ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រឿង​​ក្លែង​បន្លំ​ប័ណ្ណ​ចាក់​វ៉ាក់សាំង! បុរស​ម្នាក់​សម្លា.ប់​មនុស្ស​ក្នុង​គ្រួសារ​រួម​ទាំង​ខ្លួន​ឯង​

2 ឆ្នាំ មុន

សោកនាដកម្ម​នេះ​ ពិតជា​គួរ​ឲ្យ​រន្ធត់ ​ដោយ​បុរស​ជា​​ឪពុក​នៃ​គ្រួសារ បាន​សម្លា.ប់​ប្រពន្ធ ​និង​កូន​ៗ​ចំនួន​៣​នាក់​ មុន​ពេល​​គាត់​

ប្រទេស​អា​ល្លឺ​ម៉​ង់ ៖ ខណៈ​សាកស.ព​មនុស្ស​​ចំនួន​៥​នាក់ ត្រូវ​បាន​រក​ឃើញ​កាលពី​ស​ប្ដា​ហ៍​មុន​នៅ​ជិត​ក្រុង​ប៊ែ​រ​ឡាំង ហើយ​តុលាការ​អា​ល្លឹ​ម៉​ង់ បាន​​​ពន្យល់​នា​ថ្ងៃ​ទី​៧ ខែ​ធ្នូ​ ឆ្នាំ​២០២១​ថា បុរសជា​ឪពុក​ម្នាក់​បាន​សម្លា.ប់​មនុស្ស​ទាំងអស់​នៃ​គ្រួសារ​គេ មុន​គាត់​សម្លា.ប់​​ខ្លួនឯង​តាម​ក្រោយ ព្រោះតែ​គេ​ខ្លាច​មានទោស ​ក្រោយ​ពី​ក្លែងបន្លំ​ប័ណ្ណ​ចាក់​វ៉ាក់សាំង​។

សោកនាដកម្ម​នេះ​ ពិតជា​គួរ​ឲ្យ​រន្ធត់ ​ដោយ​បុរស​ជា​​ឪពុក​នៃ​គ្រួសារ បាន​សម្លា.ប់​ប្រពន្ធ ​និង​កូន​ៗ​ចំនួន​៣​នាក់​ មុន​ពេល​​គាត់​សម្លា.ប់​ខ្លួន​តាម​ក្រោយ ព្រោះតែ​គេ​ខ្លាច​ជាប់ពន្ធនាគារ​​ពី​បទ ​ក្លែងបន្លំ​ប័ណ្ណ​ចាក់​វ៉ាក់សាំង ប្រឆាំង​កូ​វី​ដ​-១៩​។ នេះ​បើ់​តាម​ខ្លឹម​សារ​នៃ​លិខិត​សុំ​លា​មួយ ដែល​តុលាការ​អា​ល្លឺ​ម៉​ង់ បាន​​លាតត្រដាង​កាលពី​ថ្ងៃ​ទី​៧ ខែ​​ធ្នូ​។

អយ្យការ​ក្រុង​ COTTBUS ទទួល​បន្ទុក​សំណុំរឿង​នោះ នៅ​មិន​ទាន់​ធ្វើការ​ពន្យល់​នៅឡើយទេ​ថា ​ហេតុ​អី​បានជា​បុរស​​រុប​នោះ​ប្រព្រឹត្ត​បែប​នេះ ដោយសារ​តែ​រឿង​ប៉ុណ្ណឹង?​ ។ ហើយ​​គេ​ក៏​មិន​ទាន់​ដឹង​ច្បាស់​ដែរ​ថា ​តើ​បុរស​នោះ​មាន​បញ្ហា​រោគ​ចិត្ត​ដែរ​ឬ​យ៉ាងណា​ឡើយ​?។ ចំណែក​សាកស.ព​មនុស្ស​ទាំង​​៥​នាក់​ត្រូវ​បាន​រក​ឃើញ កាលពី​ថ្ងៃ​ទី​៤ ខែ​​ធ្នូ នៅ​ក្នុងផ្ទះ​មួយ​នា​ភាគ​ខាងត្បូង​ក្រុង​ប៊ែ​រ​ឡាំង ហើយ​រឿង​​នោះ​ចាប់តាំងពី​ពេល​នោះ​មក បាន​​ក្លាយជា​រឿង​អាថ៌​កំបាំង​។ រីឯ​នៅ​ក្នុង​លិខិត​សុំ​លា​​ពី​ឪពុក​រូប​នេះ ដែល​មាន​អាយុ​៤០​ឆ្នាំ​ បាន​សរសេរ​រៀបរាប់​ថា រូបគេ​បាន​ក្លែងបន្លំ​ប័ណ្ណ​ចាក់​វ៉ាក់សាំង​សម្រាប់​ប្រពន្ធ​គេ​។ ឪពុក​រូប​នេះ ​ខ្លាច​រូបគេ​ និង​ប្រពន្ធ​ត្រូវ​ជាប់​ពន្ធនាគារ​ ដោយ​ប្រើ​ប័​ណ្ឌ​​ចាក់​វ៉ាក់សាំង​ក្លែងក្លាយ ​និង​ខ្លាច​បែក​ពី​ពួក​កូន​ៗ​​ផងដែរ។

ប៉ូលិស​និយាយ​ថា​ ឪពុក​រូប​នេះ​បាន​សម្លា.ប់​កូន​គេ​អាយុ​១០​ឆ្នាំ ៨​ឆ្នាំ ​និង​៤​ឆ្នាំ ​ព្រមទាំង​ប្រពន្ធ ដែល​មាន​អាយុ​៤០​ឆ្នាំ​ដែរ​។ អាជ្ញាធរ​អា​ល្លឺ​ម៉​ង់ ​មានការ​ព្រួយបារម្ភ​លើ​ការ​ក្លែងបន្លំ ​និង​ការ​រត់ពន្ធ​ប័ណ្ណ​ចាក់​វ៉ាក់សាំង​ក្លែងក្លាយ ប្រឆាំង​កូ​វី​ដ​ក្នុង​ប្រទេស ដែល​កំពុង​រង​​ការ​ប៉ះពាល់​ខ្លាំង​ ដោយសារ​ការ​ឆ្លង​រាលដាល​វីរុស​នេះ ជា​ពិ​​សេស​ការ​ឆ្លង​រលក​ថ្មី​។ រដ្ឋាភិបាល​ប្រកាស​កាលពី​ស​ប្ដា​ហ៍​មុន ពី​ការ​រឹត​ត្បិត​កាន់តែ​ខ្លាំង​ថែម​ទៀត ប្រឆាំង​បណ្ដា​មនុស្ស​ដែល​មិន​ចាក់​វ៉ាក់សាំង​៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ yahoo

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ