ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរស​ស​សៃ​ប្រសាទ យក​ច្រវាក់​សោ​ចាក់​ម៉ូតូ ចង.កសម្លា.ប់​ខ្លួន

8 ឆ្នាំ មុន

ខេត្តកំពង់ឆ្នាំង ៖ បុរស​ម្នាក់​បាន​យក​ច្រវាក់​សម្រាប់​ចាក់សោ​ម៉ូតូ​មក​ចង.ក ធ្វើ​អត្តឃា.ត​បណ្តាល​ឲ្យ ស្លា.ប់ និង​បាន​ភ្ញាក់ផ្អើល នៅ​វេលា​ម៉ោង ៧​និង​៣០​នាទី​យប់​ថ្ងៃ​ទី​០៩ ខែឧសភា

ខេត្តកំពង់ឆ្នាំង ៖ បុរស​ម្នាក់​បាន​យក​ច្រវាក់​សម្រាប់​ចាក់សោ​ម៉ូតូ​មក​ចងក ធ្វើ​អត្តឃាត​បណ្តាល​ឲ្យ ស្លាប់ និង​បាន​ភ្ញាក់ផ្អើល នៅ​វេលា​ម៉ោង ៧​និង​៣០​នាទី​យប់​ថ្ងៃ​ទី​០៩ ខែឧសភា ឆ្នាំ​២០១៦​នៅ​ភូមិ​អណ្តូង​ស្នាយ ឃុំ​អណ្តូង​ស្នាយ ស្រុក​រលាប្អៀរ ។ មន្ត្រី​នគរបាល​មូលដ្ឋាន​បាន​និយាយ​ឲ្យ​ដឹង​ថា បុរស​ខាងលើ​មានឈ្មោះ គង់ ប៊ុ​ន​ធឿ​ន ហៅ សុខ ពៅ អាយុ​៥៧​ឆ្នាំ រស់នៅ​ភូមិ​កើតហេតុ​ខាងលើ ។

តាម​ការ​រៀបរាប់​របស់ ស្ត្រី​ឈ្មោះ ប៊ូ ម៉ឺន ដែល​ត្រូវជា​បងស្រី បាន​និយាយ​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ គាត់​មិន​បាន​នៅផ្ទះ​ទេ ពេល​មក​វិញ​ស្រាប់ តែ​ឃើញ​ប្អូនប្រុស​គាត់ ឈ្មោះ  គង់ ប៊ុ​ន​ធឿ​ន ហៅ សុខ ពៅ បាន​ចងក ស្លាប់​ទៅ​ហើយ ដោយ​យក​ច្រវាក់ សម្រាប់​ចាក់សោ​ម៉ូតូ ចង​កង​នឹង​ធ្នឹម​ផ្ទះ  ។ ហើយ​គាត់​ក៍​ស្រែកហៅ​អ្នក​ជិតខាង​មក​ជួយ និង​បាន​រាយការណ៍​ប្រាប់​សមត្ថកិច្ច​នគរបាល ។ ប្រភព​ដដែល​បាន​បន្ត​ថា មូលហេតុ​ដែល​នាំ​ឲ្យ​ប្អូន​គាត់​ចងក គឺ​មក​ពី​មាន​ជំងឺ​ស​សៃ​ប្រាសាទ កន្លង​មក​ធ្លាប់​ព្យាយាម​ជា​ច្រើន​ដង​ហើយ តែ​មិន​បាន​សម្រេច ព្រោះ​គាត់ និង​អ្នក​ជិតខាង​ចេះ​តែ​ជួយ​ទាន់​ពេល ។ ក្រោយ​ពី​ពិនិត្យ​សព​បុរស​ខាងលើ​សមត្ថកិច្ច បាន​សន្និដ្ឋាន​ថា ពិតជា​ចងក​សម្លាប់​ខ្លួនឯង​ពិតមែន ហើយ​បាន​ប្រគល់​សព បុរស​រូប​នោះ ទៅ​ក្រុម​គ្រួសារ​ធ្វើបុណ្យ​តាម​ប្រពៃណី ៕