ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពេជ្រ សោភា ៖ មិន​បាន​ទទួល​ប្រាក់ គ្រាន់តែ​សរសើរ​រីករាយ​ណាស់​ទៅ​ហើយ

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ​​ថ្មី​ៗ​នេះ​ប្រភព​មួយ​បាន​ទម្លាយ​ឱ្យ​​ដឹង​ថា តារាចម្រៀង​ប្រចាំ​ផលិតកម្ម​ហង្ស​មាស​នាង ពេ​ជ្រ សោភា និង​លោក​ដេ​វីត បាន​ទទួល​ប្រាក់​ឧបត្ថម្ភ​លោកទឹកចិត្ត​ពី​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា បន្ទាប់​ពី​តារាចម្រៀង​ទាំង​ពីរ​ខាងលើ​នេះ​ បាន​តាក់​តែង​និពន្ធ​​បទ​ចម្រៀង​ មិន​ចម្លង​ពី​បរទេស ជា​ពិសេស​បទ​ «រាំ​ញី​កែងជើង» ដែល​មាន​ភាព​ល្បីល្បាញ​​ខ្លាំង ។

រាជធានី​ភ្នំពេញ ៖ ​​ថ្មី​ៗ​នេះ​ប្រភព​មួយ​បាន​ទម្លាយ​ឱ្យ​​ដឹង​ថា តារាចម្រៀង​ប្រចាំ​ផលិតកម្ម​ហង្ស​មាស​នាង ពេ​ជ្រ សោភា និង​លោក​ដេ​វីត បាន​ទទួល​ប្រាក់​ឧបត្ថម្ភ​លោកទឹកចិត្ត​ពី​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា បន្ទាប់​ពី​តារាចម្រៀង​ទាំង​ពីរ​ខាងលើ​នេះ​ បាន​តាក់​តែង​និពន្ធ​​បទ​ចម្រៀង​ មិន​ចម្លង​ពី​បរទេស ជា​ពិសេស​បទ​ «រាំ​ញី​កែងជើង» ដែល​មាន​ភាព​ល្បីល្បាញ​​ខ្លាំង ។

page ដែល​មាន​ឈ្មោះ​ថា សិល្បករ​កម្ពុជា បាន​ទម្លាយ​ព័ត៌មាន​ខាងលើ​នេះ​ តាម​បណ្តាញ​សង្គម​ជុំវិញ​ព័ត៌មាន​ដ៏​ល្អ​នេះ ក្នុង​នោះ​ម្ចាស់ Page ក៏​បាន​ចូលរួម​សម្តែង​ការ​អបអរសាទរ​ដល់​តារាចម្រៀង​ទាំង​ពីរ​ខាងលើ​នេះ និង​បាន​ថ្លែង​អណរ​គុណ​ដល់​ប្រមុខ​ដឹកនាំ​ដែល​តែងតែ​យកចិត្តទុកដាក់ និង​គាំទ្រ​លើកទឹកចិត្ត​ដល់​អ្នកសិល្បៈ ។

បើ​តាម Page សិល្បករ​កម្ពុជា​បាន​ឱ្យ​​ដឹង​ថា ពេជ្រ សោភា និង​លោក​ដេ​វីត ទទួល​បាន​ប្រាក់​ចំនួន៤០.០០០$ (​បួន​ម៉ឺន​ដុល្លារ​) ពី​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី ប្រមុខ​រាជរដ្ឋាភិបាល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា គឺ​ដើម្បី​លើកទឹកចិត្ត​ដល់​តារា​ទាំង​ពីរ​រូប​នេះ ក្នុង​ការ​ដែល​ខិតខំ​ប្រឹងប្រែង​តែង​និពន្ធ និង​ច្រៀង​បទ​ថ្មី​មិន​ចម្លង​​ពី​បរទេស ហើយ​បទ​ដែល​ធ្វើ​ឱ្យ​ប្រជាពល​រដ្ឋ​ខ្មែរ​ទូ​ទាំង​ប្រទេស​រាំ​សប្បាយ​រីករាយ​ពេល​ចូល​ឆ្នាំ​ខ្មែរ​ រហូត​ដល់​ឆក់​បេះដូង​សម្តេច​តេ​ជោ ហ៊ុន សែន និង​មន្ត្រីជាន់ខ្ពស់​កំពូល​ៗ​ក្នុង​ប្រទេស​ រាំ​កម្សាន្ត​សប្បាយ​ផង​ដែរ​នោះ គឺ​បទ​រាំ​ញី​កែងជើង ដែល​បទ​នេះ​ គឺជា​បទ​មួយ​ដែល​ល្បី និង​ទទួល​បានការ​គាំទ្រ​ខ្លាំង​បំផុត ។

ដំណឹង​ល្បី​ថា ប្រាក់​ដែល​ពេជ្រ សោភា និង​ដេ​វីត ទទួល​បាន​ គឺ​មាន​អ្នក​សិល្បករ​និយាយ​ត​ៗ​គ្នា​ពី​មាត់​មួយ​ទៅ​មាត់​មួយ មិនតែ​ប៉ុណ្ណោះ​ ក៏​មានការ​បញ្ជាក់​យ៉ាង​ច្បាស់​ពី​ម​ន្ត្រី្ត​ម្នាក់​ថា អាភា​និង​ដេ​វីត ​ពិតជា​បាន​ទទួល​ប្រាក់​លើកទឹកចិត្ត​ពី​ពូ (​សម្តេច​តេ​ជោ​) ពិត​ប្រាកដ​​មែន ។

បន្ទាប់​ពី​ព័ត៌មាន​នេះ ​ត្រូវ​បាន​ផ្សព្វផ្សាយ​ជា​សាធារណៈ​រួច​មក​ មាន​ប្រិ​យ​មិត្ត​ជា​ច្រើន​សម្តែង​ការ​គាំទ្រ និង​ត្រេកអរ​ដល់​តារាចម្រៀង​ទាំង​ពីរ​ខាងលើ​នេះ ចំពោះ​ការ​លើកទឹកចិត្ត​ពី​ប្រមុខ​រដ្ឋាភិបាល ដើម្បី​បន្តការងារ​តែ​និពន្ធបទ​ចម្រៀង​ថ្មី​ៗ ​ដែល​មិន​ចម្លង​ពី​បរទេស​បន្ថែម​ទៀត ។

យ៉ាងណា​ទាក់ទង​ទៅ​នឹង​បញ្ហា​ខាងលើ​នេះ ​តារាចម្រៀង​នាង​ពេជ្រ​ សោភា បាន​ចេញ​មុខ​បដិសេធ និង​បាន​ស្នើ​សុំ​ឲ្យ​ទស្សនិកជន​កុំ​មានការ​យល់​ច្រឡំ ​ចំពោះ​ព័ត៌មាន​មួយ​នេះ ។

ពេ​ជ្រ សោភា បាន​សរសេរ​​តាម​គណនេយ្យ​ហ្វេ​ស​ប៊ុ​ក​របស់​ខ្លួន​ថា សុំ​ទោស សូមកុំ​មានការ​យល់​ច្រឡំ​ ចំពោះ​ព័ត៌មាន​មួយ​នេះ សូម​បង​ៗ​សារព័ត៌មាន ​មេត្តា​គិត និង​សរសេរ​ព័ត៌មាន​ពិត​ក្នុង​ការ​ចុះ​ផ្សាយ ។ នាង​បញ្ជាក់​ថា នាង​ខ្ញុំ​និង​ដេ​វី​ដ ពុំ​ទទួល​បាន​ប្រាក់​អី​នោះ​ទេ តែ​ពួក​ខ្ញុំ​សប្បាយចិត្ត​ណាស់​ទៅ​ហើយ ដែល​ស្នាដៃ​នេះ​ មានការ​ទទួលស្គាល់ និង​គាំទ្រ​ពី​បងប្អូន ពិសេស​ការ​កោតសរសើរ​ពី​ប្រមុខ​រាជរដ្ឋាភិបាល វា​​ជា​មោទនភាព​ និង​មហា​កិត្តិយស​ណាស់​ទៅ​ហើយ​ សម្រាប់​ពួក​ខ្ញុំ ពួក​ខ្ញុំ​សប្បាយចិត្ត​ដែល​បាន​ធ្វើ​ ដើម្បី​មុខមាត់​ខ្មែរ មិន​មាន​សំដៅលើ​ប្រាក់​រង្វាន់​នោះ​ទេ អរគុណ​… ខ្មែរ​ស្រលាញ់​ខ្មែរ ។

ដោយឡែក ពាក់ព័ន្ធ​ទៅ​នឹង​បញ្ហា​ខាងលើ​នេះ ​ម្ចាស់ Page សិល្បករ​កម្ពុជា​លោកអ៊ឹម ជីវ៉ា បាន​អះអាង​ប្រាប់​កោះសន្តិភាព​​តាម​ទូរស័ព្ទ​ថា សម្រាប់​ព័ត៌មាន​នេះ ​លោក​អាច​និយាយ​ថា ពិត​៦០​ ទៅ​៧០​ភាគរយ ដោយសារ​លោក​បាន​ទទួល​ព័ត៌មាន​នេះ ​ពី​មន្ត្រី​ថ្នាក់ខ្ពស់​ ដែល​មានមុខមាត់​ម្នាក់​នៅ​ក្នុង​សង្គម និង​ក៏​មានការ​និយាយ​ត​ៗ​គ្នា​ពី​ចង្កោម​អ្នកសិល្បៈ​ដូច​គ្នា​ផង​ដែរ ។

យ៉ាងណា​ក៏​ដោយ លោក​ចាត់​ទុក​ការ​​បដិសេធ​ពី​សំណាក់​នាង​ពេជ្រ​ សោភា នា​ពេល​នេះ ​គឺជា​រឿង​បុគ្គល ព្រោះ​លោក​យល់​ថា កន្លង​មក ​មាន​អ្នកសិល្បៈ​ជា​ច្រើន​ ត្រូវ​បាន​ទទួល​ការ​ឧបត្ថម្ភ​ពី​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា ​តែ​មិន​ត្រូវ​បាន​ទទួល​ការ​បាន​អនុញ្ញាត​ឲ្យ​មានការ​ចេញ​មុខ​ថ្លែងអំណរគុណ​​តប​ទៅ​វិញ និង​ទម្លាយ​ឱ្យ​ដឹង​ជា​សា​ធា​ណៈ​ឡើយ ។

ទោះជា​យ៉ាង​ណា ក្នុង​នាម​ម្ចាស់ Page និង​ជា​ក្រុមប្រឹក្សាភិបាល​របស់​សមាគម​សិល្បករ​ខ្មែរ​លោកអ៊ឹម ជីវ៉ា បាន​ថ្លែង​អំណរ
អរគុណ​​យ៉ាង​ជ្រាលជ្រៅ​បំផុត ​ចំពោះ​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ដែល​បាន​យកចិត្តទុកដាក់​ជួយ​លើក​ស្ទួយ​វិស័យ​សិល្បៈ​វប្បធម៌​ខ្មែរ ជា​ពិសេស​គាំទ្រ​លើកទឹកចិត្ត​ស្នាដៃ​កូន​ខ្មែរ ឱ្យ​មាន​កម្លាំងចិត្ត​ក្នុង​ការ​តែង​និពន្ធ និង​ផលិត​បទ​ថ្មី​ៗ​បន្ថែម​ទៀត ៕