ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្ទះ ២ខ្នង ត្រូវអគ្គិភ័យឆាបឆេះអស់​ទាំងស្រុង នៅសង្កាត់ច្បារអំពៅ១

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ​៖ ហេតុការណ៍គ្រោះអគ្គិភ័យមួយ បានឆាបឆេះលំនៅឋាន ២ខ្នងយ៉ាងសន្ធោរសន្ធៅ បង្កអោយមាន​ការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង ១៦ និង ២០នាទី ល្ងាចថ្ងៃទីថ្ងៃទី​៣…

រាជធានីភ្នំពេញ​៖ ហេតុការណ៍គ្រោះអគ្គិភ័យមួយ បានឆាបឆេះលំនៅឋាន ២ខ្នងយ៉ាងសន្ធោរសន្ធៅ បង្កអោយមាន​ការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង ១៦ និង ២០នាទី ល្ងាចថ្ងៃទីថ្ងៃទី​៣ ខែធ្នូ ឆ្នាំ២០២១ នៅចំណុចជាប់នឹង​របង​សាលាបឋមសិក្សាច្បារអំពៅ ស្ថិតក្នុងភូមិដើមអម្ពិល សង្កាត់ច្បារអំពៅ១ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ​។ លំនៅឋានទាំង ២ខ្នង សាងសង់ឡើង ពីឈើប្រក់ស័ង្កសី ទំហំ ៣ម៉ែត្រ x ១០ម៉ែត្រ និងមួយខ្នងទៀត ទំហំ៦ម៉ែត្រ x១០ម៉ែត្រ​។

យោងតាមប្រភពព័ត៌មាន អោយដឹងថា នៅមុនកើតហេតុ មានភ្លើងលាយលំផ្សែង ឆាបឆេះ និងហ៊ុយចេញពីលំនៅឋាន លក់ចាបហ៊ួយ ១ខ្នង ក្នុងចំណោមផ្ទះទាំង ២ខ្នង ដែលឆាបឆេះ​។ ភ្លាមនោះ បង្កអោយមានជាអណ្តាតភ្លើងឆាបឆេះឡើង​យ៉ាងសន្ធោរសន្ធៅ បង្កអោយមានការភ្ញាក់ផ្អើលឡើងជាខ្លាំង ដល់កងកម្លាំងសមត្ថកិច្ច និងអាជ្ញាធរមូលដ្ឋាន ព្រោះ​ទីតាំងកើតហេតុ នៅក្បែរនឹងទីតាំងអាជ្ញាធរសាធារណៈ។

ភ្លាមៗនោះ កម្លាំងអាជ្ញាធរចម្រុះ រួមទាំងក្រុមរថយន្តពន្លត់អគ្គិភ័យជាច្រើនគ្រឿង បានចុះអន្តរាគមន៍ បាញ់ទឹក ពន្លត់​។ ក្រោយការខិតខំអន្តរាគមន៍ប្រមាណ ១ម៉ោងរួចមក អណ្តាតភ្លើង ត្រូវបានរលត់ ទៅវិញ ១០០ភាគរយ ដោយប្រើប្រាស់​ឡានទឹកអស់ សរុប ១០គ្រឿង។

ក្នុងការឆាបឆេះដដែលនេះ មិនបានបណ្តាលអោយមនុស្សណាម្នាក់រងរបួសឡើយ គឺមានបំផ្លាញលំនៅឋានទាំង ២ខ្នង អស់ទាំងស្រុង។ ចំពោះមូលហេតុ នៃការឆាបឆេះ សមត្ថកិច្ចមិនទាន់​អាចបញ្ជាក់ពីមូលហេតុ បាននៅឡើយនោះទេ ខណៈកំពុងស្ថិតក្នុងកា​រស្រាវជ្រាវបន្ត៕ លីហេង

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ