ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកទោស​កូរ៉េ​ខាងជើងម្នាក់​​ហែក​គុក​រត់​អស់​ជាង​៤០​ថ្ងៃ ត្រូវ​អាជ្ញាធរ​ចិន​ចាប់​បាន​វិញហើយ​

10 ខែ មុន

កូរ៉េ​ខាង​ជើង ៖ អ្នកទោស​កូរ៉េ​ខាងជើង​ម្នាក់​ត្រូវ​បាន​អាជ្ញាធរ​ចិន​ចាប់​បាន​វិញ ក្រោយ​ពេល​ហែក​គុក និង​រត់គេច​អស់​រយៈពេល

កូរ៉េ​ខាង​ជើង ៖ អ្នកទោស​កូរ៉េ​ខាងជើង​ម្នាក់​ត្រូវ​បាន​អាជ្ញាធរ​ចិន​ចាប់​បាន​វិញ ក្រោយ​ពេល​ហែក​គុក និង​រត់គេច​អស់​រយៈពេល ៤០​ថ្ងៃ​។ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​របស់ BBC នៅ​រសៀល​ថ្ងៃ​ច័ន្ទ ទី ២៩ ខែ​វិ​ច្ឆិកា​ នេះ​។

អ្នកទោស​នោះ​មាន​វ័យ​៣៩​ឆ្នាំ និង​មានឈ្មោះ​ចិន​ថា Zhu Xianjian​។ លោក​ត្រូវ​បាន​ប៉ូ​លី​ស​ចិន​ចាប់ខ្លួន​បាន​វិញ​កាលពី​ថ្ងៃអាទិត្យ​ម្សិលមិញ​នេះ​។

លោក​ត្រូវ​ចាប់ខ្លួន​ដំបូង​កាលពី​ឆ្នាំ ២០១៣ ក្រោយ​ពេល​ហែល​ទឹក​ឆ្លងទន្លេ​មួយ​ដែល​ខណ្ឌ​ចែក​កូរ៉េ​ខាងជើង​ពី​ប្រទេស​ចិន និង​បាន​ឆ្មក់​ចូល​ក្នុងផ្ទះ​អ្នក​ភូមិ ដោយ​បាន​លួច​លុយ ទូរស័ព្ទ និង​សំលៀក​បំពាក់​។ បុរស​ផ្តាច់ខ្លួន​រូប​នេះ​ក៏​បាន​ចាក់​ស្ត្រី​ម្នាក់​ឲ្យ​របួស​ផង​ដែរ បន្ទាប់​ពី​ព្យាយាម​រត់គេច មុន​ពេល​ត្រូវ​បាន​ប៉ូ​លី​ស​ចាប់ខ្លួន​។

Zhu Xianjiang ត្រូវ​បាន​តុលាការ​ចិន​កាត់ទោស​ឲ្យ​ជាប់គុក​រយ់ពេល ៩​ឆ្នាំ​ពី​បទ​ឆ្លង​ដែន​ខុសច្បាប់ និង​អំពើ​ចោរកម្ម​។ ហើយ​នៅ​ពេល​លោក​សម្រេចចិត្ត​ហែក​គុក​រត់​កាលពី​ជាង ១​ខែ​មុន ការ​អនុវត្តន៍​ទោស​របស់​លោក​នៅ​សល់​ពីរ​ឆ្នាំ​ទៀត មុន​បញ្ជូន​ត្រឡប់​ទៅ​កាន់​កូរ៉េ​ខាងជើង​វិញ​។

អ្នកខ្លះ​បាន​លើក​ឡើង​ថា អ្នកទោស​កូរ៉េ​ខាងជើង​រូប​នោះ ហែក​គុក​រត់​ដើម្បី​គេច​ពី​ការ​បញ្ជូន​ខ្លួន​ត្រឡប់​ទៅ​កាន់​កូរ៉េ​ខាងជើង​វិញ​។

ការ​ហែក​គុក​រត់​ដ៏​ក្លាហាន​របស់​លោក បណ្តាល​ឲ្យ​មានការ​តាម​ប្រមាញ់​គ្រប់​ច្រក​ពី​សំណាក់​ប៉ូ​លី​ស​ចិន​។ អាជ្ញាធរ​ចិន​ថែម​ទាំង​បាន​ផ្តល់​រង្វាន់​ជា​ទឹកប្រាក់​ជាង ១០០.០០០​ដុល្លារ​ទៀត​ផង សម្រាប់​អ្នក​ផ្តល់​ព័ត៌មាន​ឈាន​ដល់​ការ​ចាប់ខ្លួន​អ្នកទោស​រូប​នោះ​ត្រឡប់​មក​វិញ​។

សូម​រម្លឹក​ថា ចិន​បាន​ធ្វើការ​បញ្ជូន​ខ្លួន​ជនជាតិ​កូរ៉េ​ខាងជើង​ដោយ​បង្ខំ​ត្រឡប់​ទៅ​កាន់​ប្រទេស​វិញ ទោះបីជា​ខ្លួន​ជា​សមាជិក​អនុសញ្ញា​អង្គការសហប្រជាជាតិ​ស្តី​ពី​ជនភៀសខ្លួន​ក្តី ដែល​ក្រោម​អនុសញ្ញា​នេះ ប្រទេស​ជា​សមាជិក​មាន​កាតព្វកិច្ច​មិន​បញ្ជូន​ជនភៀសខ្លួន​ត្រឡប់​ទៅ​វិញ ប្រ​សិន​ការ​បញ្ជូន​នោះ​អាច​ធ្វើ​ឲ្យ​ពួក​គេ​ប្រឈម​នឹង​ការ​ធ្វើ​ទារុ.ណកម្ម និង​ការ​ធ្វើទុក្ខបុកម្នេញ​។

ប៉ុន្តែ​ចិន​មើលឃើញ​ជន​ផ្តាច់ខ្លួន​ជា​ជនអន្តោប្រវេសន៍​ខុសច្បាប់​ជា​ជាង​អ្នក​ភៀសខ្លួន​។

កាលពី​ឆ្នាំ​២០១៤ គណៈ​ក​ម្មការ​ស៊ើបអង្កេត​របស់​អង្គការសហប្រជាជាតិ​បាន​និយាយ​ថា កូរ៉េ​ខាងជើង​ទទួលខុសត្រូវ​លើ​ការ​រំលោ.ភសិទ្ធិ​មនុស្ស ការ​រំលោ.ភ​បំពា.ន​សិទ្ធិ និង​ឧ​ក្រិ​.​ដ​កម្ម​ប្រឆាំង​មនុស្សជាតិ​៕ (​យោង​តាម​ប្រភព​៖ BBC)

Picture
Picture
Picture
Picture
Picture
Picture
Picture