ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម័យនេះ​អ្នក​ណា​ៗ​ក៏​ឃើញ​ប្រាក់​ថា​ជា​ព្រះ​ជា​ម្ចាស់​ដែរ

3 ឆ្នាំ មុន

សម័យនេះ​អ្នក​ណា​ៗ​ក៏​ឃើញ​ប្រាក់​ថា​ជា​ព្រះ​ជា​ម្ចាស់​ដែរ​ព្រោះ​ឃើញ​ថា ប្រាក់​ជា​របស់​បណ្ដាល​ឱ្យ​បាន​នូវ​អ្វី​ៗ​គ្រប់យ៉ាង សូ​ម្បី​តែ​ចិត្ត​មនុស្ស​ក៏​គេ​អាច​ទិញ​បាន​ដែរ ។ មើលចុះ​មនុស្ស​រាល់​ថ្ងៃនេះ​គឺ​សំដៅ​រកតែ​ប្រាក់ គ្រប់​ផ្លូវ ដែល​បាន​ប្រព្រឹត្ត​គ្រប់​វិធី ទោះបី​ត្រូវ ធើ្វ​អាក្រក់ ទុច្ចរិត…

សម័យនេះ​អ្នក​ណា​ៗ​ក៏​ឃើញ​ប្រាក់​ថា​ជា​ព្រះ​ជា​ម្ចាស់​ដែរ​ព្រោះ​ឃើញ​ថា ប្រាក់​ជា​របស់​បណ្ដាល​ឱ្យ​បាន​នូវ​អ្វី​ៗ​គ្រប់យ៉ាង សូ​ម្បី​តែ​ចិត្ត​មនុស្ស​ក៏​គេ​អាច​ទិញ​បាន​ដែរ ។

មើលចុះ​មនុស្ស​រាល់​ថ្ងៃនេះ​គឺ​សំដៅ​រកតែ​ប្រាក់ គ្រប់​ផ្លូវ ដែល​បាន​ប្រព្រឹត្ត​គ្រប់​វិធី ទោះបី​ត្រូវ ធើ្វ​អាក្រក់ ទុច្ចរិត ខុសច្បាប់ ខុស​ទម្លាប់​យ៉ាងណា ក៏​ព្រម​ធើ្វ​ទាំងអស់ ឱ្យ​តែ​បាន​ប្រាក់ ។ ព្រោះ​ហេតុ​ដូច្នេះ​ហើយ ទើប​ក្នុង​លោក​យើង​នេះ​ត្រូវ​ឡើង​កម្ដៅ ទាំង​កម្ដៅចិត្ត និង​កម្ដៅថ្ងៃ ។

ប្រាក់​សំខាន់​ក៏​ពិតមែន​ហើយ​ណា៎​កូន ប៉ុន្តែ​ចូរ​កូន​កុំឱ្យ​សេចក្ដី​សំខាន់​ដល់​ប្រាក់ រហូត​ដល់​ភ្លេច​សេចក្ដី​ល្អ ភ្លេច​នូវ​គុណធម៌​នោះ ។ កាលបើ​កូន​ឱ្យ​សេចក្ដី​សំខាន់​ដល់​ប្រាក់​ច្រើន​ពេក​ទៅ ប្រាក់​នឹង​ត្រូវ​ក្លាយជា​ចៅហ្វាយ​លើ​កូន​មិន​ខាន ។ កាលបើ​មាន​ប្រាក់​ជា​ចៅហ្វាយ ប្រាក់​ក៏​នឹង​ប្រើ​កូន​បង្គាប់​កូន​ឱ្យ​ធើ្វ​នេះ ឱ្យ​ធើ្វ​នោះ ។

កូន​អាច​ពិនិត្យ​មើល​ខ្លួនឯង​បាន គឺ​នៅ​ពេល​មិន​ទាន់​មាន​ប្រាក់ កូន​ក៏​មិន​គិត​ចង់បាន​អ្វី​ច្រើន ប៉ុន្មាន​នោះ​ដែរ ចង់បាន ចង់​ញ៉ាំ ចង់​ទិញ ចំពោះតែ​របស់​ចាំបាច់​ប៉ុណ្ណោះ លុះដល់​កូន​មាន​ប្រាក់​ច្រើន កូន​ក៏​ចាប់ផ្ដើម​ចង់​ញ៉ាំ​ចង់​ប្រើ​របស់​ដែល​ល្អ​ៗ ប្លែក​ៗ ថ្លៃ​ៗ លើស​ពី​ការ​ចាំបាច់​គឺ​មនុស្ស​យើង​ត្រូវ​ប្រាក់​បង្វិល​ឱ្យ​វិល​ខួរក្បាល​អស់​ដោយ​មិនដឹង​ខ្លួន ។

មនុស្ស​យើង​កាល​មិន​ទាន់​មាន​ប្រាក់​អាច​មាន​ពេល ដេក​ពួក សម្រាកសម្រាន្ត សុខ​ស្រួល​រាល់ថ្ងៃ តែ​ដល់​ពេល​មាន​ប្រាក់ ត្រឡប់​ទៅ​ជា​មិន​មាន​ពេលដេក​ពួន​ស្រួលបួល រក​ថ្ងៃ​សម្រាក​ក៏​មិន​មាន សឹងតែ​រក​ពេល​បរិភោគ​អាហារ​ឱ្យ​ស្រួល មិន​បាន​ផង ។

នៅ​ពេល​មាន​ប្រាក់​តិច អាច​នៅ​ជាមួយ​ក្រុម​គ្រួ​សារបាន តែ​ដល់​ពេល​មាន​ប្រាក់​ច្រើន​បែរជា​មិន​មាន​ពេល​គ្រប់គ្រាន់​សម្រាប់​គ្រួសារ​ទៅ​វិញ ធើ្វ​ឱ្យ​គ្រួសារ​ខ្វះ​ភាព​កក់ក្ដៅ ។ នេះឯង ណា៎​កូន​ប្រាក់ វា​ប្រើ​មនុស្ស ព្រោះហេតុតែ​មនុស្ស​យើង​ទៅ​វង្វេង​ជាមួយ​វា ៕ សាន សារិន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ