ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចំណេះដឹងហិរញ្ញវត្ថុ ៖ សូមតាមដាន «យុទ្ធនាការតោះ និយាយពីលុយ តក់ៗពេញបំពង់»

1 ខែ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ កាលពីឆ្នាំ ២០១៦ ធនាគារជាតិនៃកម្ពុជា បានឲ្យដំណើរការកម្មវិធីតោះនិយាយពីលុយ សម្រាប់ការអប់រំហិរញ្ញវត្ថុដល់ពលរដ្ឋ នៅឆ្នាំ ២០២១ នេះ…

រាជធានីភ្នំពេញ ៖ កាលពីឆ្នាំ ២០១៦ ធនាគារជាតិនៃកម្ពុជា បានឲ្យដំណើរការកម្មវិធីតោះនិយាយពីលុយ សម្រាប់ការអប់រំហិរញ្ញវត្ថុដល់ពលរដ្ឋ នៅឆ្នាំ ២០២១ នេះ យុទ្ធនាការថ្មីមួយទៀតបានដាក់ដំណើរបន្ថែមនោះគឺ «យុទ្ធនាការតោះ និយាយពីលុយ តក់ៗពេញបំពង់» ។

Picture

ការអប់រំពីហិរញ្ញវត្ថុជាផ្នែកសំខាន់នៅក្នុងជីវភាពរស់នៅប្រចាំថ្ងៃ ពីព្រោះចំណេះដឹងហិរញ្ញវត្ថុធ្វើឲ្យមនុស្សចេះគ្រប់គ្រងលុយ ដឹងពីការចំណាយ ចំណូលនិងបម្រុងថវិកានៅគ្រាអាសន្នជាដើម ។ មិនតែប៉ុណ្ណោះមេរៀនហិរញ្ញវត្ថុនឹងបង្រៀនមនុស្សឲ្យដឹងពីសិទ្ធិ កាតព្វកិច្ចនៅក្នុងការប្រើប្រាស់លុយទៀតផង ។ ការអប់រំពីហិរញ្ញវត្ថុគេត្រូវលើកឡើងថា គួរមាន តាំងពីកុមារតូចឡើងមក ។

Picture

លោកស្រី អ៊ុក ម៉ាលី ទេសាភិបាលរង ធនាគារជាតិ បាននិយាយថា «តោះនិយាយពីលុយ» ទទួលបានការគាំទ្រពីពលរដ្ឋយ៉ាងច្រើន នាពេលកន្លងមក ។ ចំណែក «តោះ និយាយពីលុយ តក់ៗពេញបំពង់» មានគោលបំណងអប់រំការយល់ដឹងពីហិរញ្ញវត្ថុទាក់ទងនឹងសិទ្ធិ ការទទួលខុសត្រូវ ការគិតគូរឲ្យបានដិតដល់លើអ្វីដែលនឹងអាចកើតឡើងដោយមិនបានព្រាងទុក និងជម្រើសផលិតផល ឬសេវាហិរញ្ញវត្ថុ ។

Picture

លោកស្រីបានបញ្ជាក់ថា ការផ្សព្វផ្សាយពីចំណេះដឹងហិរញ្ញវត្ថុ ធនាគារជាតិកម្ពុជានឹងផលិតជាខ្សែរឿងវីដេអូ ខិតបណ្ណ និងមានការផ្សព្វផ្សាយតាមវិទ្យុ តាមបណ្តាញសង្គម ហើយក៍មានកម្មវិធីបណ្តុះបណ្តាលដល់សហគ្រិនស្រ្តី និងកម្មការិនីទៀងផង ។

តាមការពន្យល់របស់លោកស្រី ជា សិរី អគ្គនាយកបច្ចេកទេសធនាគារជាតិកាលពីពេលកន្លងទៅដែលនិយាយពីកម្មវិធីតោះនិយាយពីលុយនោះ លោកស្រីបញ្ជាក់ថា ចំណេះដឹងហិរញ្ញវត្ថុ គឺផ្តល់ឱកាសឲ្យពលរដ្ឋជជែកពីបញ្ហាហិរញ្ញវត្ថុជាមួយគ្រឹះស្ថានហិរញ្ញវត្ថុដែលផ្តល់កម្ចី ពីលក្ខណកម្ចី ពីអត្រាការប្រាក់ ពីព្រោះពលរដ្ឋមានជម្រើស អាចរើសលក្ខណ្ឌដែលខ្លួនពេញចិត្ត មានលទ្ធភាពសងបំណុល ដែលខ្លួនគិតថាមានប្រយោជន៍ ។ គេមិនអាចខ្ចីប្រាក់ពីស្ថាប័នណាមួយតាមគ្នា និងតាមការអូសទាញនោះឡើយ ។

Picture

ពលរដ្ឋខ្លះបានលើកឡើងថា ចំណេះដឹងហិរញ្ញវត្ថុ អាចធ្វើឲ្យពលរដ្ឋគេចបានចេញពីបំណុលវណ្ឌករ ពីព្រោះចំណេះហិរញ្ញវត្ថុបង្រៀបមនុស្សឲ្យចំណាយត្រូវរឿង ចេះសន្សំ ចេះវិនិយោគ និងយកកម្ចីប្រើប្រាស់ចំគោលដៅជាដើម ។ ដូច្នេះដើម្បីទទួលបានចំណេះដឹងពីហិរញ្ញវត្ថុ ប្រហែលជាត្រូវតាមដាន «យុទ្ធនាការតោះ និយាយពីលុយ តក់ៗពេញបំពង់» ហើយមើលទៅ ៕