ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

៣៩ ប៊ីលានដុល្លារអាមេរិក ជាទុនវិនិយោគបរទេស ១០ ប្រទេសនៅកម្ពុជា

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ គិតត្រឹមចុងឆមាសទី ១ ឆ្នាំ ២០២១ វិនិយោគផ្ទាល់បរទេសនៅកម្ពុជា មាន ៣៩ ប៊ីលានដុល្លារអាមេរិក…

រាជធានីភ្នំពេញ ៖ គិតត្រឹមចុងឆមាសទី ១ ឆ្នាំ ២០២១ វិនិយោគផ្ទាល់បរទេសនៅកម្ពុជា មាន ៣៩ ប៊ីលានដុល្លារអាមេរិក បានកើនឡើង ៩,៦% ធៀបនឹងគ្រាដូចគ្នាឆ្នាំមុន ។ ធនាគារជាតិនៃកម្ពុជា បានឲ្យដឹងថា ប្រភពទុនទំាងនោះ គឺបានមកពីការវិនិយោគរបស់ប្រទេសចំនួន ១០ មាន ប្រទេសចិន កូរ៉េខាងត្បូង វៀតណាម សិង្ហបុរី ជប៉ុន ម៉ាឡេស៊ី ថៃ អង់គ្លេស និងកាណាដា ។ លំហូរវិនិយោគនេះគ្របដណ្តប់លើវិស័យកសិកម្ម កម្មន្តសាល ហិរញ្ញវត្ថុ សណ្ឋាគារ និងរមណីយដ្ឋាន សំណង់ វារីអគ្គិសនី និងអចលនទ្រព្យ ជាដើម ។

ប្រភពដដែលបញ្ជាក់ថា ប្រទេសចិនវិនិយោគក្នុងទំហំប្រាក់ជាង ១៧ ប៊ីលានដុល្លារ ស្មើប្រមាណជាង ៤៤% ពីកូរ៉េខាងត្បូង មានជាង ៤ ប៊ីលានដុល្លារ ស្មើប្រមាណជាង ១០% វៀតណាម ចំនួន ២.៥ ប៊ីលានដុល្លារ ស្មើប្រមាណជាង ៦% ពីប្រទេសសិង្ហបុរី ២.៤ ប៊ីលានដុល្លារស្មើប្រមាណជាង ៦% ជប៉ុនជាង ២.៣ ប៊ីលានដុល្លារ ស្មើជាង ៥%  ម៉ាឡេស៊ី ១.៨ ប៊ីលានដុល្លារស្មើ ៤.៧% ថៃ វិនិយោគ ១.៨ ប៊ីលានដុល្លារ ស្មើប្រមាណ ៤,៦% អង់គ្លេសវិនិយោគប្រមាណ ១,៣ ប៊ីលានស្មើប្រមាណ ៣,៤% កាណាដា វិនិយោគ ១ ប៊ីលានដុល្លារ ស្មើប្រមាណ ២,៤% សហរដ្ឋអាមេរិកវិនោយោគ ០,៨ ប៊ីលានដុល្លារស្មើ ២% ។

ការវិនិយោគរបស់បរទេសនៅកម្ពុជាលើវិស័យហិរញ្ញវត្ថុ ចំនួន ២១,៩% កម្មន្តសាល ២០,៨% អចលនទ្រព្យ ១២,២% សណ្ឋាគារ និងភោជនីយដ្ឋាន ១១% កសិកម្ម ១០,៧% អគ្គិសនី ៦,៣% សំណង់ ៣,៧% និងផ្សេង ១៣,៤% ។

ការកែទម្រង់ ជំរុញសេវាចុះបញ្ជីពាណិជ្ជកម្មអនឡាញ និងច្បាប់វិនិយោគថ្មី ត្រូវកម្ពុជាអះអាងជាសក្តានុពលសម្រាប់ការទាក់ទាញអ្នកវិនិយោគបរទេសបន្ថែមទៀត ។ លោក សុខ ចិន្ដាសោភា អគ្គលេខាធិការក្រុបប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ធ្លាប់លើកឡើងថា កម្ពុជាបានខិតខំតាក់តែងច្បាប់ស្តីពីវិនិយោគថ្មី សម្រាប់លើកកម្ពស់ភាពទាក់ទាញ បង្កើនភាពប្រកួតប្រជែងខ្ពស់ និងបង្កើតរបបលើកទឹកចិត្តបើកចំហ និងមានតម្លាភាពជូនដល់វិនិយោគគិនទំាងអស់ ព្រមទំាងផ្តល់នូវការធានានិងការពារវិនិយោគដោយគ្មានគោលការណ៍រើសអើងឡើយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ