ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្រី​ស្អាត ឌុ​ច លី​ដា បញ្ជាក់​ហេតុផល​នៅ​ពីក្រោយ​ការ​បន្ត​លាក់​មុខ​ស្វាមី

3 ឆ្នាំ មុន
  • ភ្នំពេញ

តារា​សម្តែង​នាង ឌុ​ច លី​ដា បាន​ចេញ​មុខ​បកស្រាយ​ពី​ច​ម្ង​ល់​របស់​មហាជន​ជា​ច្រើន​ដែល​តែងតែ​ចង់​ដឹង​ពីមុខ​មាត់ និង​អត្តសញ្ញាណ​ស្វាមី​របស់​នាង​ថា តើ​ជា​នរណា? ក្នុង​ពេល​ដែល​ចំណង​ស្នេហ៍​របស់​ពួក​គេ​ទទួល​បានកូន​ប្រុស​ម្នាក់ និង​មាន​វ័យ​កាន់តែ​ធំ​

រាជធានី​ភ្នំពេញ ៖ តារា​សម្តែង​នាង ឌុ​ច លី​ដា បាន​ចេញ​មុខ​បកស្រាយ​ពី​ច​ម្ង​ល់​របស់​មហាជន​ជា​ច្រើន​ដែល​តែងតែ​ចង់​ដឹង​ពីមុខ​មាត់ និង​អត្តសញ្ញាណ​ស្វាមី​របស់​នាង​ថា តើ​ជា​នរណា? ក្នុង​ពេល​ដែល​ចំណង​ស្នេហ៍​របស់​ពួក​គេ​ទទួល​បានកូន​ប្រុស​ម្នាក់ និង​មាន​វ័យ​កាន់តែ​ធំ​នា​ពេល​បច្ចុប្បន្ន​នេះ​។

បើ​ទោះបីជា​គេ​ដឹង​ថា ឌុ​ច លី​ដា បាន​កសាង​ទំនាក់ទំនង​ជាមួយ​បុរស​ម្នាក់ និង​បាន​រួមរស់​ជាមួយ​គ្នា​ជា​ប្តី​ប្រពន្ធ​ក៏​ដោយ ប៉ុន្តែ​ជា​រឿយ​ៗ​តារា​រូប​នេះ ហាក់​មិន​បាន​បង្ហាញ​មុខមាត់ និង​អត្តសញ្ញាណ​ពី​ស្វាមី​របស់​នាង​ឡើយ ខណៈ​ពេល​ដែល​នៅ​លើ​បណ្តាញ​សង្គម​នានា​របស់​នាង ក៏​មិន​ដែល​ឃើញ​នាង​បង្ហោះ​ជាមួយ​ស្វាមី​ដែរ​។

យ៉ាងណា មាន​ហេតុផល​មួយ​ដែល​ធ្វើ​ឲ្យ ឌុ​ច លី​ដា មិន​អាច​បង្ហាញ​មុខមាត់​ឲ្យ​មហាជន​បានដឹង​ជា​សាធារណៈ ដែល​កត្តា​នេះ គឺ​មក​ពី​ស្វាមី​របស់​នាង​មិនសូវ​ចូល​ចិត្ត​ថតរូប និង​បង្ហោះ​រូប​របស់​ខ្លួន​នៅ​តាម​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​នោះ​ឡើយ ដែល​ហេតុផល​នេះ​ហើយ​ទើប​នាង​មិន​អាច​ផុស​រូប​ជាមួយ​ស្វាមី​របស់​នាង​ឡើយ​។

តារា​ស្រី​ក្នុង​ស្បែក​គង់ នាង ឌុ​ច លី​ដា បាន​អះអាង​បញ្ហា​ខាងលើ​នេះ នៅ​តាម​បណ្តាញ​សង្គម Tik Tok របស់​ខ្លួន​ថា មាន​សំណួរ​ជា​ច្រើន​ដែល​ចោទសួរ​មក​លើ​រូប​នាង ចំពោះ​បញ្ហា​នេះ​សម្រាប់​បងប្អូន​មួយ​ចំនួន​ដែល​មានការ​ងឿងឆ្ងល់ និង​ចង់​ដឹង​ពី​រឿង​នេះ​របស់​នាង​។

នាង​បញ្ជាក់​ថា ហេតុផល​ដែល​នាង​មិនសូវ​បង្ហាញមុខ​ស្វាមី​តាម​បណ្តាញ​សង្គម​នោះ គឺ​ដោយសារ​ស្វាមី​របស់​នាង​មិនសូវ​ចូល​ចិត្ត​ថតរូប ហើយ​ផុស​រូប​តាម​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ដូច​ជា​នាង​ដែល​ជា​មនុស្ស​ស្រី​នោះ​ឡើយ ខណៈ​ពេល​ក្នុង​ទូរស័ព្ទ​ដៃ​របស់​គាត់​ក៏​មិនសូវ​មាន​រូប​ដែរ ពោល​គឺ​មាន​តែ​រូបថត​ដែល​ជា​លក្ខណៈ​ការងារ​របស់​គាត់​តែ​ប៉ុណ្ណោះ​។

យ៉ាងណា ឌុ​ច លី​ដា បាន​លើក​ឡើង​ថា នាង​មិន​មាន​ចេតនា​ណាមួយ​ចង់​លាក់បាំង​អត្តសញ្ញាណ និង​មុខមាត់​ស្វាមី​របស់​នាង​នោះ​ឡើយ ដោយសារ​តែ​ស្វាមី​របស់​នាង​មិន​ចូល​ចិត្ត​ថតរូប​បង្ហោះ ប៉ុន្តែ​សម្រាប់​គ្រួសារ​នាង គឺ​ដើរទៅ​ណា​បើកចំហរ​មិន​បាន​លាក់បាំង​នោះ​ឡើយ​។

ឌុ​ច លី​ដា បាន​បន្ថែម​ថា សម្រាប់​ស្វាមី​នាង ការ​មិន​ចូល​ចិត្ត​ថតរូប​បង្ហោះ​នេះ គឺជា​អត្ត​ចរិត​តាំងពី​ដើម​មក​ម្ល៉េះ ប៉ុន្តែ​មិនមែន​ស្វាមី​នាង​មិន​ចូល​ចិត្ត​មើល​បណ្តាញ​សង្គម​នេះ​ឡើយ ពោល​គឺ​គាត់​មើល​ជា​ធម្មតា ប៉ុន្តែ​បើ​អោយ​ថតរូប​បង្ហោះ​នោះ គឺ​គាត់​កម្រ​ណាស់​។

ជា​ការ​កត់សម្គាល់ តារា​សម្តែង​នាង ឌុ​ច លី​ដា បាន​ចាប់ផ្តើម​បញ្ចេញ​មុខ​ស្វាមី ដោយ​ការ​បណ្តើរគ្នា​ចូលរួម​កម្មវិធី និង​បាន​ណែនាំ​ដល់​មិត្ត​សិល្បៈ​របស់​នាង​ឲ្យ​បាន​ស្គាល់​ផង​ដែរ បន្ទាប់​ពី​ចំណងស្នេហា​របស់​នាង​ចាប់ផ្តើម​រឹង​មាំ និង​ទទួល​បាន​ចំណងដៃ​កូនប្រុស​ម្នាក់​។ កន្លង​មក តារា​រូប​នេះ​ក៏​ធ្លាប់​បាន​បង្ហើប​ពី​អត្តសញ្ញាណ​ស្វាមី​ខ្លះ​របស់​នាង​ដែរ​ថា ស្វាមី​របស់​នាង គ្រាន់តែ​ជា​មន្ត្រីរាជការ​ម្នាក់​តែ​ប៉ុណ្ណោះ ពោល​គឺ​មិនមែន​ជា​អ្នក​រកស៊ី​ធំដុំ ដូច​ការ​លើក​ឡើង​ពី​មហាជន​មួយ​ចំនួន​នោះ​ឡើយ​។

យ៉ាងណា​ប្រភព​ពី​អ្នកសិល្បៈ​ធ្លាប់​បាន​លើក​ឡើង​ថា ស្វាមី​របស់ ឌុ​ច លី​ដា គឺជា​បុរស​ពោះម៉ាយ​មិន​ជាប់​ពាក់ព័ន្ធ​នឹង​នារី​ណា​ឡើយ ហើយ​នាង​កាន់តែ​ទទួល​បានការ​ស្រលាញ់​ខ្លាំង​ពី​ស្វាមី ក្រោយ​ពី​នាង​សម្រាល​បានកូន​ប្រុស​ដ៏​គួរ​ឲ្យ​ស្រលាញ់ និង​មានមុខមាត់​ដូច​ស្វាមី​នាង​បេះ​ដាក់​ថែម​ទៀត​នោះ​។

មួយ​រយៈ​កន្លង​មកនេះ ដើម្បី​សាង​សុភមង្គល​ក្នុង​គ្រួសារ ឌុ​ច លី​ដា បាន​សម្រេច​ផ្អាក​ការងារ​សិល្បៈ​មួយ​រយៈ ដោយ​ត្រូវ​ចំណាយ​ពេលវេលា​ច្រើន​ដើម្បី​មើលថែ​កូន និង​ស្វាមី មុន​ពេល​ដែល​នាង​ត្រូវ​រៀបចំ​ខ្លួន​ត្រូវ​លៃលក​ពេល​ខ្លះ ដើម្បី​រក​ចំណូល​ពី​ការងារ​សិល្បៈ​។ ឌុ​ច លី​ដា ធ្លាប់​លើក​ឡើង​ថា ស្វាមី​នាង​មិន​ដែល​ហាមឃាត់​នាង​ក្នុង​ការ​ប្រឡូក​សិល្បៈ​នោះ​ឡើយ ហើយ​នាង​អាច​នឹង​ប្រឡូក​ពេញទំហឹង​វិញ​ថែម​ទៀត​ផង នៅ​ពេល​ដែល​កូនប្រុស​របស់​នាង​ធំ​បន្តិច និង​អាច​ចូល​សិក្សា​បាន​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ