ រួម​ទាំង​មិត្ត​ភក្តិ​រួមការ​ងារ​ផ្សេង​ទៀត​បាន​នាំ​គ្នា​ផឹកស៊ី រាំ​សប្បាយ នៅ​បន្ទប់​ស្នាក់​នៅ​របស់​កម្មករ​ជុំ​គ្នា​យ៉ាង​សប្បាយ ហើយ​យុវជន​ខាងលើ​ផឹកស្រា​អស់​ចំនួន​៥​កំប៉ុង ស្រវឹង​ចាក់​បទ​ចំរៀង​ញ៉ាក់​ៗរាំ​សប្បាយ លុះដល់​ពេល​គេ​ចាក់​ចំរៀង​ចំ​បទ​មនោសញ្ចេតនា ដែល​គេ​និយម​ហៅ​ថា បទ sad ស្រាប់​តែ​យុវជនរូបនោះ​ចូល​តួ​តាម​បទ​ចម្រៀង អង្គុយ​យំ​តែ​ម្នាក់ឯង អស់ពី​យំ​ក៏​រត់​ចូល​បន្ទប់​យក​ខ្សែ​ច.ង​នឹង​ធ្នឹម​ផ្ទះ បម្រុង​ច.ង ក ​ក៏​ត្រូវ​អ្នកធ្វើការ​ជាមួយ​គ្នា​ឃើញ​ទាន់ ស្រែក​ឆោឡោ ផ្អើល​ដល់​គាត់រត់​ស្ទុះ​ទៅ​ចាប់​ទាញ​ទម្លាក់​មក​វិញ ហើយ​និយាយ​លួងលោម​ឃាត់​មិន​ស្តាប់ ក៏​ទាត់​បី​ជើង និង​ទះ​ពីរ​ដៃ នៅ​មុខ​អ្នក​រួម​ការងារ​ទាំងអស់​គ្នា ។

បុរសជាមេការសំណង់​បាន​បន្តទៀត​ថា បន្ទាប់​ពី​ហាម​មិន​ស្តាប់ គាត់​បាន​និយាយលេងសើច​ថា បើ​ចង់​ស្លា.ប់ ប្រមូល​ខោអាវ ចេញពី​បន្ទប់​ទៅ​លោ.តទឹក​ស្ពាន​ជ្រោយចង្វារ​ទៅ កុំ​នៅ​អោយ​ចង្រៃ​បន្ទប់​គេ និយាយ​ចប់​ក៏​នាំ​គ្នា​ចេញ​ទៅ​ក្រៅ​ផឹកស៊ី​បន្ត​ទៀត លុះ​ភ្លេចខ្លួន​មួយ​ភ្លែត ស្រាប់តែ​បាត់​យុវជន​ខាងលើ និងបាត់​ទាំង​ខោអាវ​ទៀត ទើប​ភ្ញាក់ផ្អើល​តាម​រក ស្រាប់តែ​ឃើញ​ទៅ​លោ.តទឹក​នៅ​លើ​ស្ពាន​ជ្រោយចង្វារ មែន ។

តាម​សម្តី​ក្មួយ​ប្រុស​យុវជន​ខាងលើ​បាន​ប្រាប់​ថា អត្ត​ច​រិ​ក​របស់​បុរសរងគ្រោះ​គឺ​បែប​ហ្នឹង អោយ​តែស្រវឹងស្រា​ស្តាប់​បទ​ចំរៀង​ណា sad ៗ តែងតែ​អង្គុយ​យំ​ ហើយ​រក​សម្លា.ប់​ខ្លួន លុះ​ពេល​ស្វាង​វិញ គឺ​លែង​អី​ហើយ​។

ក្រោយ​មានការ​ភ្ញាក់ផ្អើល យុវជន​ខាង​ខាងលើ​ត្រូវ​បាន​ប្រជាពលរដ្ឋ​ឃាត់​នាំ​ទៅ​កាន់​ប៉ុស្តិ៍​ជ្រោយចង្វា ដើម្បី​អោយ​សមត្ថកិច្ច​ជួយ​អន្តរាគមន៍ និង​ទាក់ទង​ហៅ​មិត្ត​ភក្ដិ និងសាច់ញាតិ​ជីដូនមួយ ដែល​ធ្វើការ​ជាមួយ​គ្នា​អោយមក​នាំ​យុវជន​ខាង​ខាងលើ​ត្រឡ​ប់​ទៅ​ផ្ទះ​វិញ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ