ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បញ្ជូន​ជនសង្ស័យ​៣​នាក់​ទៅ​តុលាការ ករណី​ជួញដូរ​គ្រឿងញៀ.ន និង​កាន់កា.ប់​អាវុធ​ខុសច្បាប់

2 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ តំណាង​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ កាលពី​រសៀល​ថ្ងៃ​ទី​៧ ខែធ្នូ ឆ្នាំ​២០២១ បាន​បើក​ការ​ស៊ើបសួរ លើ​សំណុំរឿង​ជន​ត្រូវ​ចោទ ចំនួន​៣​នាក់ បន្ទាប់​ពី​សមត្ថកិច្ច​ខណ្ឌ​ច្បារ​អំពៅ…

រាជធានី​ភ្នំពេញ ៖ តំណាង​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ កាលពី​រសៀល​ថ្ងៃ​ទី​៧ ខែធ្នូ ឆ្នាំ​២០២១ បាន​បើក​ការ​ស៊ើបសួរ លើ​សំណុំរឿង​ជន​ត្រូវ​ចោទ ចំនួន​៣​នាក់ បន្ទាប់​ពី​សមត្ថកិច្ច​ខណ្ឌ​ច្បារ​អំពៅ ចាប់​បញ្ជូន​មក​កាន់​សាលាដំបូង​រាជធានី​ភ្នំពេញ ពាក់ព័ន្ធ​បទល្មើស​រក្សា​ទុក ដោយ​ខុសច្បាប់ នូវ​សារធាតុ​ញៀន និង​កាន់កាប់​អាវុធ ដោយ​ខុសច្បាប់ ។

ជន​ត្រូវ​ចោទ ទាំង​០៣​នាក់ រួម​មាន ៖
ទី​១- ឈ្មោះ ស៊ឹ​ម ចិ​ត្រា អាយុ​៣៨​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ មាន​ដីកាចាប់ខ្លួន​ចុះ​ថ្ងៃ​ទី​៣០ សីហា ២០១៨
ទី​២- ឈ្មោះ អ៊ឹម សុវិចិត្រ អាយុ​៣៥​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ
និង​៣- ឈ្មោះ ខាត់ ឧត្តម អាយុ​២៨​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ។
អ្នក​ទាំង​បី​នាក់ ស្នាក់​នៅ​ភូមិ​ជ្រោយ​អំពិល សង្កាត់​ក្បាលកោះ ខណ្ឌ​ច្បារ​អំពៅ ។

សូម​រម្លឹក​ថា ជនសង្ស័យ​ចំនួន ០៣​នាក់ ពាក់ព័ន្ធ​ករណី​ជួញដូរ​ដោយ​ខុសច្បាប់ នូវ​សារធាតុ​ញៀន ត្រូវ​បាន​កម្លាំង​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ បើក​ប្រតិបត្តិការ​ចុះ​បង្ក្រាប និង​ឃាត់ខ្លួន
នៅ​ម៉ោង​១៣​និង​៣០​នាទី​ថ្ងៃ​០៤ ខែធ្នូ ឆ្នាំ​២០២១ ។

កម្លាំង​ផ្នែក​ប្រឆាំង​គ្រឿងញៀន និង​កម្លាំង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ក្បាលកោះ នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ច្បារ​អំពៅ បាន​សហការ​ជាមួយ​កម្លាំង​ជំនាញ​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ដឹកនាំ​ដោយ​លោក​វរសេនីយ៍ទោ រឹម ម៉ិច នាយការិយាល័យ​ប្រឆាំង​គ្រឿងញៀន បាន​បើក​ប្រតិបត្តិការ​ចុះ​បង្ក្រាប​ករណី​ជួញដូរ​ដោយ​ខុសច្បាប់ នូវ​សារធាតុ​ញៀន និង​អនុវត្ត​ដីកា​បង្គាប់​ឲ្យ​ចាប់ខ្លួន នៅ​ចំណុច​ផ្ទះ​គ្មាន​លេខ ផ្លូវ​បេតុង ភូមិ​ជ្រោយ​អំពៅ សង្កាត់​ក្បាលកោះ ខណ្ឌ​ច្បារ​អំពៅ រាជធានី​ភ្នំពេញ និង​បាន​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​០៣​នាក់ ។

វត្ថុ​តាង​ចាប់​យក រួម​មាន ៖ ក្រាម​ពណ៌​ស​ថ្លា សង្ស័យ​ជា​សារធាតុ​ញៀន ចំនួន​១២​កញ្ចប់​, អាវុធ​ខ្លី​ចំនួន ០១​ដើម ម៉ាក​K59 និង​គ្រាប់​ចំនួន ០២​គ្រាប់​, ថង់​សំរាប់​ច្រក​គ្រឿងញៀន មួយ​ចំនួន​, ឧបករណ៍​សំរាប់​ប្រើប្រាស់​មួយ​ចំនួន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ