ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រទេស​បែប​ណា​ទើប​ចាត់​ថា​ជា​ប្រទេស​ដ៏​សមគួរ ?

2 ឆ្នាំ មុន

នៅ​ក្នុង​មង្គលសូត្រ​ព្រះ​មាន​ព្រះ​ភាគ​ត្រាស់​ថា បដិរូប​ទេស វា​សោចៈ កិរិយា​រស់នៅ​ក្នុង​ប្រទេស​ដ៏​សមគួរ​ជា​មង្គល​ដ៏​ឧត្តម ។ តើ​ប្រទេស​បែប​ណា​ទើប​អាច​ចាត់​ថា​ជា​ប្រទេស​ដ៏​សមគួរ ? ទេស​ដ៏​សមគួរ គឺ​ប្រទេស ដែល​មាន​សុខ​សន្តិភាព…

នៅ​ក្នុង​មង្គលសូត្រ​ព្រះ​មាន​ព្រះ​ភាគ​ត្រាស់​ថា បដិរូប​ទេស វា​សោចៈ កិរិយា​រស់នៅ​ក្នុង​ប្រទេស​ដ៏​សមគួរ​ជា​មង្គល​ដ៏​ឧត្តម ។ តើ​ប្រទេស​បែប​ណា​ទើប​អាច​ចាត់​ថា​ជា​ប្រទេស​ដ៏​សមគួរ ?

ទេស​ដ៏​សមគួរ គឺ​ប្រទេស ដែល​មាន​សុខ​សន្តិភាព គ្មាន​សង្គ្រាម​កាប់សម្លាប់​គ្នា និង​បរិបូណ៌​ដោយ​ធម៌​វិន័យ ច្បាប់ទម្លាប់​ល្អ​ប្រពៃ និង​សម្បូរ​ដោយ​អ្នកប្រាជ្ញ រាជបណ្ឌិត្យ អ្នកមាន​គុណធម៌ និង​សីលធម៌​ថ្លៃថ្នូរ ប្រព្រឹត្ត​ប្រតិបត្តិ​ច្បាប់​រដ្ឋ​និង​ធម៌​វិន័យ​ត្រឹមត្រូវ ជា​ប្រទេស​ដែល​មាន​អ្នកដឹកនាំ​និង​មន្ត្រី​ប្រកបដោយ​ធម៌ ដឹកនាំ​សង្គម​ជាតិ​ដោយ​ការ គោរព​ច្បាប់ ដោយ​យុត្តិធម៌ និង​ជា​ហេតុ​នាំ​ឱ្យ​មាន​ក្តី​ចម្រើន​រុងរឿង ។

ការ​បាន​រស់នៅ​ក្នុង​ប្រទេស​បែប​នេះ​ជា​ការ​ប្រពៃ ព្រោះ​ជា​គ្រឹះ​ក្នុង​ការ​អភិវឌ្ឍ​គំនិត​ប្រាជ្ញា​ជាដើម ។ កិរិយា​រស់នៅ​ក្នុង​ប្រទេស​ដ៏​សមគួរ​បែប​នេះ​ហើយ​ដែល​ព្រះពុទ្ធ​ត្រាស់​ថា​ជា​មង្គល​ដ៏​ឧត្តម ៕ សាន សារិន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ