ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តូចចិត្តគ្រួសារស្ដីបន្ទោសរឿងផឹកស្រា មកលោតទឹក​នៅស្ពានគីហ្ស៊ុណា

2 ឆ្នាំ មុន
  • កំពង់ចាម

ខេត្តកំពង់ចាម៖ បុរសម្នាក់ មានវិបត្តិផ្លូវចិត្ត បានសម្រេចមកលោតទឹកពីលើស្ពានគីហ្សុណាត្រង់ចន្លោះសសរប៉េ៨ និងប៉េ៩ ដោយបន្សល់ទុកស្បែកជើងផ្ទាត់សមួយគូ ម៉ូតូមួយគ្រឿង អត្តសញ្ញាណប័ណ្ណ ១សន្លឹក ប័ណ្ណចាក់វ៉ាក់សាំងកូវីតមួយសន្លឹក។…

ខេត្តកំពង់ចាម៖ បុរសម្នាក់ មានវិបត្តិផ្លូវចិត្ត បានសម្រេចមកលោតទឹកពីលើស្ពានគីហ្សុណាត្រង់ចន្លោះសសរប៉េ៨ និងប៉េ៩ ដោយបន្សល់ទុកស្បែកជើងផ្ទាត់សមួយគូ ម៉ូតូមួយគ្រឿង អត្តសញ្ញាណប័ណ្ណ ១សន្លឹក ប័ណ្ណចាក់វ៉ាក់សាំងកូវីតមួយសន្លឹក។ លុះមកដល់ព្រឹកថ្ងៃទី១០ធ្នូ  សាកស.ព ត្រូវបានគេប្រទះឃើញ​អណ្ដែត ដល់ស្រុកកោះសូទិន។

សមត្ថកិច្ចមូលដ្ឋាន ប្រាប់ឲ្យដឹងថា​ ប្រជាពលរដ្ឋ បានប្រទះឃើញសាកស.ពមនុស្សប្រុសអណ្តែតទឹក ដែលបាន​ធ្វើអត្ត.ឃា.តលោតពីលើស្ពានគីហ្សូណា កាលពីថ្ងៃទី​៧ ខែធ្នូ ឆ្នាំ២០២១។

សមត្ថកិច្ចមូលដ្ឋាន​បន្ត​ថា​ រហូតមកដល់​ថ្ងៃទី​១០ ខែធ្នូ វេលាម៉ោង ៦ និង ៣០នាទីព្រឹក ទើបសមត្ថកិច្ច​ បានទទួលព័ត៌មានពីប្រជាពលរដ្ឋថា ប្រទះឃើញសាកស.ពមនុស្សប្រុសអណ្តែតទឹក នៅ​ក្នុងភូមិកំពង់រាបលើ ឃុំ​កំពង់រាប ស្រុកកោះសូទិន ខេត្តកំពង់ចាម។

សាកស.ពជនរងគ្រោះ ឈ្មោះ សុខ វីតា ភេទប្រុស អាយុ ៣៤ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅ ភូមិពោធិកិល សង្កាត់សួង ក្រុងសួង ​ខេត្តត្បូងឃ្មុំ។ យុវជននេះ បានធ្វើអត្តឃា.ត លោតពីលើស្ពាន​គីហ្សូណា កាលពីថ្ងៃទី៧ ខែធ្នូ វេលាម៉ោងប្រហែល ១៩ និង​៣០នាទី នៅចន្លោះប៉េ ០៨ និងប៉េ ០៩ ដោយបន្សល់ទុក​ម៉ូតូ ០១ គ្រឿង ម៉ាក​ឌ្រីម សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពង់ចាម 1k 8009 ដោយមានកូនសោរជាប់នឹងម៉ូតូ និងមួកសុវត្ថិភាព ពណ៌ខ្មៅ ចំនួន ០១។ ​ក្រៅពីនោះ មានកាបូបលុយពណ៌ត្នោត មានលុយខ្មែរ ចំនួន ១០០រៀល ​ប័ណ្ណចាក់វ៉ាក់សាំងកូវីដ ១៩ ចំនួន ០១សន្លឹក មានឈ្មោះ សុខ វីតា និងទូរស័ព្ទដៃ ចំនួន ០១គ្រឿង។

សមត្ថកិច្ច​ បានបង្កើតគណៈកម្មាធិការពិនិត្យសាកស.ព ដោយមានការចូលរួមពីក្រុមប្រឹក្សាឃុំ ពេទ្យមណ្ឌលសុខភាព លោកមេភូមិ ក្រុមគ្រួសារស.ព។ សា.កស.ព មានសភាពហើម រលួយហើយមានឈាមហូរតិចៗ តាម​ភ្នែក (ភ្នែកលៀន)​ មាត់​ ត្រចៀក​ និងច្រមុះ។

ផ្អែកតាមការធ្វើកោសល្យវិច័យ​ពិនិត្យសាកស.ព បង្ហាញថា ១.ផ្នែកក្បាលៈ ពុំមានស្លាកស្នាមអ្វីទេ (រលត់ស្បែក ដោយសារហើមខ្លាំង) ២.ផ្នែក​កៈ ពុំមានស្លាកស្នាមអ្វីទេ ៣.ផ្នែកដងខ្លួនៈពុំមានស្លាកស្នាមអ្វីទេ ៤.ផ្នែកអវៈយវៈ ពុំមានស្លាកស្នាមអ្វីទេ។

ដូច្នេះផ្អែកតាមការធ្វើកោសល្យវិច័យ​ ការសន្និដ្ឋានរបស់គ្រូពេទ្យ ការបំភ្លឺរបស់សាក្សី និងការបំភ្លឺរបស់ក្រុមគ្រួសារសព គណៈកម្មាធិការ​ សន្និដ្ឋានថា ១/សាកសពឈ្មោះ សុខ វីតា ពិតជាស្លា.ប់ដោយលង់ទឹក​ ធ្វើអត្តឃា.តសម្លាប់ខ្លួន​ លោតពីលើស្ពានគីហ្សូណា ដោយខ្លួនឯងពិតប្រាកដមែន ពុំមានពាក់ព័ន្ធបទល្មើសព្រហ្មទណ្ឌឡើយ។ គណៈកម្មាធិការ​ បានសម្រេចប្រគល់សាកស.ព ឈ្មោះ សុខ វីតា ជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណីជាតិ។

ចំណែកលោកវរសេនីយ៍ឯក ឈន សុធន អធិការនគរបាលក្រុងសួង​ ប្រាប់ឲ្យដឹងនារសៀលថ្ងៃទី១០ ខែធ្នូថា មូលហេតុដែលបុរសនេះ មកលោតទឹកសម្លា.ប់ខ្លួនពីលើស្ពានគីហ្សូណា ដោយសារតែខឹងក្រុមគ្រួសារ ស្ដីបន្ទោសរឿងផឹកស្រា៕ ចាន់ ថេត

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ