ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

២៩-៣០ ជូត រកា រោង មមី​មាន​មហា​សំណាង​ជាងគេ

2 ឆ្នាំ មុន

នៅ​រង្វង់​ពីរ​ថ្ងៃ​ចុងខែ​វិច្ឆិកា​មហា​ឆ្នាំ​ទាំង​បួន​នេះ​មាន​ខ្សែជីវិត​ភ្លឺ​ត្រចះត្រចង់​ដូច​ពន្លឺ​ឆព្វណ្ណរង្សី​ជា​អ្នកមាន​សំណាង​ធំ មាន​លាភ មាន​លុយ មាសប្រាក់ ទ្រព្យសម្បត្តិ និង​បាន​ឡើងបុណ្យស័ក្តិ​ឋានៈ​ខ្ពង់ខ្ពស់​រស់នៅ​ដោយ​សុភមង្គល​ដ៏​ប្រសើរ ដែល​តម្រូវ​ឲ្យ​លោក​អ្នក​បញ្ជូន​សារ​បួងសួង​សុំ​លាភសក្ការៈ​ឥឡូវនេះ ។ សូម​បួងសួង​ដល់​វត្ថុ​ស័ក្តិសិទ្ធិ​ក្នុង​លោក​ឲ្យ​លោក​អ្នក​ជួប​តែ​លាភ​សំណាង ទ្រព្យធន…

នៅ​រង្វង់​ពីរ​ថ្ងៃ​ចុងខែ​វិច្ឆិកា​មហា​ឆ្នាំ​ទាំង​បួន​នេះ​មាន​ខ្សែជីវិត​ភ្លឺ​ត្រចះត្រចង់​ដូច​ពន្លឺ​ឆព្វណ្ណរង្សី​ជា​អ្នកមាន​សំណាង​ធំ មាន​លាភ មាន​លុយ មាសប្រាក់ ទ្រព្យសម្បត្តិ និង​បាន​ឡើងបុណ្យស័ក្តិ​ឋានៈ​ខ្ពង់ខ្ពស់​រស់នៅ​ដោយ​សុភមង្គល​ដ៏​ប្រសើរ ដែល​តម្រូវ​ឲ្យ​លោក​អ្នក​បញ្ជូន​សារ​បួងសួង​សុំ​លាភសក្ការៈ​ឥឡូវនេះ ។ សូម​បួងសួង​ដល់​វត្ថុ​ស័ក្តិសិទ្ធិ​ក្នុង​លោក​ឲ្យ​លោក​អ្នក​ជួប​តែ​លាភ​សំណាង ទ្រព្យធន យសស័ក្តិ​រស់នៅ​ពោរពេញ​ទៅ​ដោយ​សិរី​សួស្តី​តរៀង​ទៅ ។

ឆ្នាំជូត ជាតិ​ជា​មនុស្ស​មានសំណាង​ល្អ​នៅ​រង្វង់​ពីរ​ថ្ងៃ​ចុងខែ​វិច្ឆិកា​នេះ​លោក​អ្នក​នឹង​ក្លាយជា​អ្នកមាន​ទ្រព្យ​ស្តុកស្តម្ភ មាន​លាភ​មានសំណាង​ល្អ លេខ​នាំ​សំណាង ៤៤៤ មានសំណាង​ល្អ ទេវតា​ទ្រព្យ​ប្រទាន​សម្បត្តិ​មហាសេដ្ឋី មាន​លាភ មាន​ជ័យ មាន​លុយ​ចូល​ហូរហៀរ រាល់​ការងារ​រក​ទទួលទាន មាសប្រាក់ លាភ​លុយ​ហូរ​ចូល​ដូច​ទឹកបាក់​ទំនប់​ស្រោចស្រព​ជីវិត​ជោកជាំ​ដោយ​សិរី​មង្គល ។

ឆ្នាំរកា មហា​ឆ្នាំ​មាន​តេជះ​បារមី មាន​អំណាច​ខ្លាំងក្លា នៅ​រង្វង់​ពីរ​ថ្ងៃ​ចុងខែ​នេះ​លោក​អ្នក​នឹង​ក្លាយជា​អ្នកមាន​សម្បត្តិ​មហា​សាល មាន​លាភ​មានសំណាង​ធំ លេខ​នាំ​សំណាង ១៦៨ យក​លាភ​សម្បត្តិ​មហាសេដ្ឋី មាន​លាភ មាន​ជ័យ មាន​លុយ​ចូល​ហូរហៀរ ការ​រក​ទទួលទាន​គ្រប់​ច្រកល្ហក​ទទួល​លាភ​ជ័យ ប្រាក់​ចូល​គ្រប់​ទិស​ទី ។ ចំណែក​ការ​ធ្វើ​ដំណើរ​ទៅ​ណា​មក​ណា​ជួប​តែ​សុខ​សប្បាយ​តាម​ផ្លូវ​ជា​និច្ច ។ រីឯ​បញ្ហា​ស្នេហា ប្រុស​ស្រី​មាន​តែ​ភាព​ស្រស់ស្រាយ និង​ផ្អែមល្ហែម​រកគ្នា​ជា​និច្ច ។

ឆ្នាំរោង ង៉ូ​វ​ហេង​ល្អ​ទោះ​ធ្វើ​កិច្ចការ​អ្វី​តែង​ជា​អ្នកមាន​គំនិត​ជ្រះថ្លា ប្រាជ្ញា​វាងវៃ សម្រេច​ផល​ល្អ​ប្រពៃ ។ ការងារ​សព្វបែបយ៉ាង​មាន​តែ​អ្នកគាំទ្រ ទំនុកបម្រុង​សព្វគ្រប់​បែប​យ៉ាង លេខ​នាំ​សំណាង ៣៦៩ នៅ​រង្វង់​ពីរ​ថ្ងៃ​ចុងខែ​នេះ​ជា​អ្នកមាន​សំណាងល្អ​ទទួល​សម្ប​ត្តិ​មហាសេដ្ឋី មាន​លាភ មាន​ជ័យ មាន​លុយ​ចូល​ហូរហៀរ រាល់​ការងារ​រក​ទទួលទាន​លោក​អ្នក មាន​លាភ​មាន​លុយ​ចូល​វាល់​លាន និង​បាន​ឡើង​មុខ​តំណែង​ខ្ពង់ខ្ពស់ ។ រីឯ​បញ្ហា​ស្នេហា​ប្រុស​ស្រី​មាន​តែ​ភាព​ស្រស់ស្រាយ​និង​ការ​ចេះ​អត់ឱន​ឱ្យ​គ្នា​ល្អ​ប្រពៃ ។

ឆ្នាំមមី ជា​អ្នកមាន​លាភ​មាន​ជ័យ រាសី​ខ្ពស់ត្រដែត មាន​មនុស្ស​ម្នា​ស្រលាញ់​រាប់អាន​ច្រើន ។ លេខ​នាំ​សំណាង ២៥៨ នៅ​រង្វង់​ពីរ​ថ្ងៃ​ចុងខែ​នេះ​លោក​អ្នកមាន​លាភ​សម្បត្តិ​អភិជន មានសំណាង​ល្អ ទេវតា​ប្រទាន​សម្បត្តិ​មហាសេដ្ឋី មាន​លាភ មាន​ជ័យ មាន​លុយ​ចូល​ហូរហៀរ ។ រាល់​ការងារ​រក​ទទួលទាន​រមែង​បាន​លាភ​ផល​យ៉ាង​ក្រាស់ក្រៃ ។ សម្រាប់​ការ​រកស៊ី​ជួញដូរ​វិញ មានការ​ទិញ​ចូល លក់​ចេញ​ចំណេញ​កប់​ក្តោង ហើយ​ពិសេស​នោះ បើ​មានការ​បើកមុខ​របរ​ថ្មី​ផង គឺ​ពិតជា​ល្អ​ប្រពៃ​បំផុត ។ ការ​ធ្វើ​ដំណើរ​ទី​ជិត ទី​ឆ្ងាយ​ជួប​តែ​សេចក្តីសុខ ក្សេមក្សាន្ត ៕ សាន សារិន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ