ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រថយន្ត​សាំ​យ៉ុ​ង​2​គ្រឿង​ជល់​គ្នា​ឆេះ​លើ​ផ្លូវជាតិ​លេខ​3​ពេល​ភ្លៀង

8 ឆ្នាំ មុន

ខេត្តកំពត ៖ រថយន្ត​សាំ​យ៉ុ​ង​២​គ្រឿង បាន​ក្លាយជា​ចំណី​ព្រះ​អគ្គី​ក្នុង​ហេតុការណ៍​ប៉ះទង្គិច​គ្នា​នា​រសៀល​ថ្ងៃ​ទី​៦ ឧសភា នៅ​ចំណុច​ខាងលិច​ស្ពាន​ដុក​ក្រំ​លើ ស្រុក​ទឹកឈូ លើ​កំណាត់​ផ្លូវជាតិ​លេខ​៣ ក្នុងភូមិ​ទទឹងថ្ងៃ ឃុំ​បឹង​ទូក

ខេត្តកំពត ៖ រថយន្ត​សាំ​យ៉ុ​ង​២​គ្រឿង បាន​ក្លាយជា​ចំណី​ព្រះ​អគ្គី​ក្នុង​ហេតុការណ៍​ប៉ះទង្គិច​គ្នា​នា​រសៀល​ថ្ងៃ​ទី​៦ ឧសភា នៅ​ចំណុច​ខាងលិច​ស្ពាន​ដុក​ក្រំ​លើ ស្រុក​ទឹកឈូ លើ​កំណាត់​ផ្លូវជាតិ​លេខ​៣ ក្នុងភូមិ​ទទឹងថ្ងៃ ឃុំ​បឹង​ទូក ។ តាម​មន្ត្រី​ប៉ូលិស​ថា រថយន្ត​សាំ​យ៉ុ​ង​ទាំង​២​នេះ មួយ​គ្រឿង​ពណ៌​ស និង​មួយ​គ្រឿង​ទៀត​ពណ៌​លឿង បាន​បុក​គ្នា​ក្នុង​ដំណើរ​បញ្ច្រាសទិស​គ្នា ។

ទោះបីជា​បែប​ណា មាន​អ្នក​រង​បួស​មួយ​ចំនួន​(​មិន​ទាន់​ច្បាស់​) តែ​មិន​មាន​អ្នក​ស្លាប់​ក្នុង​ហេតុការណ៍​នេះ​ទេ សមត្ថកិច្ច​ប្រើប្រាស់​រថយន្ត​បាញ់​ទឹក​២​គ្រឿងក្នុង​ការ​ពន្លត់ភ្លើង​ឆេះ​រថយន្ត​នេះ​ផង​ដែរ ៕