ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តារាចម្រៀង​កែវ វាសនា រៀប​ការ​នឹង​កូន​អ្នក​មាននៅ​បន្ទាយ​មាន​ជ័យ

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ តារាចម្រៀង​ដែល​ទើប​ផ្លាស់​ពី​ផលិតកម្ម​សាន់​ដេ ទៅ​ផលិតកម្ម​ថោ​ន​លោក​កែវ វាសនា បាន​ចូល​រោងការ​ហើយ​កាលពី​ពេល ថ្មី​ៗ​កន្លង​មក ជាមួយ​កូនស្រី​អ្នកមាន​ស្តុក​ម្នាក់​ក្នុង​ទឹកដី​ខេត្តបន្ទាយមានជ័យ​។

រាជធានី​ភ្នំពេញ ៖ តារាចម្រៀង​ដែល​ទើប​ផ្លាស់​ពី​ផលិតកម្ម​សាន់​ដេ ទៅ​ផលិតកម្ម​ថោ​ន​លោក​កែវ វាសនា បាន​ចូល​រោងការ​ហើយ​កាលពី​ពេល​ថ្មី​ៗ​កន្លង​មក ជាមួយ​កូនស្រី​អ្នកមាន​ស្តុក​ម្នាក់​ក្នុង​ទឹកដី​ខេត្តបន្ទាយមានជ័យ​។

ភរិយា​របស់​តារាចម្រៀង​កែវ វាសនា ឈ្មោះ​លឹ​ម លី​សុ​គ​ន្ធា​រី ហៅ​ឈី​ឈី ។ អ្នក​ទាំង​ពីរ​បាន​រៀប​មង្គលការ​កាលពី​ថ្ងៃ​ទី​១១ ខែឧសភា ឆ្នាំ​២០១៦ នៅ​គេហដ្ឋាន​ខាង​ស្រី​ក្នុងភូមិ​ឫស្សី​ក្រោក ឃុំ​ឫស្សី​ក្រោក ស្រុក​មង្គលបុរី ខេត្តបន្ទាយមានជ័យ ។

ដំណឹង​នៃ​ពិធី​រៀប​ការ​របស់​លោក​កែវ វាសនា មិន​ត្រូវ​បាន​ផ្សព្វផ្សាយ​ទូលំទូលាយ​សម្រាប់​ប្រិ​យ​មិត្ត​អ្នកគាំទ្រ​ទេ ប៉ុន្តែ​រូបភាព​មង្គលការ​របស់​លោក​បែកធ្លាយ​នៅ​តាម​ហ្វេ​ស​ប៊ុ​ក។

មង្គលការ​របស់​លោក​កែវ វាសនា ទំនងជា​មិនសូវ​មាន​អ្នកសិល្បៈ​ចូលរួម​ច្រើន​ឡើយ មាន​តែ​សាច់ញាតិ និង​អ្នក​ជិត​ស្និទ្ធ​មួយ​ចំនួន​ប៉ុណ្ណោះ ព្រោះ​ឃើញ​អ្នកសិល្បៈ​ជា​ច្រើន​នាក់​បង្ហោះ​សារ​ជូនពរ​លោក និង​ភរិយា​តាម​ហ្វេ​ស​ប៊ុ​ក​ដែល​បង្ហាញ​ថា ពួក​គេ​មិន​បាន​ចូលរួម​ទេ ។

បន្ទាប់​ពី​ពិធី​មង្គលការ​បញ្ចប់​នៅ​ខេត្តបន្ទាយមានជ័យ​ហើយ​នោះ គេ​មិន​ទាន់​ដឹង​ថា លោក​កែវ វាសនា និង​ភរិយា​មាន​គម្រោង​រៀបចំ​ពិធី​កាត់​ចំណងដៃ​នៅ​ភ្នំពេញ ឬ​យ៉ាងណា​ទេ ប៉ុន្តែ​មាន​ប្រភព​ក្រៅផ្លូវការ​មួយ​បង្ហើប​ឱ្យ​ដឹង​ថា ពួក​គេ​អាច​នឹង​រៀបចំ​ពិធី​ជួបជុំ​ម្តងទៀត​នៅ​ភ្នំពេញ ។

គេ​មិន​បានដឹង​ថា រវាង​លោក​កែវ វាសនា និង​ភរិយា ពន្លក​ស្នេហ៍​កើតឡើង​តាំងពី​ពេល​ណា​ឡើយ ប៉ុន្តែ​កន្លង​មក​តារាចម្រៀង​រូប​នេះ និង​នារី​ម្នាក់​តែងតែ​ហៅ​គ្នា​ថា «​ប្ដី​-​ប្រពន្ធ» ទោះបី​មិន​ទាន់​រៀប​ការ​ក្ដី ។ ភាគី​ខាង​ស្រី​បាន​ជួយ​ផ្គត់ផ្គង់​តារាចម្រៀង​កែវ វាសនា ទាំង​រថយន្ត និង​របរ​រកស៊ី​ជាដើម ។

ទោះបីជា​បែប​ណា​ក្ដី លោក​កែវ វាសនា បដិសេធ​ថា នារី​ម្នាក់​នោះ​មិនមែន​ជា​សង្សារ ឬ​ជា​ប្រពន្ធ​របស់​លោក​ឡើយ ពោល​គឺ​គ្រាន់តែ​ជា​មិត្តភក្ដិ​ជិត​ស្និទ្ធ​ប៉ុណ្ណោះ ។ ម្ចាស់​បទ «​កុលាប​ពុល​ដី​» រូប​នេះ​ឱ្យ​ដឹង​ថា លោក និង​នារី​ម្នាក់​នោះ​ស្គាល់គ្នា​ជាង​៥​ឆ្នាំ​មក​ហើយ ។ ភាព​ជិត​ស្និទ្ធ ទើប​ធ្វើ​ឲ្យ​មនុស្ស​មួយ​ចំនួន​ច្រឡំ​ថា ជា​សង្សារ​នឹង​គ្នា ។ ដោយសារ​តែ​មាន​ភាព​ជិត​ស្និទ្ធ និង​ទុកចិត្ត​គ្នា ទើប​លោក​វាសនា​បាន​សម្រេចចិត្ត​ដាក់​ទុន​រកស៊ី​ជាមួយ​គ្នា ៕