សំណាងមែន! ទើបវះកាត់បេះដូងរួច បុរសអាមេរិកម្នាក់ត្រូវឆ្នោត១លានដុល្លារ
អាមេរិក ៖ បុរសអាមេរិកម្នាក់ដែលទើបនឹងជាសះស្បើយពីការវះកាត់បេះដូង បានឈ្នះរង្វាន់ឆ្នោតកោសមានទឹកប្រាក់ ១លាន
អាមេរិក ៖ បុរសអាមេរិកម្នាក់ដែលទើបនឹងជាសះស្បើយពីការវះកាត់បេះដូង បានឈ្នះរង្វាន់ឆ្នោតកោសមានទឹកប្រាក់ ១លាន
អាមេរិក ៖ បុរសអាមេរិកម្នាក់ដែលទើបនឹងជាសះស្បើយពីការវះកាត់បេះដូង បានឈ្នះរង្វាន់ឆ្នោតកោសមានទឹកប្រាក់ ១លានដុល្លារ។
លោក Alexander McLeish ដែលរស់នៅក្នុងរដ្ឋ Massachusetts បានទទួលសន្លឹកឆ្នោតកោស ៣សន្លឹកដាក់ក្នុងកាតជូនពរពីមិត្តភក្តិម្នាក់កាលពីដើមខែវិច្ឆិកា ហើយឆ្នោតនោះធ្វើឲ្យលោកមានសំណាងត្រូវរង្វាន់ធំដ៏មិនគួរឲ្យជឿ។
គណៈកម្មការឆ្នោតរដ្ឋ Massachusetts បានឲ្យដឹងថាលោក Alexander McLeish ត្រូវរង្វាន់ធំទី ២ដែលមានទឹកប្រាក់ ១លានដុល្លារ។
នេះមិនមែនជាលើកទី ១នោះទេដែលលោកបានឈ្នះរង្វាន់ឆ្នោតដែលឲ្យដោយមិត្តភក្តិ។ កាលពីប៉ុន្មានឆ្នាំមុន លោកក៏ធ្លាប់ត្រូវរង្វាន់ជាទឹកប្រាក់ ១ពាន់ដុល្លារផងដែរ បន្ទាប់ពីទទួលបានសន្លឹកឆ្នោតកោសពីមិត្តភក្តិក្នុងថ្ងៃកំណើតរបស់លោក។
លោកបានធ្វើការបើករង្វាន់ជាលុយសុទ្ធកាលពីថ្ងៃសុក្រកន្លងទៅនេះ។ មុនពេលបង់ពន្ធ លោកបើកទឹកប្រាក់ម្តងបាន ៦៥០.០០០ដុល្លារ។ នេះបើតាមសេចក្តីប្រកាសរបស់គណៈកម្មការឆ្នោត។
មិនមានការបញ្ជាក់ទេថាតើលោកនឹងផ្តល់ទឹកប្រាក់ខ្លះឲ្យមិត្តភក្តិឬយ៉ាងណាទេ៕ (យោងតាមប្រភព៖ CNN)
ចែករំលែកព័តមាននេះ